Social Network

ទីបំផុត! ​ជប៉ុន​បំបាក់​អូស្ត្រាលី​​​កក់​កៅអី​​ទៅ​ World Cup ខណៈ​ថៃ​បន្ត​ចាញ់

ក្រុមសាំម៉ូរ៉ៃ ជប៉ុន បានធានា កន្លែងមួយ ឡើងទៅលេង World Cup ២០១៨ នាប្រទេស រុស្សីជាមួយ ប្រទេសអ៊ីរ៉ង់ហើយ ក្រោយយកឈ្នះ អូស្ត្រាលីម្សិលមិញ ២-០ ក្នុងវគ្គ ជម្រុះតាម តំបន់។២គ្រាប់ របស់ជប៉ុន សម្រេចទី ដោយកីឡាករ Takuma Asano និង Yusuke Ideguchi នៅនាទី៤១ និង៨៣។

២គ្រាប់នេះ គ្រប់គ្រាន់ បញ្ជូនជប៉ុនកក់ សំបុត្រយន្តហោះ ទៅប្រទេសរុស្សី។ ៩ប្រកួតរបស់ជប៉ុន ឈ្នះ ៦ ចាញ់ ១ ស្មើ ២ដងមាន ២០ពិន្ទុឈរ លេខ១ពូលB។ ក្នុងពូលជាមួយគ្នានេះក្រុមជម្រើសជាតិថៃនៅតែមិនអាចស្គាល់ពាក្យជ័យជម្នះ បន្ទាប់ពីចាញ់អ៊ីរ៉ាក់ ១-២ នៅក្នុងផ្ទះខ្លួនឯង។ បច្ចុប្បន្នថៃកំពុងស្ថិតនៅបាតតារាងមាន២ពិន្ទុ ដោយក្នុង៩ប្រកួត ស្មើ២ ចាញ់ដល់៧ដង៕

ដកស្រង់ពី៖ Sabay