Social Network

កីឡាករ​អ៊ីតាលី​ ៣​រូប​សម្រេច​ចូល​និវត្តន៍​តាម Buffon ក្រោយ​មិន​បាន​ទៅ​ World Cup

Daniele De Rossi, Giorgio Chiellini និង Andrea Barzagli បានប្រកាសចូលនិវត្តន៍តាមពីក្រោយប្រធានក្រុម Gianluigi Buffon បន្ទាប់មិនអាចជួយជម្រើសជាតិអ៊ីតាលីមានកៅអីទៅរុស្សីឆ្នាំក្រោយ។

អ៊ីតាលីបានខកខានមិនអាចទៅ World Cup ក្រោយប្រកួតស្មើជាមួយស៊ុយអែត ០-០ ក្នុងជើងទី២វគ្គ Play-off ខណៈជើងទី១បរាជ័យ ១-០ ក្នុងដីស៊ុយអែត។ នេះជាការមិនបានទៅព្រឹត្តិការណ៍ធំខាងលើជាលើកដំបូងសម្រាប់អ៊ីតាលីចាប់តាំងពីឆ្នាំ១៩៥៨។

ក្រោយបរាជ័យនេះ De Rossi វ័យ៣៤ឆ្នាំទាត់បញ្ចូលទីឲ្យជម្រើសជាតិ២១ប្រកួត និងបង្ហាញខ្លួន១១៧ប្រកួត ព្រមទាំងមិត្តរួមក្រុម២នាក់ទៀត Giorgio Chiellini និង Andrea Barzagli បានសម្រេចចូលនិវត្តន៍ពីជម្រើសជាតិព្រមគ្នាតែម្ដង។"វាជាផ្ទាំងខ្មៅងងឹតសម្រាប់បាល់ទាត់របស់ពួកយើង។

វាពិតជាងងឹតខ្លាំងណាស់នៃពួកយើងដែលបានខិតខំអស់២ឆ្នាំមកនេះ។ សម្ដី De Rossi។ ទន្ទឹមគ្នានោះ Barzagli ដែលជាមិត្តរួមក្រុម Juventus ជាមួយ Buffon ក៏បានថ្លែងដែរថា៖ "ក្នុងបាល់ទាត់ វាគឺជារឿងខកចិត្តធំបំផុតក្នុងជីវិតរបស់ខ្ញុំ"៕

ដកស្រង់ពី៖ Sabay