Social Network

Zltatan៖ ខ្ញុំ​នឹង​​ត្រលប់​មក​វិញ​ជាមួយ​ភាព​​ខ្លាំង​ជាង​មុន ដើម្បី United

Zlatan Ibrahimovic សន្យាថា ខ្លួននឹងខ្លាំងជាងមុន ពេលដែលត្រលប់លេងឲ្យ Manchester United សាជាថ្មី។

ខ្លាចាស់ស៊ុយអែតរូបនេះខកខានមិនអាចចូលទីលានតាំងពីខែ មេសា ប៉ុន្តែតាមការរំពឹងទុកគេនឹងអាចត្រលប់មកវិញនៅមុនដាច់ឆ្នាំនេះ បន្ទាប់ជាពីរបួសជង្គង់។ ត្បិតតែឈានចូលវ័យ៣៦ឆ្នាំ កាលពីខែ មុន Ibrahimovic មានទំនុកចិត្តថា នឹងវិលរកទម្រង់ដើមវិញ ដែលគេមានកាលពីរដូវកាលមុខ។

“រឿងដំបូងដែលខ្ញុំនិយាយប្រាប់ខ្លួនឯង ការបោះបង់មិនមែនជាជម្រើសល្អទេ។ ខ្ញុំបានមកដល់ទីនេះ ហើយខ្ញុំនឹងបញ្ចប់ការងាររបស់ខ្ញុំ។ ខ្ញុំនឹងឈប់លេង ពេលដែលខ្ញុំចង់ តែនៅពេលនេះខ្ញុំនៅចង់លេងនៅឡើយ។ ខ្ញុំបានកំណត់ខ្លួនឯង នឹងត្រលប់មកវិញឲ្យប្រសើរនិងខ្លាំងជាងមុន។ នេះជាគោលដៅរបស់ខ្ញុំ ហើយវានឹងកើតឡើង"៕

ដកស្រង់ពី៖ Sabay