Social Network

ស្ងាត់ៗ Mohamed Salah ឡើង​ Top Scorer EPL បាត់

Mohamed Salah ពេលនេះបានឡើងជាអ្នកទាត់បញ្ចូលទីច្រើនជាងនៅក្របខ័ណ្ឌPremier League ហើយមាន៩គ្រាប់ បន្ទាប់ រកបាន២គ្រាប់ ក្នុងជំនួប Liverpool ឈ្នះ Southamton ៣-០។

Salah បានបើកឆាក២គ្រាប់ក្នុងវគ្គទីមួយឲ្យ Liverpool មុនពេល Philppe Coutinho ជាអ្នកសម្រេចគ្រាប់ទី៣ ធានា៣ពិន្ទុឲ្យហង្សក្រហមក្នុងសប្ដាហ៍ទី១២។ គ្រាប់បាល់នេះបានធ្វើឲ្យកីឡាករវ័យ២៥ឆ្នាំ ក្លាយជាកីឡាអេហ្សីបដំបូង ដែលអាចឈានដល់ក្លាយអ្នកទាត់បញ្ចូលទីច្រើនជាងនៅ EPL។

ចំណែក Álvaro Morata ដែលរកបានមួយគ្រាប់ដែរក្នុងសប្ដាហ៍នេះ កំពុងឈរលេខពីរក្នុងនាមអ្នកទាត់បញ្ចូលទីច្រើនជាងគេ មាន៨គ្រាប់ ស្មើគ្នាជាមួយ Sergio Agüero, Gabriel Jesus ខ្សែប្រយុទ្ធ Man Cit , Romelu Lukaku របស់បិសាចក្រហម និង Harry Kane របស់ Spurs។ យ៉ាងណាមិញ ការប្រកួតនៅវែងឆ្ងាយទៀត ចាំមើលនរណាអាចទទួលបានស្បែកជើងមាសចុងរដូវកាល៕

ដកស្រង់ពី៖ Sabay