Lionel Messi និងLuis Suarez បានទាត់ចូលម្នាក់មួយគ្រាប់ជួយក្រុមកំពូលតារាង Barcelona ឈ្នះ Villarreal ២-០ កាលពីយប់មិញ។
នៅវគ្គទីមួយទាំង Barca និង Villarreal មានឱកាសជាច្រើនដូចគ្នា ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីបានរៀងខ្លួន។ ការប្រកួតបន្តរហូតដល់នាទី៧២ ទើប Luis Suarez ទាត់បញ្ចូលទីមួយគ្រាប់ បន្ទាប់ពីមានការបញ្ជូនពី Francisco Alcacer ។
នាទី៨៣ កីឡាករឆ្នើម Lionel Messi បានសម្រេចទីបានមួយគ្រាប់ទៀត ដែលជាគ្រាប់ទី១៤រដូវកាលនេះ បន្តឈរជា Top Scorer។ លទ្ធផលនេះធ្វើឲ្យ Barcelona បន្តឈរលេខ១ក្នុងតារាងពិន្ទុ La Liga តាមពីក្រោយដោយ Valencia លេខ២ Atletico Madrid លេខ៣ និង Real Madrid លេខ៤៕
ដកស្រង់ពី៖ Sabay