Social Network

Juve អាចជួប Cagliari ឬ Atalanta នៅវគ្គ៨ក្រុមពាន Coppa Italia

Juventus បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយពាន Coppa Italia កាលពីយប់មិញក្រោយយកឈ្នះ Bologna ដោយលទ្ធផល២ ទល់នឹង០។

Federico Bernardeschi គឺជាអ្នកទម្លាយសំណាញ់ទីគ្រាប់ទី១ បន្ទាប់ពីការប្រកួតចាប់ផ្ដើមត្រឹម៩នាទី។ កីឡាករវ័យ១៨ឆ្នាំ Moise Kean គឺជាអ្នកបន្ថែមគ្រាប់ទី២ នៅវគ្គទីពីរនាទី៤៩។ ប្រកួតយប់មិញ Juventus បានផ្លាស់ប្ដូរសមាសភាពភាគច្រើនសម្រាប់ជម្រើស១១នាក់ដំបូង។

កម្លាំងសំខាន់ Ronaldo បានត្រូវអង្គុយបម្រុងរហូតដល់នាទី៦២ទើបប្ដូរចូលជំនួស Kean ស្របពេល Dybala ទៅជំនួស Douglas Costa ចុងម៉ោង ១៣នាទីមុនចប់ការប្រកួត។ រវាង Cagliari និង Atalanta ក្រុមណាឈ្នះនឹងត្រូវទៅប៉ះ Juve សម្រាប់វគ្គ៨ក្រុមចុងក្រោយនៅពានធំទីពីររបស់អ៊ីតាលីមួយនេះ៕

ដកស្រង់ពី៖ Sabay