Social Network

យាន​អាវកាស​ចិន Chang'e 4 បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ និង​មុន​ដំបូង​គេ​បង្អស់ លើ​ផ្ទៃ​មួយ​ចំហៀង​ទៀត​នៃ​ព្រះច័ន្ទ

ទីបំផុត នៅវេលាម៉ោង 10:26 នាទី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារអាវកាសជាតិចិន បានបញ្ជាយាន

អាវកាស ឆាងអឺ 4 (Chang'e 4) ទៅធ្វើការចុះចត ដោយជោគជ័យហើយ នៅលើផ្ទៃមួយ ចំហៀងទៀត (Dark side ឬ Far side) នៃព្រះច័ន្ទ ដែលពុំធ្លាប់មានយាន ឬមនុស្សបានចុះទៅស្រាវជ្រាវ ទៅដល់ នោះ ឡើយ។វាត្រូវបានចាត់ទុកថា ជាជោគជ័យធំមួយនៃ វិស័យអាវកាសចិន សម្រាប់ការបើកទំព័រ នៅក្នុងឆ្នាំថ្មី 2019 នេះ។

សម្រាប់ការបញ្ជូនយានអាវកាស Chang'e 4 ដែលបានរួមមកជាមួយយាន Lander មួយគ្រឿង (ជាយាននៅមួយកន្លែង) និងយាន Rover មួយគ្រឿង (ជាយានមានកង់អាចចល័តបាន ចេញពីយាន Lander)។ ចំពោះការមកដល់នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើការសិក្សា ស្រាវជ្រាវពីសមាសធាតុរ៉ែ និងសណ្ឋានផ្ទៃដី នៃឋានព្រះច័ន្ទ នៅលើតំបន់ ដែលពុំធ្លាប់មានការរុករក ពីមុនមក ហើយ វាក៏ នឹង ជាជំ ហ៊ាន នៃគន្លឹះយ៉ាងសំខាន់ ដើម្បីឆ្ពោះទៅរកការ បកស្រាយអាថ៌កំបាំងផ្សេងៗ នៅក្នុងតំបន់នោះ។ បើ ងាកត្រលប់ថយក្រោយបន្តិចវិញ មុននឹងទទួលបានការចុះចត ដោយជោគជ័យនេះ គឺថាយាន Chang'e 4 នេះ ត្រូវបានបញ្ជូនចេញ ពីផែនដីកាលពីជិត 1 ខែមុន នៅថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2018 ហើយវាបានទៅដល់ គន្លងគោចរជុំវិញព្រះច័ន្ទ កាលពីអំឡុងជាង 1 សប្តាហ៍មុន។

សូមបញ្ជាក់ថា ប្រទេសចិនមានមហិច្ឆតា ដើម្បីធ្វើការស្រាវជ្រាវ ទ្រង់ទ្រាយធំលើព្រះច័ន្ទ និងបង្កើត ស្ថានីយ៍ផ្ទាល់ខ្លួន នៅលើនោះផងដែរ ខណៈសហរដ្ឋអាមេរិក ក៏កំពុងបោះជំហ៊ានធំ ក្នុងស្រាវជ្រាវ បន្ថែមនៅឋានព្រះច័ន្ទដូចគ្នា ដើម្បីធ្វើជាឈ្នាន់ បោះពួយទៅភពអង្គារ។ យ៉ាងណា សម្រាប់យើង ដែល រស់ នៅក្នុងភពផែនដី តែមួយដូចគ្នានេះ ក៏ចូលរូមសាទរផងដែរ សម្រាប់ការខិតខំព្យាយាម រហូត ទទួល បានភាពជោគជ័យ ក្នុងប្រវត្តិសាស្រ្តមួយនេះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14983