Social Network

Sarri តាំង​ចិត្ត​មិន​ចេញ​ពី Chelsea ទៅ​ដឹក​នាំ Roma ដាច់​ខាត

អ្នកចាត់ការរបស់ Chelsea លោក Maurizio Sarri បាននិយាយថា លោកនឹងមិនចាកចេញពី Chelsea ទៅកាន់ Roma ឡើយ។

ការនិយាយ បែបនេះ បន្ទាប់ពី អ្នកចាត់ការ សញ្ជាតិអ៊ីតាលី បានដឹកនាំ Chelsea យកឈ្នះ Malmo ៣-០ នៅ Stamford Bridge សរុបទាំងពីរជើងឈ្នះ ៥-១ បានឡើងទៅ វគ្គ១៦ក្រុមចុងក្រោយ Europa League។ Sarri កំពុងតែមានសម្ពាធ ដោយសារ មួយរយៈ ចុងក្រោយនេះ លោកដឹកនាំក្រុម មិនសូវកាក់កបសោះ។

សាកសួរតើលោកមានទំនាក់ទំនងជាមួយ Roma ឬទេ? បុរសវ័យ៦០ឆ្នាំតបថា៖ "ប្រាកដណាស់គ្មានទេ ខ្ញុំនៅសល់កុងត្រាជាមួយ Chelsea ដល់រដូវកាលក្រោយ ដូច្នេះការចេញគ្មានផ្លូវទេ"។ មុនការប្រកួតនៅ Europa League កាលពីយប់មិញនេះ Chelsea បានបរាជ័យ២ប្រកួតរួចមកហើយ។ ក្នុងនោះចាញ់ Bournemouth ៤-០ ចាញ់ Manchester City ៦-០ធ្លាក់ពី FA Cup និងចាញ់ Man Utd។

Chelsea នឹងត្រូវជួប Man City ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ League Cup នៅថ្ងៃអាទិត្យនេះ និងប្រកួតបន្ទាប់ប៉ះ Tottenham ក្នុង Premier League៕

ដកស្រង់ពី៖ Sabay