Social Network

PSG ចង់​ទាក់ទង​យក Kross មក​កាន់​បារាំង ដោយ​ដាក់​តម្លៃ​៦៨​លាន​ផោន

Paris Saint-Germain បានដាក់ការចាប់អារម្មណ៍លើខ្សែបម្រើរបស់ Real Madrid កីឡាករ Toni Kroos ដើម្បីយកមកពង្រឹងក្រុមនៅរដូវកាលក្រោយ។

ក្រុមយក្សរបស់បារាំងមួយនេះចង់ឲ្យក្រុមរបស់ខ្លួនខ្លាំងរឹងមាំជាងមុន ដើម្បីសម្រេចមហិច្ឆតាឈ្នះ Champions League រដូវកាលក្រោយ។ លោក Nasser al-Khelaifi ប្រធានក្លឹប PSG មានក្ដីអស់សង្ឃឹមជាខ្លាំង ដោយសារតែក្រុមរបស់លោកមិនអាចហក់ឡើងដល់កម្រិតរបស់ក្រុមធំៗនៅអឺរ៉ុប។

កន្លងទៅក្រុមមានមូលដ្ឋានក្នុងទីក្រុងប៉ារីសត្រូវបានរាយការណ៍ថា ចង់បាន Antoine Griezmann ពី Atletico Madrid។ ប៉ុន្តែតាមកាសែត France Football ឲ្យដឹងថាលោក Thomas Tuchel អ្នកចាត់ការរបស់ PSG កំពុងសម្លឹងលើខ្សែប្រយុទ្ធរបស់ Toni Kross ដើម្បីយកមកបំពេញតំបន់ខ្វះខាតរបស់ក្រុម។

Tuchel ចង់យក Kross មកជំនួស Adrien Rabiot ដែលអាចចេញដោយគ្មានតម្លៃនៅរដូវក្ដៅខាងមុខ។យ៉ាងណាក្ដី ការត្រលប់មកវិញរបស់ Zinedine Zidane អាចជាផលលំបាកមួយសម្រាប់ Tuchel ក្នុងការយក Kross មកកាន់បារាំង។ មូលហេតុដោយសារតែ Kross គឺជាកីឡាករសំណព្វចិត្តរបស់ Zidane។ តាមគម្រោង PSG នឹងស្នើតម្លៃ៦៨លានផោនដើម្បីយកខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ពី Real Madrid៕

ដកស្រង់ពី៖ Sabay