Barcelona បានបើកទ្វាររងចាំស្ដាប់ការដាក់តម្លៃពីក្លឹប Manchester United ដើម្បីទិញយកខ្សែការពារកណ្ដាល Samuel Umtit។
កន្លងទៅសមាជិកឈ្នះជើងឯក World Cup ជាមួយបារាំង ធ្លាប់ត្រូវបានទាក់ទងពីក្លឹបបិសាចក្រហម Man Utd ខណៈ Barca ចង់លក់គេក្នុងតម្លៃខ្ពស់មួយចន្លោះពី៧០លានអឺរ៉ូ ទៅ៩០លានអឺរ៉ូ។ Umtiti ចូលរួមជាមួយក្លឹបមានមូលដ្ឋាននៅតំបន់កាតាឡាន់កាលពីឆ្នាំ២០១៦ ពីក្លឹប Lyon និងសង្ឃឹមថា នឹងអាចឈរជើងល្អជាខ្សែការពារកណ្ដាល។
យ៉ាងណាមិញ ដោយសារមានរបួសញឹកញាប់ពេក Umtiti ស្ថិតនៅជាខ្សែការពារកណ្ដាលជម្រើសទ៣ ក្រោម Gerard Pique និង Clement Lenglet។ Barca ក៏កំពុងចង់នាំចូលខ្សែការពារកណ្ដាលម្នាក់គឺ Matthijis de Ligt ពីក្លឹប Ajax មកកាន់ Camp Nou៕
ដកស្រង់ពី៖ Sabay