Social Network

សាលាអន្តរទ្វីបអាមេរិកាំង ប្រគល់ពានរង្វាន់ដល់ ជើងឯកពានរង្វាន់ ម៉េងលី ជេគួច

ភ្នំពេញ៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធ ពិធីបិទការប្រកួតកីឡាសិស្ស ជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងលី ជេគួច ជំនាន់ទី៧ ប្រចាំឆ្នាំ២០១៤ ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធាន និងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

Read more: សាលាអន្តរទ្វីបអាមេរិកាំង ប្រគល់ពានរង្វាន់ដល់ ជើងឯកពានរង្វាន់ ម៉េងលី ជេគួច

U21 កម្ពុជាប្រកួតជាមួយ U21 ឡាវនាម៉ោង ៦ល្ងាចនេះនៅ Lao National Stadium

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមអាយុ ២១ ឆ្នាំ (U21) ត្រូវប្រកួតមិត្តភាព អន្តរជាតិជាមួយ ក្រុម U21 ឡាវ នៅល្ងាចថ្ងៃទី២ សីហានេះ ក្នុងពហុកីឡាដ្ឋាន Lao National Stadium ក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ វេលាម៉ោង ៦ ល្ងាចនេះ។

Read more: U21 កម្ពុជាប្រកួតជាមួយ U21 ឡាវនាម៉ោង ៦ល្ងាចនេះនៅ Lao National Stadium

សប្ដាហ៍នេះ ជាប្រកួតចុងក្រោយ ក្នុងលីកកំពូល កម្ពុជា ឆ្នាំ ២០១៤

ទីបំផុតទៅ កម្មវិធីប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីក ២០១៤ (MCL 2014) បានដល់ វគ្គបញ្ចប់ហើយ ដោយចុងសប្ដាហ៍នេះ មានប្រកួត ៦ គូជា ដែលជាជំនួបបិទវគ្គ ដោយធ្វើឡើង ទាំងថ្ងៃ សៅរិ៍ និង អាទិត្យ លើទីលាន ២ កីឡដ្ឋាន ទាំងស្ដាតចាស់ និង ពហុកីឡដ្ឋានជាតិ។

Read more: សប្ដាហ៍នេះ ជាប្រកួតចុងក្រោយ ក្នុងលីកកំពូល កម្ពុជា ឆ្នាំ ២០១៤

កម្ពុជា បញ្ជូនអត្តពលិក៣នាក់ ទៅប្រកួតកីឡា អូឡាំពិកយុវជនឆ្នាំ២០១៤ នៅចិន

ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសម្រេចបញ្ជូនអត្តពលិក ដែលជាយុវជន ចំនួន ៣នាក់ ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកយុវជន នៅឆ្នាំ២០១៤នេះ (Youth Olympic Games) នៅទីក្រុងណានជីង ប្រទេសចិន ចាប់ពីថ្ងៃទី ១៦ ដល់ ២៨ សីហា ឆ្នាំ២០១៤ ខាងមុខ។

Read more: កម្ពុជា បញ្ជូនអត្តពលិក៣នាក់ ទៅប្រកួតកីឡា អូឡាំពិកយុវជនឆ្នាំ២០១៤ នៅចិន

ភ្នំពេញក្រោន ប៉ះ ស្វាយរៀង តែបើត្រាយអាស៊ី ឈ្នះទ័ព នឹង មានរង្វាន់ជូនអ្នកគាំទ្រ

ភ្នំពេញ៖ ក្រុមដែលដឹងថា ខ្លួនឈ្នះជើងឯក ក្នុងពានរង្វាន់មិត្តហ្វូន ខេមបូឌាន លីក២០១៤ ភ្នំពេញក្រោន ត្រូវប្រកួតបង្គ្រប់កិច្ច ជាមួយ ក្រុមជើងឯក ឆ្នាំចាស់ ខេត្តស្វាយរៀង នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី ១៩ កក្កដា នេះលើទីលាន ពហុកីឡដ្ឋាន ស្របពេលគូដំបូង វេលាម៉ោង ៣:៣០ រសៀល ប្រសិនបើ ក្រុមត្រាយអាស៊ី ឈ្នះក្រសួងការពាជាតិនោះ សន្យាថា នឹង ផ្ដល់អាវជូន ដល់អ្នកគាំទ្រ។

Read more: ភ្នំពេញក្រោន ប៉ះ ស្វាយរៀង តែបើត្រាយអាស៊ី ឈ្នះទ័ព នឹង មានរង្វាន់ជូនអ្នកគាំទ្រ

លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស

លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស ដោយ ប៉ែន ប៉ារ៉ាឌី ក្រុមជើងឯក ឆ្នាំចាស់ ខេត្តស្វាយរៀង បានបំបាក់ គីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៩ – ១ ក្នុងពានរង្វាន់ មិត្តហ្វូនខេមបូឌាន លីក២០១៤ (MCL 2014) កាលពីថ្ងៃទី ៩ ខែកក្កដា ម្សិលមិញ លើទីលាន ពហុកីឡដ្ឋានជាតិ ខណៈក្រុម ណាហ្គាខប ស្មើគ្នា ០ ទល់ ០ ជាមួយ ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ។

Read more: លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស

អាល្លឺម៉ង់ ទម្លាក់ម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ដើម្បីឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ

ប្រេស៊ីល៖ អាល្លឺម៉ង់ បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បន្ទាប់ពីបានបំបាក់ ម្ចាស់ផ្ទះប្រេស៊ីល ក្នុងលទ្ធផល ៧-១ នាជំនួបនៅកីឡដ្ឋាន Estadio Mineirao ក្រុង Belo Horizonte នាថ្ងៃពុធនេះ។

Read more: អាល្លឺម៉ង់ ទម្លាក់ម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ដើម្បីឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ

ទាយដើម្បីឈ្នះរង្វាន់ តើប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ ឬអាហ្សង់ទីន ក្លាយជាជើងឯក?

មិត្តអ្នកអាន របស់គេហទំព័រថ្មីៗ ជាពិសេស អ្នកតាមដាន ព្រឹត្តិការណ៍ ប្រកួតដណ្តើមពានរង្វាន់ កីឡាបាល់ទាត់ ពិភពលោក (FIFA World Cup 2014) អាចមានឱកាស ឈ្នះរង្វាន់ ពីភោជនីយដ្ឋាន The Asian Kitchen ដោយគ្រាន់តែ ទាយឈ្មោះក្រុម ជម្រើសជាតិ ដែលត្រូវឈ្នះពានរង្វាន់ នៅឆ្នាំនេះ។

Read more: ទាយដើម្បីឈ្នះរង្វាន់ តើប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ ឬអាហ្សង់ទីន ក្លាយជាជើងឯក?

លីក ២០១៤៖ ថ្ងៃនេះ ភ្នំពេញក្រោន ត្រូវការឈ្នះ អគ្គស្នងការដ្ឋាន​ នគរបាលជាតិ ដើម្បីបន្ត ឈរដាច់កំពូលតារាង

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រូវការ៣ពិន្ទុដាច់ខាត ក្នុងជំនួបជាមួយក្រុម អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅម៉ោង ៦ ល្ងាចថ្ងៃទី ៥ កក្ដដា នេះ លើទីលាន ពហុកីឡដ្ឋានជាតិ ក្នុងសប្ដាហ៍ទី ១៩ នៃពានរង្វាន់មិត្តហ្វូន ខេមបូឌានលីក ២០១៤។

Read more: លីក ២០១៤៖ ថ្ងៃនេះ ភ្នំពេញក្រោន ត្រូវការឈ្នះ អគ្គស្នងការដ្ឋាន​ នគរបាលជាតិ...

អាហ្សង់ទីន និងបែលហ្ស៊ិក ឡើងទៅជួបគ្នា នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ

ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Lionel Messi បានសង្គ្រោះ ក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីនម្តងទៀត ដើម្បីជួយឲ្យពួកគេ ផ្តួលក្រុមជម្រើសជាតិស្វ៊ីស ខណៈដែលដំណើរ ដ៏ល្អក្នុងការប្រកួត World Cup របស់ក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក បានឈានដល់ ទីបញ្ចប់នៅពេលជួប ក្រុមជម្រើសជាតិបែលហ្ស៊ិក កាលពីថ្ងៃអង្គារ។

Read more: អាហ្សង់ទីន និងបែលហ្ស៊ិក ឡើងទៅជួបគ្នា នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ

បុរសប្រេស៊ីលម្នាក់ស្លាប់ ក្រោយមើល World Cup ចំពេលបាល់ប៉េណាល់ទី

ប្រេស៊ីល៖ បុរសជនជាតិប្រេស៊ីលម្នាក់ បានគាំបេះដូង ស្លាប់ភ្លាមៗ អំឡុងពេល តាមដាន ការប្រកួតបាល់ទាត់ ពិភពលោក FIFA World Cup 2014 រវាងក្រុមជម្រើសជាតិខ្លួន ប៉ះក្រុមឈីលី ចំពេលបាល់ទាត់ប៉េណាំងទី កាត់សេចក្ដីនៅវគ្គ ១៦ ក្រុមចុងក្រោយ មិនចូល កាលពីថ្ងៃទី ២៨ មិថុនា កន្លងទៅ។ ជនរងគ្រោះ មានអាយុ៦៩ ឆ្នាំ បានអង្គុយទស្សនា ការប្រកួតនៅរង្គសាលមួយ ក្នុងកីឡដ្ឋាន Mineirao Stadium ក្នុងក្រុង Belo Horizonte ក្នុងស្ថានភាព មិនប្រកតី។ តាមពិតទៅភ្លាមៗនោះ អ្នកក្បែខាង បានបញ្ជូលរូបគាត់ ទៅមន្ទីពេទ្យដែល តែសង្គ្រោះមិនទាន់។

Read more: បុរសប្រេស៊ីលម្នាក់ស្លាប់ ក្រោយមើល World Cup ចំពេលបាល់ប៉េណាល់ទី

សម្តេច ហ៊ុន សែន រិៈគន់ អាជ្ញាកណ្តាល ដែលផ្តល់បាល់ប៉េណាល់ទី ឲ្យហូឡង់

ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តឡើយ ចំពោះការសម្រេចផ្តល់ បាល់ប៉េណាល់ទី នៅក្នុងនាទីបន្ថែម ដែលនាំឲ្យហូឡង់ ទទួលជ័យជម្នះ លើម៉ិកស៊ិក ក្នុងលទ្ធផល ២-១ កាលពីយប់មិញ ដើម្បីឈានទៅកាន់ វគ្គ១/៤ ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ។

Read more: សម្តេច ហ៊ុន សែន រិៈគន់ អាជ្ញាកណ្តាល ដែលផ្តល់បាល់ប៉េណាល់ទី ឲ្យហូឡង់

បារាំងត្រូវប៉ះ នីហ្សេរីយ៉ា ខណៈអាហ្សង់ទីន នឹងជួបស្វ៊ីសនៅ វគ្គ១៦ក្រុមចុងក្រោយ

ប្រេស៊ីល៖ ការប្រកួត ពូល E និងពូល F ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បានបញ្ចប់ កាលពីយប់មិញ។ បារាំងឈរ នៅចំណាត់ថ្នាក់លេខមួយ ក្នុងពូល E ក្រោយលទ្ធផលស្មើ ០-០ ជាមួយអេក្វាឌ័រ ស្វ៊ីសដែល បានទម្លាក់ហុងឌូរ៉ាស់ ៣-០ ស្ថិតនៅលេខពីរ រីឯពូល F អាហ្សង់ទីន ឈ្នះនីហ្សេរីយ៉ា ៣-២ ប៉ុន្តែក្រុមទាំងពីរ សុទ្ធតែទទួលបានកៅអី នៅវគ្គបន្ត ខណៈបូស្នី-ហឺហ្ស៊េហ្គោវីណា ទទួលបានបីពិន្ទុ ត្រឡប់ទៅផ្ទះវិញ ជាមួយនឹងជ័យជម្នះ ៣-១ លើអ៊ីរ៉ង់។ សម្រាប់ការប្រកួត វគ្គ១៦ក្រុមចុងក្រោយ បារាំងត្រូវប៉ះនីហ្សេរីយ៉ា អាហ្សង់ទីនជួបស្វ៊ីស។

Read more: បារាំងត្រូវប៉ះ នីហ្សេរីយ៉ា ខណៈអាហ្សង់ទីន នឹងជួបស្វ៊ីសនៅ វគ្គ១៦ក្រុមចុងក្រោយ

កូឡុំប៊ី​ ត្រូវប៉ះ អ៊ុយរូហ្គាយ ខណៈប៉េណាល់ទី ក្នុងនាទីបន្ថែម នាំក្រិក ឡើងទៅជួប កូស្តារីកា

ប្រេស៊ីល៖ កូឡុំប៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់ លេខមួយពូលC នៃយុទ្ធនាការWorld Cup ២០១៤ បន្ទាប់ពីពួកគេ បានយកឈ្នះជប៉ុន ៤-១ ស្របពេលដែល ក្រិកបានយកឈ្នះកូតឌីវ័រ ២-១ តាមរយៈការស៊ុតប៉េណាល់ នៅក្នុងនាទីបន្ថែម ដើម្បីទទួលបាន ចំណាត់ថ្នាក់លេខពីរ។ កូឡុំប៊ី ត្រូវប៉ះអ៊ុយរូហ្គាយ ខណៈក្រិក នឹងជួប កូស្តារីកានៅ វគ្គ១៦ក្រុមចុងក្រោយ។

Read more: កូឡុំប៊ី​ ត្រូវប៉ះ អ៊ុយរូហ្គាយ ខណៈប៉េណាល់ទី ក្នុងនាទីបន្ថែម នាំក្រិក ឡើងទៅជួប...

ព័រទុយហ្កាល់ ប្រឈមនឹង ការហាលអាវខ្ពស់បំផុត ក្រោយលេងស្មើ អាមេរិក

ប្រេស៊ីល៖ បីប្រកួត យប់មិញនេះ ព័រទុយហ្កាល់ ប៉ះជាមួយ អាមេរិក លទ្ធផល ២ ទល់នឹង ២ ប៊ែលហ្សិក ប៉ះជាមួយ រុស្សី លទ្ធផល ១ ទល់នឹង ០ កូរ៉េ ប៉ះជាមួយ អាល់ហ្សេរី លទ្ធផល ២ ទល់នឹង ៤។

Read more: ព័រទុយហ្កាល់ ប្រឈមនឹង ការហាលអាវខ្ពស់បំផុត ក្រោយលេងស្មើ អាមេរិក

លទ្ធផលសង្ខេប នៃការប្រកួតបាល់ទាត់ World Cup 2014 កាលពីម្សិលមិញ

ប្រេស៊ីល៖ កាតព្វកិច្ចនៅធ្ងន់ធ្ងរ សម្រាប់ក្រូអាត មួយប្រកួតនៅសល់ ត្រូវតែឈ្នះដាច់ខាត ជោគជ័យ៤-០ លើក្រុមកាមឺរូន គឺអស្ចារ្យណាស់ សម្រាប់ក្រូអាត ៖ នៅតង់ទី១ Olic បានស៊ុតបញ្ចូលទី នៅនាទីទី11, ហើយចូលដល់តង់ទីពីរ Perisicបញ្ចូលទី នៅនាទីទី 48 និងកីឡាករ Mandzukic រកបានពីរគ្រាប់ នៅនាទីទី 61និងនាទី 73។

Read more: លទ្ធផលសង្ខេប នៃការប្រកួតបាល់ទាត់ World Cup 2014 កាលពីម្សិលមិញ

៣ពិន្ទុ សម្រាប់អាល្លឺម៉ង់ អាមេរិក ខណៈជំនួបអ៊ីរ៉ង់ និងនីហ្សេរីយ៉ា លទ្ធផលស្មើ ០-០

ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Thomas Muller បានស៊ុតបាល់បញ្ចូលទី បីគ្រាប់ ជាលើកដំបូង នៃយុទ្ធនាការ World Cup ឆ្នាំ២០១៤ ខណៈដែល ក្រុមបាល់ទាត់ ជម្រើសជាតិអាល្លឺម៉ង់ បានបង្កើតទម្រង់ ប្រកបដោយ ការវាយសម្រុកយ៉ាង មុតស្រួចដើម្បីផ្តួល ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលនៅសល់តែ សមាជិក១០នាក់ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃចន្ទ និងដើម្បីបើកយុទ្ធនាការ World Cup របស់ពួកគេ ក្រោមបរិយាកាសយ៉ាងរីករាយ។

Read more: ៣ពិន្ទុ សម្រាប់អាល្លឺម៉ង់ អាមេរិក ខណៈជំនួបអ៊ីរ៉ង់ និងនីហ្សេរីយ៉ា លទ្ធផលស្មើ ០-០

World Cup 2014 ការប្រកួតដ៏ធំ ក្នុងពូល G រវាង ស្ទាំងកំណាច និង អ្នកបើកនាវា

ប្រេស៊ីល៖ ព័រទុយហ្កាល់ ឈ្នះតែ ៣ដងគត់ ក្នុងការប្រកួត ជាលក្ខណៈអន្តរជាតិ ១៧ លើកមុននេះ ជាមួយអាល្លឺម៉ង់ ដែលក្នុងនោះមាន ៥លើកទៀតស្មើ និង ៩លើកចាញ់។ ក្នុងការប្រកួតធំៗបី ដែលពួកគេបានជួបគ្នាគឺ World Cup 2006, Euro 2008, និងEuro 2012 ក្រុមអាល្លឺម៉ង់ឈ្នះទាំងបីលើក។

Read more: World Cup 2014 ការប្រកួតដ៏ធំ ក្នុងពូល G រវាង ស្ទាំងកំណាច និង អ្នកបើកនាវា

World Cup ជំនួបអ៊ីតាលី និងអង់គ្លេស ក្នុងចំណោម ៤ប្រកួត នៃពូល C និង D

ប្រេស៊ីល៖ យុទ្ធនាការ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានឈានចូល ថ្ងៃទី៣របស់ខ្លួនហើយ ដោយពូល C និងពូល D ត្រូវបើកការប្រកួត របស់ខ្លួនចាប់ពី រាត្រីថ្ងៃសៅរ៍ ឆ្លងចូល ដល់ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា។ ក្នុងចំណោម ការប្រកួតទាំង៤ ជំនួបរវាង ក្រុមជម្រើសជាតិអង់គ្លេស និងអ៊ីតាលី នៅក្នុងពូល D គឺជាគូ ដែលគេទន្ទឹងរង់ចាំមើលបំផុត។

Read more: World Cup ជំនួបអ៊ីតាលី និងអង់គ្លេស ក្នុងចំណោម ៤ប្រកួត នៃពូល C និង D

FIFA World Cup 2014 ម្ចាស់ផ្ទះ ប្រេស៊ីល ឈ្នះ ក្រូអាត ៣-១ ទាំងដង្ហើមធំ ក្នុងថ្ងៃដំបូង

ប្រេស៊ីល៖ ក្រុមប្រេស៊ីល មានការនឿយហត់ខ្លាំងណាស់ ទើបប្រេស៊ីល ទទួលបានជ័យជម្នះ 3-1 លើក្រូអាត។ បាល់4គ្រាប់ ក្នុងការ ប្រកួតនេះ សុទ្ធតែស៊ុតបញ្ចូលទី ដោយកីឡាករប្រេស៊ីល Marcelo ស៊ុតបាល់បញ្ចូលទីខ្លួនឯង មួយគ្រាប់ជួយឱ្យ គូប្រជែង ទទួលបាន១-០, ការស៊ុតបញ្ចូលទីពីរគ្រាប់របស់ Neymar និងមួយគ្រាប់របស់Oscar ជួយឲ្យក្រុមរបស់លោក Selecao ទទួលបាន3 ពិន្ទុ។

Read more: FIFA World Cup 2014 ម្ចាស់ផ្ទះ ប្រេស៊ីល ឈ្នះ ក្រូអាត ៣-១ ទាំងដង្ហើមធំ...

ក្រុមជម្រើសជាតិ អាហ្សង់ទីន បំបាក់ក្រុមទ្រីនីដាដ និងតូបាហ្គោ ៣-០

ក្រុមជម្រើសជាតិ អាហ្សង់ទីន របស់កីឡាករ Lionel Messi បានបំបាក់ក្រុមទ្រីនីដាដ និងតូបាហ្គោ ៣-០ នៅការប្រកួត កម្ដៅសាច់ដុំរបស់ពួកគេ នៅក្នុងទឹកដី Monumental កាលពីថ្ងៃពុធកន្លងទៅ។

Read more: ក្រុមជម្រើសជាតិ អាហ្សង់ទីន បំបាក់ក្រុមទ្រីនីដាដ និងតូបាហ្គោ ៣-០