អាចទេ ថាទីតាំងដ៏អាថ៌កំបាំងក្នុងរាជធានីអង្គរធំ នេះគឺជាផ្នូររបស់ស្ដេចណាមួយ នាសម័យអង្គរ

តើនេះជាផ្នូរសពរបស់ស្តេចមែនទេ ដែលកសាងក្នុងរាជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧? ពេលយើងទៅទស្សនាព្រះពន្លាជល់ដំរីយើងប្រទះឃើញគ្រឹះទីលានមួយដែលសង់ជាប់គ្នាជាមួយព្រះពន្លាជល់ដំរី ផ្នែកខាងជើងបំផុត។

នៅផ្នែកខាងលើមានពូនដីខ្ពស់ដូចកូនទួលតូចមួយ ហើយតំកល់នូវទម្រដែលមានរាងដូចផ្កាឈូករីក មានសន្លឹករីក។ រីឯខាងមុខ ខាងកើត មានចម្លាក់ជាច្រើនឥតគណនា តែចម្លាក់ដែលលេចធ្លោបំផុតគីចម្លាក់ដំរីក្បាល៣ សេះក្បាល៥ មានរាំ ហ៊ោកញ្ច្រៀវ ចំណែកនៅខាងក្រោមបង្អស់មានចម្លាក់ដ៏ច្រើនស្អេកស្កះ ពោរពាស អនេក។ តើទីនេះបុព្វបុរសកសាងសំរាប់ធ្វើអ្វី តើទីនេះអាចជាផ្នូរសពមែនទេ។

នេះគ្រាន់តែជាការសន្និដ្ឋានរបស់មុគ្គទេស លោក រេត សាមុត ប៉ុណ្ណោះ ការពិតយ៉ាងណាយើងត្រូវការពេលវេលាច្រើនទៀតដើម្បីសិក្សាស្រាវជ្រាវ។ យ៉ាងណាតាមការសន្និដ្ឋានតគ្នាគេថា ទីនេះជាកន្លែងសំរាប់តំកល់ទឹកមន្តទុកប្រក់ព្រំ លាងជំរះព្រះកាយដល់ព្រះរាជា លើករាសី កំចាត់ឧបទ្របទាំងពួងនាសម័យនោះ៕

ដកស្រង់ពី៖Sabay News