ខេត្ត​ B​a​c ​Lieu​ ​និង​ខេត្ត​ព្រះ​ស៊ី​ហ​នុ​រួមគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិ​ស័​យ​

កាលពីថ្ងៃទី ២៥ ខែមករា អាជ្ញាធរខេត្ត Bac Lieu បានរៀបចំពិធីទទួលគណៈប្រតិភូជាន់ខ្ពស់នៃខេត្តព្រះសីហនុ ដែលបានមកបំពេញទស្សនកិច្ចក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមកំពុងខិតជិតមកដល់។

ឆ្លៀតក្នុងឱកាសនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Phan Thanh Duy បានកោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុកន្លងមក។

លោកបានលើកឡើងថា ឆ្នាំនេះជាខួបគម្រប់១០ឆ្នាំនៃកិច្ចព្រមព្រៀងរវាងខេត្តទាំងពីរ ហើយបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំនៅខេត្តព្រះស៊ីហនុក្នុងខែមេសាខាងមុខនេះដើម្បីពិនិត្យការអនុវត្តកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍កន្លងទៅ។ គណៈប្រតិភូមកពីខេត្ត Bac Lieu នឹងទៅបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរសម្រាប់ដំណាក់កាលបន្ទាប់។

ចំណែកលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុបាននិយាយថា កិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន ហើយខេត្តទាំងពីរបានជួយគ្នាទៅវិញទៅមកតាំងពីសម័យសង្គ្រាមរហូតដល់សម័យសន្តិភាព ហើយលោកក៏បានយល់ស្របទៅនឹងសំណើរបស់ខេត្ត Bac Lieu ក្នុងការរៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ កន្លងមកនេះ ផងដែរ។

ដកស្រង់ពី៖ ខ្មែរថាមស៍