មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ និងអង្គការសង្គមអភិរក្សសត្វព្រៃ បានជួយសង្គ្រោះសត្វត្រយងយក្សជំទង់មួយក្បាល

សត្វត្រយងយក្ស ដែលជាបក្សីនិមិត្តរូបជាតិរបស់កម្ពុជា និងជាប្រភេទសត្វជិតផុតពូជត្រូវបានជួយសង្គ្រោះនៅខេត្តព្រះវិហារនាពេលថ្មីៗនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងសហការដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការសង្គមអភិរក្សសត្វព្រៃ និងមន្ទីរបរិស្ថានខេត្តព្រះវិហារ។

ទោះបីជាសត្វត្រយងមើលទៅមានសុខភាពល្អនៅពេលមកដល់ ACCB ក៏ដោយ រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺបានចាប់ផ្តើមវិវឌ្ឍន៍។ បន្ទាប់ពីការពិនិត្យយ៉ាងម៉ត់ចត់រួចមក គេបានរកឃើញថា សត្វត្រយងជំទង់នេះ មានជម្ងឺគ្រុនចាញ់បក្សី (Avian Malaria) ដោយបានរកឃើញប៉ារ៉ាស៊ីតនៅក្នុងឈាម។

ក្រៅពីនេះ នៅលើម្រាមជើងមួយរបស់វាមានសភាពយ៉ាប់យ៉ឺន និងក្លាយជាដំបៅរលួយ។ ក្រុមការងារនៅ ACCB បានខិតខំប្រឹងប្រែងធ្វើការព្យាបាលជំងឺគ្រុនចាញ់បក្សី និងបានធ្វើការវះកាត់ម្រាមជើងដែលមានដំបៅចេញ ដោយជោគជ័យ។

“យើងមានសេចក្តីរីករាយ ដែលពេលនេះវាបានជាសះស្បើយពីជំងឺ និងបានសម្របខ្លួនបានយ៉ាងល្អទៅនឹងកន្លែងថែទាំថ្មីរបស់វា”។

ការជួយសង្គ្រោះសត្វត្រយងនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់ ដោយសារតែសត្វបក្សីប្រភេទនេះ មានតែប្រហែល២៥០ក្បាលប៉ុណ្ណោះ នៅទូទាំងពិភពលោក។ សត្វត្រយងនេះ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងចំនួនប្រជាសាស្ត្រសត្វត្រយងយក្សនៅ ACCB ដោយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ។

ក្រុមការងារ ACCB មានមោទនភាពយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តក្នុងការធានានូវអនាគតប្រកបដោយនិរន្តរភាពសម្រាប់ដែលជានិមិត្តរូបដ៏សំខាន់នេះ។

ដកស្រង់ពី៖ ខ្មែរថាមស៍