អាជ្ញាធរ​បិទ​រោងទង​ទី​១​ ​ផ្នែក​ខាងត្បូង​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល

អាជ្ញាធរជាតិអប្សរាបានជូនដំណឹងពីការបិទបណ្ដោះអាសន្នផ្លូវទស្សនាក្នុងរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទបាយ័ន ដើម្បីរៀបចំជួសជុលឡើងវិញ។

សេចក្ដីជូនដំណឹងចេញផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានរៀបរាប់ថា ការបិទនេះដើម្បីអនុញ្ញាតឱ្យ ក្រុមការងារបច្ចេកទេសជួសជុលកម្រាលស្រុត និងរៀបចំប្រព័ន្ធបង្ហូរទឹក G5 នៅប្រាសាទនេះឡើងវិញ។

ការបិទបណ្ដោះអាសន្ននឹងអនុវត្តន៍ចាប់ពីថ្ងៃជូនដំណឹង រហូតដល់មានសេចក្ដីជូនដំណើងជាថ្មី គឺបន្ទាប់ពីគម្រោងជួសជុលរួចរាល់ជាស្ថាពរ។ អាជ្ញាធរជាតិអប្សរាស្នើឱ្យស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវជាតិអន្ដរជាតិ យោគយល់ និងជ្រាបជាព័ត៌មាន៕

ដកស្រង់ពី៖ ខ្មែរថាមស៍