អប​អរសាទរ​គុណ​តម្លៃ​នៃ​ត្រពាំង​ក្នុង​ទិវា​ដីសើម​ពិភពលោក​ឆ្នាំ​២​០​២​៤​

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)និងអង្គការ USAID មរតកបៃតងបានប្រារព្ធទិវាដីសើមពិភពលោក២០២៤នៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៤ដើម្បីគោរពដល់ប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃដែលទ្រទ្រង់ជីវិតនៅលើភពផែនដីរបស់យើង។

“ថ្ងៃនេះយើងគោរពដល់ប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃដែលទ្រទ្រង់ជីវិតនៅលើភពផែនដីរបស់យើង។ យើងបានធ្វើកិច្ចការងារដែលមានឥទ្ធិពលរបស់យើងនៅបឹងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ដែលទ្រទ្រង់ដល់ជីវិតមនុស្សរាប់លាននាក់ជាមួយនឹងទឹកជីវភាពរស់នៅជីវចម្រុះអាហារការធ្វើឱ្យអាកាសធាតុទៀងទាត់និងបេតិកភណ្ឌវប្បធម៌។

អង្គការ USAID មរតកបៃតងបានបង្ហោះនៅលើFacebook ថាត្រពាំងដែលជាតំបន់ដីសើមធម្មជាតិលើកកម្ពស់នូវប្រព័ន្ធអេកូឡូស៊ីដោយធ្វើអោយប្រសើរឡើងនូវគុណភាពទឹកការផ្តល់ជម្រកដល់សត្វព្រៃរក្សាលំហូរទឹកក្នុងរដូវប្រាំងនិងជាប្រភពទឹកដ៏សំខាន់សម្រាប់មនុស្សនិងសត្វព្រៃ។

ត្រពាំងធម្មជាតិជាង២០០ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែងមានសារៈសំខាន់សម្រាប់ប្រភេទសត្វជិតផុតពូជដូចជាសត្វត្រយ៉ងយក្ស សត្វត្រយងចង្កុំកស និងសត្វរមាំង។ស្រះទាំងនេះកំពុងរងការគំរាមកំហែងដោយសារការប្រែប្រួលអាកាសធាតុការទន្ទ្រានពីមនុស្សនិងការកាប់បំផ្លាញព្រៃឈើ។

ដោយមានការសហការជាមួយនឹងRising Phoenix អង្គការ USAID មរតកបៃតងបានស្ដារត្រពាំងចំនួន៨នៅដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីឆ្នាំមុនដោយមានគម្រោងស្តារត្រពាំងចំនួន៨បន្ថែមទៀតនៅឆ្នាំនេះ។តាមរយៈគំនិតផ្តួចផ្តើមនេះយើងគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដែលទទួលបាននូវគុណសម្បត្តិពីអត្ថប្រយោជន៍បរិស្ថានរបស់ត្រពាំង។សហគមន៍មូលដ្ឋានក៏អាចកាន់កាប់ភាពជាម្ចាស់ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនិងរៀនគ្រប់គ្រងត្រពាំងទាំងនេះប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។

ដកស្រង់ពី៖ ខ្មែរថាមស៍