វិស័យ​ទេសចរណ៍​រកចំណូល​បាន​ ​៣​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤វិស័យទេសចរណ៍រកចំណូលបានចំនួន ៣,០៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង១១៥ ភាគរយពីចំនួន ១,៤១ពាន់លានដុល្លារកាលពីឆ្នាំមុន។

របាយការណ៍បានបន្តថា កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៥.៤៥ លាននាក់កាលពីឆ្នាំ២០២៣ កើនឡើង២៤០ ភាគរយពី ២,២៧ លាននាក់កាលពីឆ្នាំមុនៗ។

របាយការណ៍បានអោយដឹងទៀតថា៖ «ជាមធ្យម អ្នកទេសចរម្នាក់បានស្នាក់នៅក្នុងប្រទេសកម្ពុជាចំនួន ៧,៦ ថ្ងៃ»។

កម្ពុជាបានរៀបចំពិធីបើកឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ កាលពីខែមុន ដោយសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងក្លាយជាកាតាលីករសម្រាប់កំណើនទេសចរណ៍ និងការវិនិយោគ។

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយក្នុងពិធីបើកដែលធ្វើឡើងនៅខេត្តសៀមរាបថា “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមនេះនឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនមកកម្ពុជា”។

ប្រទេសចិនគឺជាប្រភពទេសចរណ៍បរទេសធំជាងគេទីបីមកកាន់កម្ពុជាក្នុងឆ្នាំ២០២៣ ដោយបន្ថែមថាកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍ចិនចំនួន ៥៤៧.៧៩៨ នាក់កាលពីឆ្នាំមុន កើនឡើង៤១២ ភាគរយពីចំនួនត្រឹមតែ ១០៦,៨៧៥ នាក់កាលពីឆ្នាំមុនៗ។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។

កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៤ រួមមាន ឧទ្យានបុរាណអង្គរនៅខេត្តសៀមរាប តំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ប្រាសាទព្រះវិហារ និងតំបន់ប្រសាទកោះកេរនៅនៃខេត្តព្រះវិហារ។

ក្រៅពីនេះ កម្ពុជាក៏មានឆ្នេរដ៏ស្អាតដែលលាតសន្ធឹងប្រវែងប្រហែល ៤៥០ គីឡូម៉ែត្រក្នុងខេត្តភាគនិរតីចំនួន ៤ គឺខេត្តព្រះសីហនុ កំពត កែប និងកោះកុង។

ដកស្រង់ពី៖ ខ្មែរថាមស៍