សេចក្តីជូនដំណឹង​ចុងក្រោយ​សម្រាប់​អាជីវករ​កម្ពុជា​ដែល​មានបំណង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​ ​IT​B ​Berlin​

ក្នុងខែនេះ ក្រសួងទេសចរណ៍បានប្រកាសថានឹងចូលរួមក្នុងការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ‘ITB Berlin 2024′ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៤។

ក្រសួងក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ឯកជន សមាគម ដៃគូអភិវឌ្ឍន៍ អ្នកវិនិយោគ និងស្ថាប័នពាក់ព័ន្ធទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍នេះនៅខែក្រោយ រួមជាមួយនឹងតំណាងមកពីស្ថាប័នរដ្ឋ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍’Internationale Tourismus-Börse (ITB) Berlin’ គឺជាពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងខែមីនា។

កាលពីឆ្នាំមុន ព្រឹត្តិការណ៍នេះបានស្វាគមន៍ម៉ាកយីហោសណ្ឋាគារ ក្រុមប្រឹក្សាទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អ្នកផ្តល់ប្រព័ន្ធ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនជួលរថយន្ត និងអ្នកវិនិយោគក្នុងឧស្សាហកម្មជាច្រើន។

សម្រាប់ឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីអ្នកតាំងពិព័រណ៍ប្រហែល ៥៥០០នាក់ មកពី១៦០ប្រទេស ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង ១០.០០០ នាក់មកពី១៨០ ប្រទេស រួមទាំងអ្នកវិនិយោគ និងប្រតិបត្តិករទេសចរណ៍ជាច្រើនផ្សេងទៀត។

ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមពីអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកសរសេរមាតិការស្តីពីវិស័យទេសចរណ៍ជាង៣៤០០ នាក់ នេះបើយោងតាមអ្នករៀបចំកម្មវិធី។

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក្រសួងទេសចរណ៍បានរៀបចំកន្លែងតាំងពិព័រណ៍ដែលមានទំហំប្រវែង១១២ ម៉ែត្រ ដើម្បីបង្ហាញពីផលិតផលរបស់កម្ពុជា ដែលអាចផ្ទុកស្តង់ក្រុមហ៊ុនទេសចរណ៍ និងភាគីពាក់ព័ន្ធចំនួន២០ របស់កម្ពុជា។

ក្រសួងទេសចរណ៍បានអោយដឹងទៀតថា ការចូលរួមក្នុងព្រឹត្តិការណ៍ ITB Berlin នឹងផ្តល់ជូនប្រតិបត្តិករទេសចរណ៍ទាំងអស់នូវឱកាសស្វែងយល់ពីកាវិនិយោគក្នុងការប ផ្នែកបដិសណ្ឋារកិច្ច និងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងដៃគូអាជីវកម្មទេសចរណ៍ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា។

អ្នកដែលចូលរួមពីវិស័យឯកជនក៏នឹងមានឱកាសជួយជាមួយដៃគូធុរកិច្ចអន្តរជាតិ អ្នកជំនាញក្នុងឧស្សាហកម្ម និងតំណាងក្រសួងទេសចរណ៍ផងដែរ។

អ្នកមកឧស្សាហកម្មទេសចរណ៍នឹងត្រូវបានផ្តល់ជូនស្តង់កន្លែងដាក់តាំងពិពណ៌ ការចុះឈ្មោះជាសហអ្នកតាំងពិព័រណ៍នៅក្នុង ‘ITB Berlin 2024 Exhibitor Portal’ និងឱកាសជួបជាមួយសមាជិកនៃ ‘ITB Buyers Circle’។

អ្នកចូលរួមក៏នឹងត្រូវបានស្វាគមន៍ក្នុងការទទួលទានអាហារពេលល្ងាចជាមួយសមាគមកម្ពុជានៅប្រទេសអាឡឺម៉ង់ ក៏ដូចជាព្រឹត្តិការណ៍ជជែកពិភាក្សាផ្សេងទៀតនៅក្នុងទីតាំងស្តង់របស់កម្ពុជា។

ក្រសួងក៏បានឱ្យដឹងដែរថា ខ្លួននឹងរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើនសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់អ្នកចូលរួម និងអ្នកវិនិយោគផ្សេងៗទៀត។

កិច្ចខិតខំប្រឹងប្រែងដើម្បីនាំអាជីវករទេសចរណ៍កម្ពុជាទៅកាន់ឆាកពិភពលោកនៅឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាស្ថាប័នរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញការយល់ដឹងអំពីវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។

វិសោធនកម្មអនុក្រឹត្យលេខ ៥៧ ត្រូវបានធ្វើឡើងដើម្បី “ពង្រឹង និងពង្រីកមធ្យោបាយអភិវឌ្ឍ និងទាក់ទាញទេសចរណ៍ តាមរយៈការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា”។ កិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ និងឯកជនដែលត្រូវបានរៀបចំឡើងសម្រាប់ពិព័រណ៍ពាណិជ្ជកម្មនៅទីក្រុងប៊ែកឡាំងនាពេលខាងមុខ ឆ្លុះបញ្ចាំងពីគោលបំណងថ្មីនៃការត្រួតពិនិត្យគោលនយោបាយ ដោយមានវិស័យឯកជន និងរដ្ឋធ្វើការរួមគ្នាដើម្បីបង្កើនកំណើនឧស្សាហកម្មទេសចរណ៍ និងការយល់ដឹងតាមរយៈយន្តការផ្សព្វផ្សាយ។

សម្រាប់ប្រតិបត្តិករទេសចរណ៍ឯកជន និងស្ថាប័នពាក់ព័ន្ធដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមចុះឈ្មោះជាមួយក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែកុម្ភៈ នេះ។

ដកស្រង់ពី៖ ខ្មែរថាមស៍