តំបន់​ទេសចរណ៍​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​ហើយ​​គឺ«​ខ្លោង​ទ្វារ​មេឃ​»​

ខេត្តកំពត ៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំ «ខ្លោងទ្វារមេឃ» និង«តំបន់ថ្មប្រាសាទ» មានភាពទាក់ទាញអ្នកទេសចរចង់មកទស្សនាដោយសារមានដុំថ្ម និងអាកាសធាតុត្រជាក់ស្រួល។ អ្នកទេសចរដែលទៅទស្សនានៅកន្លែងខ្លោងទ្វារមេឃនៅពេលទៅដល់អាចបួងសួងសុំសេចក្តីសុខសប្បាយ នឹងប្រាថ្នានូវអ្វីដែលល្អ រួចបោះបង់ចោលនូវរឿងអាក្រក់ដែលកើតចំពោះខ្លួននៅទីនោះបាន។

លោក ធឿន ប៊ុនថនប្រធានផ្នែកលក់ក្រុមហ៊ុន សុខាអូថែល បានប្រាប់អ្នកសារព័ត៌មានថា ខ្លោងទ្វារមេឃជាកន្លែងមួយដែលមានអត្ថន័យសំខាន់វិសេសវិសាលណាស់គឺជាកន្លែងឋានសួរ៍រវាងមនុស្សលោកនឹងទេវតា។ លោកបញ្ជាក់ថា អីញ្ចឹងកន្លែងនេះជាកន្លែងបែងចែករវាងមនុស្សលោកនិងទេវតា ហើយតាមអត្ថន័យដូនតាយើងនិយាយតគ្នាមកតំណាលថា ជីវិតមនុស្សយើងតែងតែមានបញ្ហាឧបសគ្គ ខ្លះតិចច្រើន ។

តែកន្លែងនេះ ដូនតាយើងនិយាយថា ជាកន្លែងដែលជម្រុះរឿងអាក្រក់ទាំងឡាយឲ្យអស់។ ពេលបួងសួងរួចហើយ យើងឆ្លងកន្លែងនឹងនោះសេចក្តីដែលយើងប្រាថ្នាកនឹងចូលមក ។ បើតាមការនិយាយពីលោក ធឿន ប៊ុនថន បានលើកឡើងទៀតថា ពេលខ្លោងយើងនឹងប្តូរបាននូវអាកាសធាតុត្រជាក់ខ្យល់អាកាសត្រជាក់ចង់គយគន់។ លោកបានបន្ថែមថា មិនថាតំបន់ថ្មប្រាសាទ និងតំបន់ខ្លោងទ្វារមេឃទេ សុទ្ធតែជាតំបន់ដែលធ្វើឲ្យអ្នកទេសចរចង់ទៅទស្សនា ព្រោះថា តំបន់ទាំងនេះ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ពោលគឺតំបន់ថ្មប្រាសាទអាចជាកន្លែងមួយដែលកាលពីដើមឡើយជាសមុទ្រ ព្រោះថានៅទីនេះមានខ្សាច់សក្បោះដែលមិនគួរឲ្យថា ខណៈនេះមានដំថ្មផុសចេញជារូបរាង្គច្រើនប្រទេស។ អ្នកដែលទៅទស្សនាតំបន់ខ្លោងទ្វារមេឃនេះបាននាំគ្នានិយាយថា ពិតអាកាសធាតុត្រជាក់ចង់មកទស្សនាគយគន់ស្រូបខ្យល់បរិសុទ្ធមែន

ពិសេសនោះ ខ្យល់ទាំងនោះបានបក់មកពីជ្រលងភ្នំជាច្រើនដែលសំបូរដោយព្រៃឈើ។ អ្នកទេសចរណ៍ដែលទៅដល់ក៏បានលើកឡើងទៀតថា តំបន់ខ្លោងទ្វារមេឃនេះមានដុំថ្មដែលយើងអាចមើលទៅដូចជារូបរាង្គសត្វផ្សេងដែលផុសចេញដោយធម្មជាតិដែលគួឲ្យនឹកស្មាន។ លើសពីនេះ មានដើមស្រួលដែលមានអាយុកាលរាប់រយឆ្នាំផងដែរ។ សូមជម្រាបថា នៅលើភ្នំបូកគោមានកន្លែងសម្រាប់អ្នកទេសចរទៅទស្សនាច្រើនដូចកន្លែង ដូចជាកន្លែងសមាធិ ,សួនបន្លែរ ,ចម្ការស្តូប៊ឺរី , តំបន់វាលស្រែ១០០ ,តំបន់វាស្រែ៥០០ ,តំបន់ពពកវិល, កន្លែងរូបព្រហពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ និងតំបន់ជាច្រើនទៀត៕



ដកស្រង់ពី៖កោះសន្តិភាព