នាយករដ្ឋមន្ត្រី​៖​ ​វត្តមាន​របស់​លោក​ ​P​a​cqu​i​a​o ​នឹង​ចូល​រួមចំណែក​ក្នុង​ការ​លើកស្ទួយ​វិ​ស័យ​កីឡា​ ​និង​វិ​ស័យ​ទេសចរណ៍​របស់​កម្ពុជា

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់លោក Manny Pacquiao នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក Pacquiao គឺជាអ្នកប្រដាល់លំដាប់ពិភពលោកដ៏ល្បីល្បាញ និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន។

ក្នុងជំនួបនៅវិមាន ៧ មករា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចលើកទីពីររបស់លោកPacquiao មកកម្ពុជា។

លោកនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ចំណែកលោក Pacquiao បាននិយាយថា អំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក។

លោក Pacquiao បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

ដកស្រង់ពី៖ ខ្មែរថាមស៍