ភ្ញៀវទេសចរបរទេសជាង ៤៧០,០០០ នាក់ មកទស្សនាប្រាសាទអង្គរវត្ត ក្នុងរយៈពេល ៥ ខែដំបូង

ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលជារមណីដ្ឋានទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបរទេសចំនួន ៤៧២,២៥៨ នាក់ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ កើនឡើងជិត ៣៧ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ នេះបើយោងតាមរបាយការណ៍ពីសហគ្រាសអង្គរដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរ។

ប្រាក់ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា ដែលជាលទ្ធផលផ្ទាល់នៃការកើនឡើងនៃចំនួនភ្ញៀវទេសចរ បានកើនឡើង ៣៨,២ ភាគរយ ដល់ចំនួន ២២,២ លានដុល្លារ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ប្រាសាទអង្គរវត្ត ទំហំ ៤០១គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណចំនួន ៩១ ដែលត្រូវបានសាងសង់ពីសតវត្សទី៩ ដល់ទីសតវត្ស១៣។

ប្រាសាទអង្គរវត្តដែលជារតនសម្បត្តិនៃទេសចរណ៍របស់កម្ពុជា ហើយដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ ១៩៩២ នៅតែបន្តជាគោលដៅទេសចរណ៍ដ៏ល្បីបំផុតនៅអាស៊ីអាគ្នេយ៍ ដែលបានទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

សហគ្រាសអង្គររកចំណូលបាន ២,២៨ លានដុល្លារក្នុងខែឧសភា ពីភ្ញៀវទេសចរបរទេសចំនួន ៥០,៨៧៩ នាក់ដែលបានមកទស្សនាប្រាសាទអង្គរវត្ត។ តម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តសម្រាប់រយៈពេលមួយថ្ងៃមានតម្លៃ ៣៧ ដុល្លារ សម្រាប់ការទស្សនារយៈពេលបីថ្ងៃមានតម្លៃ ៦២ ដុល្លារ ហើយសម្រាប់ការទស្សនារយៈពេលមួយសប្តាហ៍គឺមានតម្លៃ ៧២ ដុល្លារ។

នៅឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសជាង ៧៩៨,០០០ នាក់បានទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ដោយទទួលបានចំណូលជាង ៣៧លានដុល្លារ កើនឡើង ២២២ភាគរយ បើធៀបនឹងឆ្នាំមុន។

  ដកស្រង់ពី៖ ខ្មែរថាមស៍