​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២​០​២​៤​ ​រដ្ឋ​ប្រមូល​ចំណូល​ពី​កា​រលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​បានជា​ង​២​២​លាន​ដុល្លារ​

រយៈពេល៥ខែដើមឆ្នាំ២០២៤នេះ រដ្ឋរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ សរុបមានជាង២២លានដុល្លារអាមេរិក គឺកើនឡើងជិត៤០ភាគរយធៀបនឹងឆ្នាំមុន។

យោងតាមសេចក្ដីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានរាយការណ៍ថា រយៈពេល៥ខែក្នុងឆ្នាំ២០២៤ ចំណូលពីការលក់សំបុត្រចូលតំបន់អង្គរ សរុបមានចំនួន ២២,២០៦,៨៩១ ដុល្លារ ក្នុងចំណោមទេសចរបរទេសសរុប ៤៧២,២៥៨នាក់។

ដោយឡែកក្នុងខែឧសភា ទេសចរទិញសំបុត្រមាន ៥០,៨៧៩នាក់ ស្មើនឹងទឹកប្រាក់ ២,២៨៩,៣៥៨ដុល្លារ។ក្រៅពីនេះ គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រទូកនៅតំបន់ផែចុងឃ្នៀសផងដែរ។ ៥ខែមកនេះ ចំណូលពីការលក់សំបុត្រទូកសរុបមានចំនួន ៤០០,៣០២ដុល្លារ។ រីឯតំបន់ប្រាសាទកោះកេរវិញសរុប៥ខែ មានចំនួន ១០,១២៧នាក់ ស្មើនឹង ១៥១,៩០៥ដុល្លារ៕

ដកស្រង់ពី៖ ខ្មែរថាមស៍