ចង់ស្គាល់ដើមគ្រញូង អាចឈាងចូលលេងចម្ការឈើគ្រញូងនៅបន្ទាយស្រីបាន

គ្រញូងជាប្រភេទរុក្ខជាតិកម្រ និងមានតម្លៃថ្លៃ ដែលកំពុងតែរងការទន្ទ្រាន កាប់យកទៅលក់ ប៉ុន្តែឥឡូវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ គឺបានកំពុងតែអភិរក្សមួយកន្លែងនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ ។

ប្រភពដដែលនេះបានអះអាងថា នៅចម្ការមេពូជឈើគ្រញូង នាភូមិសាស្ត្រឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបក្រៅពីដើមឈើគ្រញូងធំៗ នៅមានផ្កាព្រៃដ៏ស្រស់ស្អាត និងមានសត្វព្រៃជាច្រើនប្រភេទ សម្រាប់មនុស្សចូលចិត្តទស្សនាព្រៃធម្មជាតិទៅលេងកម្សាន្ត ។ នៅទីនោះ មានដើមឈើគ្រញូងដែលរដ្ឋបាលព្រៃឈើបានដាំ និងអភិរក្សារាប់សិបដើម នៅលើផ្ទៃដីប្រមាណជាជិត ២ ពាន់ហិកតា ដែលកំពុងតែផ្តល់ម្លប់ និងខ្យល់អាកាសដ៏បរិសុទ្ធ សម្រាប់អ្នកដែលចូលចិត្តទេសភាពបៃតង ។ គ្រញូង គឺជាប្រភេទរុក្ខជាតិដែលមានអាយុកាលរាប់រយឆ្នាំ មានខ្លឹមរឹងដែលអាចឲ្យគេយកទៅកែច្នៃជាគ្រឿងសង្ហារឹម គ្រឿងលំអរ និង វត្ថុស័ក្តិសិទ្ធិ តាមជំនឿ ដូច្នេះហើយទើបជាវា គឺជារុក្ខជាតិដែលក្រុមអ្នករកស៊ីឈើចង់បានបំផុត ៕

ដកស្រង់ពី៖កោះសន្តិភាព