ទេសចរ​ណ៍​ចូល​អង្គរ​នៅ​ឆមាស​ទី​១​កើនឡើង​ខ្លាំង​គួរឱ្យ​កត់សម្គាល់

គ្រឹះស្ថានអង្គរបានបង្ហាញថា នៅក្នុងរយៈពេញមួយឆមាសទីមួយដើមឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនាប្រាសាទអង្គ និងចំណាយលុយទិញសំបុត្រគឺសុទ្ធតែមានកំណើន ។

 

ស្ថិតិដែលបានប្រកាសនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា គ្រឹះស្ថានអង្គរបានទទួលប្រាក់ចំណូលជាង ២៤,៣៥លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ជាង៥២ម៉ឺននាក់។ ប្រភពដដែលបានអះអាងថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២១.៩៥០នាក់ កើនឡើង៣៥,៣០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួនជាង ២៤,៣៥ លានដុល្លារ កើនឡើង៣៦,២៥ភាគរយ ។

សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា សម្រាប់ខែមិថុនាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៤៩.៦៩២ នាក់ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅកើនឡើងជាង២០ភាគរយ និងផ្ដល់ចំណូលថវិកាចំនួន២,១៥លានដុល្លារ កើនឡើងជិត១៩ភាគរយ ។ នៅក្នុងសេចក្ដីប្រកាសព័ត៌ក៍បានបង្ហាញដែរថា ការលក់ប័ណ្ណឱ្យអ្នកទេសចរអន្ដរជាតិ ចូលទស្សនាប្រាសាទកោះកែរ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានចំនួន១០.៨២៨នាក់ជាមួយនឹង ចំណូលថវិកាចំនួន១៦២.៤២០ដុល្លា ។

ដកស្រង់ពី៖កោះសន្តិភាព