ជាតិអត្ថបទពាណិជ្ជកម្មIntrepid Travel បានរៀបចំដំណើរកម្សាន្ត​​ក្រុមអ្នកសារព័ត៌មានលំដាប់កំពូលរបស់ប្រទេស​អូស្ត្រាលី និងនូវែលសេឡង់​ជា​លើកដំបូងរបស់ខ្លួនមកកាន់​​​ប្រទេសកម្ពុជា

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ៖ ក្រុមហ៊ុនទេសចរណ៍ Intrepid Travel ដែលជាក្រុមហ៊ុនទេសចរណ៍បែបផ្សងព្រេងធំជាងគេរបស់ពិភពលោក និងនាំមុខគេក្នុងវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ បានរៀបចំដឹកនាំក្រុមអ្នកសារព័ត៌មានចំនួនប្រាំបីនាក់ដែលមកពីប្រព័ន្ធផ្សព្វផ្សាយលំដាប់កំពូលរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាលើកដំបូងរបស់ខ្លួនមកទស្សនកិច្ចប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ និងផ្សព្វផ្សាយព័ត៌មានទៅកាន់ភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ដំណើរកម្សាន្តទស្សនកិច្ចរយៈពេល ៧ថ្ងៃ ដែលបានធ្វើឡើងកាលពីខែមិថុនាកន្លងទៅនេះ បានបញ្ចូលសកម្មភាពសំខាន់ៗរយៈពេល ៥ថ្ងៃនៅក្នុងខេត្តសៀមរាប និងការស្នាក់នៅមួយយប់នៅខេត្តបាត់ដំបង ដែលមានដូចជាការទស្សនាថ្ងៃរះនៅបរិវេណអង្គរ ការជិះទូកទេសចរណ៍ក្នុងស្រុកស្វែងយល់ពីភូមិបណ្តែតទឹកនៅលើបឹងទន្លេសាប ការជិះកង់កម្សាន្តនៅតាមភូមិជនបទ និងភ្លក់រសជាតិអាហារតាមតំបន់ក្នុងខេត្តបាត់ដំបង និងសៀមរាបដែលជាទីក្រុងសម្បូរទៅដោយវប្បធម៌ និងអាហារប្រពៃណីនៃប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត ក្រុមអ្នកសារព័ត៌មាន ក៏បានទៅជួបដៃគូមូលនិធិ Cambodia Rural Student Trust របស់ Intrepid Foundation ដោយផ្ទាល់ ដើម្បីយល់ដឹងពីការងាររបស់ពួកគេ ក្នុងការបំបែកវដ្តនៃភាពក្រីក្រតាមរយៈការអប់រំ និងផ្តល់ឱកាសដល់មនុស្សជំនាន់ថ្មីនៅកម្ពុជា។

អ្នកស្រី Aye Mya Mya Soe អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «យើងមានសេចក្តីរំភើបរីករាយដែលបានរៀបចំដំណើរទេសចរណ៍ជូនអ្នកសារព័ត៌មានជាលើកដំបូងរបស់ Intrepid មកកាន់ប្រទេសកម្ពុជា និងបានបង្ហាញពីវប្បធម៌ដ៏សម្បូរបែប និងបទពិសោធប្លែកៗរបស់ប្រទេសយើងទៅផ្សព្វផ្សាយដល់អន្តរជាតិផងដែរ។ យើងសង្ឃឹមថាទស្សនកិច្ចរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយជំរុញភ្ញៀវទេសចរអន្តរជាតិឲ្យកាន់តែស្គាល់ និងមកទស្សនាប្រទេសដ៏ស្រស់ស្អាតរបស់យើងឲ្យកាន់តែច្រើនទ្វេដង»។

ដំណើរកម្សាន្តរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិនេះធ្វើឡើងបន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចរបស់លោក Darrell Wade ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Intrepid Travel ទៅជួបជាមួយក្រុមការងារ និងអ្នកពាក់ព័ន្ធនៅក្នុងបណ្ដាការិយាល័យទាំង ២៧ ប្រទេស ក្នុងគោលបំណងណែនាំពីយុទ្ធសាស្ត្រឆ្នាំ ២០៣០ របស់ក្រុមហ៊ុន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងនាមជាមេដឹកនាំជាន់ខ្ពស់បំផុតរបស់ Intrepid កាលពីពេលកន្លងទៅ។

គោលដៅយុទ្ធសាស្ត្រនៃឆ្នាំ២០៣០ របស់ Intrepid Travel ទូទាំងពិភពលោកគឺជាការបង្កើនចំនួនអ្នកទេសចរឱ្យកើនឡើងទ្វេដង ៦០០,០០០នាក់ (ឆ្នាំ២០២៣ មានចំនួន ៣២០,០០០នាក់សម្រេចបានប្រាក់ចំណូលចំនួន១,៣ពាន់លានដុល្លារ និងរួមចំណែក ១% នៃប្រាក់ចំណូលដល់ Purpose Initiatives)។ បន្ថែមពីលើនេះទៀត យុទ្ធសាស្ត្រខាងលើ ក៏បានរួមបញ្ចូលគម្រោងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ដើម្បីពង្រីកប្រតិបត្តិការទៅកាន់តំបន់នានា រួមទាំងកន្លែងស្នាក់នៅ និងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសសំខាន់ៗ រួមទាំងកម្ពុជាផងដែរ។

បច្ចុប្បន្ន Intrepid Cambodia មានបុគ្គលិកចំនួន ២០នាក់ អ្នកដឹកនាំក្រុមទេសចរក្នុងស្រុកចំនួន ៣០នាក់ ហើយរំពឹងថានឹងនាំអ្នកធ្វើដំណើរ ១០,០០០នាក់ ជាមួយក្រុមទស្សនាចរជាង៧០០ក្រុមនៅទូទាំងប្រទេសមកទស្សនាប្រទេសកម្ពុជា។

អំពី Intrepid Travel Intrepid Travel

ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលមានរយៈពេលជាង ៣០ឆ្នាំមកហើយ។ បេសកកម្មរបស់ក្រុមហ៊ុន គឺការនាំអ្នកទេសចរទៅស្វែងរកកន្លែងដ៏អស្ចារ្យបំផុតរបស់ពិភពលោក ប្រកបដោយនិរន្តរភាព និងប្រើភាពរីករាយនៃការធ្វើដំណើរ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុនបានបង្កើតកញ្ចប់ទេសចរណ៍ច្រើនជាង១,១៥០កញ្ចប់ទូទាំងពិភពលោក ដែលកញ្ចប់នីមួយៗត្រូវបានរចនាឡើងដោយជឿជាក់ថាអ្នកដំណើរនឹងទទួលបាននូវបទពិសោធ និងចំណេះដឹងបន្ថែមអំពីវប្បធម៌ និងអរិយធម៌នៃបណ្ដាប្រទេសទាំង២៧។ ជាមួយភាពល្បីល្បាញទូទាំងពិភពលោក នៅក្នុងឆ្នាំ២០១៨ Intrepid Travel “the carbon-neutral business” បានក្លាយជាក្រុមហ៊ុនទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកដែលទទួលបានលិខិតបញ្ជាក់កម្រិត B-Corp Certification។ Intrepid Travel ក៏ជាប្រតិបត្តិករទេសចរណ៍ដំបូងគេដែលមានគោលដៅ Science-based climate targets through the Science Based Targets Initiative។ សម្រាប់ព័ត៌មានបន្ថែម សូមទាញយក របាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រុមហ៊ុន ហើយតាមដាន ក្រុមហ៊ុម Intrepid នៅលើ Facebook, Instagram, Twitter, TikTok ឬ LinkedIn ៕

ដកស្រង់ពី៖ thmeythmey