អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូប្រឹក្សាកម្ពុជា ដាំដើមឈើចំនួន២៥០ដើម ក្នុងបរិវេណរមណីយ

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំ និងសិស្សានុសិស្សនៃអង្គការដៃគូប្រឹក្សាកម្ពុជា(Mentors Cambodia)

ចំនួន៧០អង្គ/នាក់ រួមគ្នាដាំដើមឈើចម្រុះចំនួន២៥០ដើម និងស្មៅឡើងវិញ បរិវេណខាងមុខប្រាសាទអង្គរវត្ត ក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ក្នុងគោលបំណងដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក៕

ដកស្រង់ពី៖អាជ្ញាធរជាតិអប្សរា