ជាតិក្រៅពីប្រាសាទ តើខេត្តសៀមរាបមានរតនសម្បត្តិអ្វីខ្លះ ដើម្បីទាក់ទាញទេសចរ?

សៀមរាប៖ «ក្រៅពីប្រាសាទ តើខេត្តសៀមរាបមានរតនសម្បត្តិអ្វីខ្លះ ដើម្បីទាក់ទាញទេសចរ?» ជាអ្វីដែល នឹងត្រូវយកមកជជែក ក្នងកម្មវធី «រតនសម្បត្តិនៃខេត្តសៀមរាប»។ ជាកម្មវិធីថ្មីមួយលើទឹកដឹអង្គរ នឹងបង្ហាញពីសម្បត្តិទេសចរណ៍វប្បធម៌ ធម្មជាតិ ម្ហូបអាហារ ប្រពៃណី ពីទឹកដីអង្គរ ទៅកាន់សាធារណជន តាមរយៈវាគ្មិនជំនាញលើជំនាញទីទៃពីគ្នា។ កម្មវិធីនេះ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ប្រធានបទចំនួន១៥ នឹងត្រូវយកមកជជែក ពិភាក្សា ជាភាសាអង់គ្លេសក្នុងកម្មវិធី «រតនសម្បត្តិនៃខេត្តសៀមរាប» ដែលនឹងប្រព្រឹត្តិឡើងនៅសណ្ឋាគារ Memoire Palace Resort ក្រុងសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ខាងមុននេះ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍សៀមរាប លោក សុខុម សំអុល បញ្ជាក់ថាប្រធានបទទាំង១៥ ក្នុងព្រឹត្តិការណ៍ខាងលើនេះ នឹងផ្ដោតលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនា «រដូវបៃតង», ផលិតផលទេសចរណ៍សក្ដានុពលក្នុងខេត្តសៀមរាប, ម្ហូបអាហារ ប្រពៃណី ទំនៀមទម្លាប់ អ្នកអង្គរ, សិប្បកម្មប្រពៃណី, អាជីវកម្មបរទេសលើទឹកដីអង្គរជាដើម។

កម្មវិធី«រតនសម្បត្តិនៃខេត្តសៀមរាប» ជាវេទិកាមួយ ដែលអាចឱ្យសាធារណជនទាំងទេសចរបរទេស និងជាតិ បើស្គាល់បន្ថែមពីផលិតផលទេសចរណ៍ និងសម្បត្តិទេសចរណ៍ ដែលមិនសូវបានស្គាល់ និងបានដឹងកន្លែងមក។ នេះជាការលើកឡើង របស់ លោក សំអុល ដោយបន្ថែមដូច្នេះ៖ «កម្មវិធីនេះ គឺយើងធ្វើឡើងក្នុងន័យឱ្យពួកគាត់ (ទេសចរណ៍)ដឹងថា សៀមរាបមានអ្វីលើសតែពីប្រាសាទ»។

គួរជម្រាបផងដែរថា កម្មវិធី«រតនសម្បត្តិនៃខេត្តសៀមរាប» ជាកម្មវិធីដែលសហការរៀបចំដោយសារព័ត៌មានឌីជីថលថ្មីៗ និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (STC)។ កិច្ចពិភាក្សានេះ នឹងត្រូវចាក់ផ្សាយនៅលើសារព៌ត៌មានថ្មីៗ និងថ្មីៗជាភាសាអង់គ្លេស Cambodianess៕

ដកស្រង់ពី៖ thmeythmey