Social Network

ឆ្មាំជាតិអាមេរិក គ្រោងសហការជាមួយយោធាតៃវ៉ាន់

ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃអង្គារទី 31 ឧសភាថា សហរដ្ឋអាមេរិក កំពុងរៀបចំផែនការលើ "កិច្ចសហប្រតិបត្តិការ" រវាងឆ្មាំជាតិរបស់ខ្លួន និងយោធាតៃវ៉ាន់ ដោយធ្វើឱ្យទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅ ចំពោះមុខអ្វីដែលរដ្ឋាភិបាលក្រុងតៃប៉ិត្អូញត្អែរថា ជាការគំរាមកំហែងចេះតែកើនឡើងពីប្រទេសចិន។

Read more: ឆ្មាំជាតិអាមេរិក គ្រោងសហការជាមួយយោធាតៃវ៉ាន់

អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ ជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់រួម

 អ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអារ៉ាប់រួមអេមីរ៉ាត UAE កាលពីថ្ងៃអង្គារ (31 ឧសភា) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំលើកដំបូងរបស់ខ្លួនជាមួយរដ្ឋអារ៉ាប់មួយ និងជាការផ្លាស់ប្តូរមួយ មានបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសមជ្ឈិមបូព៌ាទាំងពីរ។

Read more: អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់...

រដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅ Tonga បន្ទាប់ពីប្រជុំកោះប៉ាស៊ីហ្វិក ពន្យារពេលកិច្ចព្រមព្រៀងក្នុងតំបន់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ (៣១ ឧសភា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ Tonga សម្រាប់កិច្ចសហប្រតិបត្តិការលើឧបករណ៍ប៉ូលីស និងជលផលក្នុងដំណើរឆ្លងកាត់តំបន់កោះប៉ាស៊ីហ្វិក ទីដែលមហិច្ឆតារបស់ទីក្រុងប៉េកាំងសម្រាប់ទំនាក់ទំនងសន្តិសុខកាន់តែទូលំទូលាយ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

Read more: រដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅ Tonga បន្ទាប់ពីប្រជុំកោះប៉ាស៊ីហ្វិក...

លោក Xi Jinping គូសបញ្ចាក់ពីការជំរុញ ការសិក្សាស្រាវជ្រាវអំពីអរិយធម៌និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ និងជំរុញការបង្កើនការស្វែងយល់ពីប្រវត្តិសាស្រ្ត និងពង្រឹងជំនឿចិត្តខាងវប្បធម៌ (Video inside)

(ប៉េកាំង)៖ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវការស្វែងរកប្រភពដើមនៃអរិយធម៌ចិន។

Read more: លោក Xi Jinping គូសបញ្ចាក់ពីការជំរុញ...

រកឃើញសាកសពមនុស្ស ១៤នាក់ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ នៅនេប៉ាល់

 (កដ្ឋមណ្ឌូ)៖ ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះនៃប្រទេសនេប៉ាល់ នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា ពួកគេបានរកឃើញសាកសពមនុស្សចំនួន ១៤នាក់ហើយ ខណៈដែលពួកគេព្យាយាមស្វែងរកនៅតាមតំបន់ជួរភ្នំហិម៉ាល័យ ដែលរាយប៉ាយជាមួយនឹងបំណែកផ្នែកខ្លះ នៃយន្តហោះខ្នាតតូច DHC-6-300 ដែលបានធ្លាក់ជាមួយអ្នកដំណើរចំនួន ២២នាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

Read more: រកឃើញសាកសពមនុស្ស ១៤នាក់ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ នៅនេប៉ាល់

កូរ៉េខាងជើង ពិភាក្សាគ្នាលើការកែប្រែវិធានការទប់ស្កាត់ COVID-19

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា មន្ត្រីកំពូលកូរ៉េខាងជើង បានពិភាក្សាគ្នាលើការកែសម្រួលការរឹតបន្តឹងប្រឆាំងនឹងការរីករាលដាល កាលពីថ្ងៃអាទិត្យ (ថ្ងៃទី 29 ឧសភា) ខណៈដែលពួកគេបានវាយតម្លៃស្ថានភាពជុំវិញការផ្ទុះឡើងនៃ COVID-19 លើកដំបូងរបស់ប្រទេសខ្លួនថា "មានភាពប្រសើរឡើង" ។

Read more: កូរ៉េខាងជើង ពិភាក្សាគ្នាលើការកែប្រែវិធានការទប់ស្កាត់ COVID-19

ម៉ិកស៊ិក បញ្ជាក់ករណីជំងឺអុតស្វាលើកដំបូងរបស់ខ្លួន

 មន្ត្រីសុខាភិបាលក្នុងប្រទេសម៉ិកស៊ិក បានបញ្ជាក់កាលពីថ្ងៃសៅរ៍ (២៨ ឧសភា) ពីករណីជំងឺអុតស្វា ឬ Monkeypox ដំបូងគេបង្អស់របស់ប្រទេសនេះ ដែលកើតលើពលរដ្ឋអាមេរិកម្នាក់ អាយុ ៥០ ឆ្នាំ ហើយកំពុងទទួលការព្យាបាលនៅទីក្រុងម៉ិកស៊ិក។

Read more: ម៉ិកស៊ិក បញ្ជាក់ករណីជំងឺអុតស្វាលើកដំបូងរបស់ខ្លួន

អាមេរិក «ព្រួយបារម្ភ» បន្ទាប់ពីប្រធានសិទ្ធិមនុស្ស UN ធ្វើទស្សនកិច្ចនៅប្រទេសចិន

សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃសៅរ៍ (ថ្ងៃទី 28 ឧសភា) លើ "កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរឹតបន្តឹង និងរៀបចំ" ដំណើរទស្សនកិច្ចរបស់ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៅកាន់តំបន់ Xinjiang ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពីបទឃុំឃាំងមនុស្សជាងមួយលាននាក់នៅក្នុងជំរុំអប់រំកែប្រែ ។

Read more: អាមេរិក «ព្រួយបារម្ភ» បន្ទាប់ពីប្រធានសិទ្ធិមនុស្ស UN ធ្វើទស្សនកិច្ចនៅប្រទេសចិន

កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ តែប៉ុន្មានម៉ោង បន្ទាប់ពីលោក Biden ចាកចេញពីអាស៊ី

 ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនបីគ្រាប់ រួមទាំងមួយគ្រាប់ ដែលគេគិតថា ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីថ្ងៃពុធ (25 ឧសភា) បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានចាកចេញពីអាស៊ី បន្ទាប់ពីដំណើរទស្សនកិច្ច ដែលលោក បានយល់ព្រមចំពោះវិធានការថ្មី ដើម្បីរារាំងរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ។

Read more: កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ តែប៉ុន្មានម៉ោង បន្ទាប់ពីលោក Biden...

ម៉ាឡេស៊ីហាមឃាត់ការនាំចេញសាច់មាន់ ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុក

(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានជួបជាមួយក្រុមហ៊ុនផលិតសាច់មាន់ធំៗនៅក្នុងប្រទេស ដើម្បីពិភាក្សាអំពីការឧបត្ថម្ភធន និងធានាបាននូវការបន្តផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលប្រទេសនេះបានងាកមកចាត់វិធានការហាមឃាត់ការនាំចេញសាច់មាន់។

Read more: ម៉ាឡេស៊ីហាមឃាត់ការនាំចេញសាច់មាន់ ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុក

តម្លៃប្រេងសាំងនៅប្រទេសវៀតណាមកើនឡើងលើស ១,៣ដុល្លារក្នុងមួយលីត្រជាលើកដំបូង

  (ហាណូយ)៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀតដល់៣០ ៦៥០ដុង (១,៣២ដុល្លារ) ក្នុងមួយលីត្រកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃជាលើកទី៥ ជាប់គ្នា។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

Read more: តម្លៃប្រេងសាំងនៅប្រទេសវៀតណាមកើនឡើងលើស ១,៣ដុល្លារក្នុងមួយលីត្រជាលើកដំបូង

លោក ហ្សេលេនស្គី ទទូចចង់ជួបចរចាដោយផ្ទាល់ ជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

 (ដាវ៉ូស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃពុធនេះថា លោកមានឆន្ទៈក្នុងការជួបជជែកដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) តែប៉ុណ្ណោះ មិនមែនតាមរយៈអន្តរការីនោះទេ។

Read more: លោក ហ្សេលេនស្គី ទទូចចង់ជួបចរចាដោយផ្ទាល់ ជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បង្ហាញពីសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ រវាងចិន និងរុស្ស៉ី

 (វ៉ាស៉ីនតោន)៖ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយថា ការធ្វើសមយុទ្ធរួមគ្នាមួយ នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីសម្ព័ន្ធភាពកាន់តែស៉ីជម្រៅរវាងប្រទេសទាំងពីរ។

Read more: សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...

សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បង្ហាញពីសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ រវាងចិន និងរុស្ស៉ី

 (វ៉ាស៉ីនតោន)៖ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយថា ការធ្វើសមយុទ្ធរួមគ្នាមួយ នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីសម្ព័ន្ធភាពកាន់តែស៉ីជម្រៅរវាងប្រទេសទាំងពីរ។

Read more: សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...

ជំងឺអុតស្វា ជាជំងឺអាចទប់ស្កាត់បាន

 អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារទី 24 ខែឧសភាថា មានករណីជំងឺអុតស្វាចំនួន 131 ដែលត្រូវបានបញ្ជាក់ និង 106 ករណីសង្ស័យបន្ថែមទៀត ចាប់តាំងពីជំងឺនេះ ត្រូវបានរាយការណ៍កាលពីថ្ងៃទី 7 ខែឧសភា នៅខាងក្រៅប្រទេស ដែលរីករាលដាលជំងឺ។

Read more: ជំងឺអុតស្វា ជាជំងឺអាចទប់ស្កាត់បាន

កូរ៉េខាងត្បូង និងជប៉ុន ប្រញ៉ាប់កែនយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន និងរុស្ស៊ី នៅជិតដែនអាកាស

យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួន បានប្រមែប្រមូលយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន និងរុស្សីយ៉ាងតិចបួនគ្រឿង បានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ (24 ឧសភា)។

Read more: កូរ៉េខាងត្បូង និងជប៉ុន ប្រញ៉ាប់កែនយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន...

កូរ៉េខាងជើង និយាយថា គ្មានអ្នកស្លាប់ដោយគ្រុនក្តៅថ្មីទេ ស្ថានភាពកូវីដ-១៩ស្ថិតនៅក្រោមការគ្រប់គ្រង

 ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ (ទី 24 ឧសភា) ថា មិនមានអ្នកស្លាប់ថ្មីក្នុង ចំណោមអ្នកជំងឺគ្រុនក្តៅនៅក្នុងប្រទេស ដែលនេះជាលើកដំបូង ចាប់តាំងពីប្រទេសឯកានេះ បានបង្ហាញពីការផ្ទុះឡើងនៃជំងឺ COVID-19 ជិតពីរសប្តាហ៍មុន ដោយបន្ថែមថា ខ្លួន កំពុងមើលឃើញនិន្នាការធ្លាក់ចុះ "ឋេរ" នៅក្នុងករណីឆ្លងជំងឺរាតត្បាត។

Read more: កូរ៉េខាងជើង និយាយថា គ្មានអ្នកស្លាប់ដោយគ្រុនក្តៅថ្មីទេ...

ដាណឺម៉ាក សន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ឱ្យទៅអ៊ុយក្រែន

 (វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ដាណឺម៉ាកបានសន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) រួមជាមួយប្រព័ន្ធបាញ់មីស៉ីលមួយគ្រឿង ទៅកាន់អ៊ុយក្រែន ខណៈវាគឺជាសញ្ញាដំបូងបំផុត គិតចាប់តាំងតែពី ការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈ ដែលបានបង្ហាញថា ទីក្រុងកៀវនឹងទទួលបានអាវុធ ដែលនឹងជួយពង្រីកចម្ងាយនៃ សមត្ថភាពវាយប្រហាររបស់ខ្លួន។

Read more: ដាណឺម៉ាក សន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ឱ្យទៅអ៊ុយក្រែន

អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ

  (កៀវ)៖ ខ្មោចរថក្រោះមួយចំនួនរបស់រុស្ស៉ី ត្រូវបានដាក់តាំងបង្ហាញ នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ខណៈទីក្រុងនេះ បាននិងកំពុងបន្តវិលទៅរក សភាពប្រក្រតីឡើងវិញ បន្ទាប់ពីរុស្ស៉ីបានដកថយចេញពីតំបន់នៅជុំវិញនោះ។

Read more: អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ

កូរ៉េខាងជើងរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មី ខណៈស្ថានភាពនៃជំងឺកូវីដ១៩ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានរាយការណ៍ឱ្យដឹងថា មិនមានការស្លាប់ថ្មីៗ ក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញគ្រុនក្តៅ នៅក្នុងប្រទេសនោះទេ ដែលជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 រយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ហើយខ្លួនក៏កំពុងសង្កេតឃើញ ទំនោរថមថយគួរឱ្យកត់សម្គាល់ផងដែរ ក្នុងករណីពាក់ព័ន្ធ នឹងជំងឺរាតត្បាតនេះ។

Read more: កូរ៉េខាងជើងរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មី ខណៈស្ថានភាពនៃជំងឺកូវីដ១៩...

កិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការចូលរួមសន្និបាតរបស់អង្គការសុខភាពពិភពលោក បានបរាជ័យ

 សំណើររបស់តៃវ៉ាន់ ដើម្បីចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានច្រានចោលកាលពីថ្ងៃចន្ទ (២៣ ឧសភា) ក្នុងការសម្រេចចិត្ត ដែលធ្វើឡើងបន្ទាប់ពីយុទ្ធនាការនៃសម្ពាធការទូតពីប្រទេសចិន ដើម្បីដាក់កោះនេះ ឲ្យឯកា។

Read more: កិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់...