Social Network

ភ្លើងឆេះព្រៃ បានឆាបឆេះនៅប្រទេសបារាំង និងអេស្ប៉ាញ ខណៈរលកកម្តៅ បានវាយលុកអឺរ៉ុប

 ភ្លើងឆេះព្រៃ បានឆាបឆេះនៅភាគនិរតីនៃប្រទេសបារាំង និងប្រទេសអេស្បាញ កាលពីថ្ងៃសៅរ៍ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលសីតុណ្ហភាពរដូវ ក្តៅ បានឡើងក្តៅខ្លាំង និងអាជ្ញាធរ បានប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប។

Read more: ភ្លើងឆេះព្រៃ បានឆាបឆេះនៅប្រទេសបារាំង និងអេស្ប៉ាញ ខណៈរលកកម្តៅ បានវាយលុកអឺរ៉ុប

រុស្ស៉ី កំពុងត្រៀមបើកការវាយលុកដំណាក់កាលថ្មី

មន្ត្រីយោធាអ៊ុយក្រែនម្នាក់ បាននិយាយថា រុស្ស៉ី កំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការវាយលុក ដំណាក់កាលថ្មីមួយនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ បញ្ជាឱ្យកងទ័ពរបស់ខ្លួន បង្កើនការវាយប្រហារលើអ៊ុយក្រែនពីគ្រប់ទិសទីទាំងអស់នៅក្នុងតំបន់សមរភូមិ។

Read more: រុស្ស៉ី កំពុងត្រៀមបើកការវាយលុកដំណាក់កាលថ្មី

អ៊ុយក្រែន អះអាងថា រុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេស

(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា ទូទាំងប្រទេសជាមួយនឹង ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើទីក្រុង ស៊ូមី (Sumy) ស្ថិតនៅភាគខាងជើង, ការទម្លាក់គ្រាប់បែកចង្កោមសំដៅលើទីក្រុង មីកូឡេវ (Mykolaiv) និងការវាយប្រហារដោយមីស៉ីលលើទីក្រុង អូដេសា (Odesa) ភាគខាងត្បូងនៃប្រទេស។

Read more: អ៊ុយក្រែន អះអាងថា រុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេស

លោក ពូទីន៖ លោកខាងលិច មិនអាចធ្វើឱ្យរុស្ស៉ី «ឯកោ» បានឡើយ

 (មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វាមិនអាចទៅរួចទេ ក្នុងការកាត់ផ្ដាច់រុស្ស៉ីចេញពីពិភពលោក ហើយ ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច នឹងមិនអាចទាញការអភិវឌ្ឍន៍របស់រុស្ស៉ីឲ្យដើរថយក្រោយបានឡើយ។

Read more: លោក ពូទីន៖ លោកខាងលិច មិនអាចធ្វើឱ្យរុស្ស៉ី «ឯកោ» បានឡើយ

យន្ដហោះផ្ទុកមនុស្ស ៣៦នាក់ ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋាន ប្រទេសសូម៉ាលី

(ម៉ូហ្កាឌីស្យូ)៖ អាជ្ញាធរនៅក្នុងប្រទេសសូម៉ាលី នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថាយន្ដហោះមួយគ្រឿងបានក្រឡាប់ផ្ងារជើង កំលុងចុះចតនៅឯអាកាស យានដ្ឋានរដ្ឋធានីនៃប្រទេស ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ នៅក្នុងចំណោមមនុស្សនៅលើយន្ដហោះទាំង៣៦នាក់។

Read more: យន្ដហោះផ្ទុកមនុស្ស ៣៦នាក់ ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋាន ប្រទេសសូម៉ាលី

វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨៧៣ករណី» ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨៧៣ករណីទៀត ក្នុងរយៈពេល២៤ម៉ោ ងចុងក្រោយនេះ។

Read more: វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨៧៣ករណី» ទៀត...

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្រោយអាមេរិកបញ្ជូន F-35 មកកូរ៉េខាងត្បូង

 យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានធ្វើសមយុទ្ធធ្វើតេស្ដបាញ់កំាភ្លើងធំ តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូនយន្ដហោះ ចម្បាំង F-35 ជាច្រើនគ្រឿង មក កាន់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធបណ្ដុះបណ្ដាលរួមគ្នាមួយ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន AP កាលពីថ្ងៃចន្ទ ។

Read more: កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្រោយអាមេរិកបញ្ជូន F-35 មកកូរ៉េខាងត្បូង

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

 រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទ បានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួនទៅជា «កូនអុក» ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃចន្ទ។

Read more: ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

គណៈរដ្ឋមន្រ្តីស្រីលង្កាទាំងមូល នឹងលាលែងពីតំណែង នៅពេលមានកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មី

 ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា កាលពីថ្ងៃចន្ទ បានឱ្យដឹងថា រដ្ឋមន្រ្តីទាំងអស់នៅក្នុងគណៈរដ្ឋមន្រ្តីស្រីលង្កា បានសម្រេចចិត្តថា នឹងលាលែងពីតំណែង ប្រសិនជាកិច្ចព្រមព្រៀងមួយត្រូវសម្រេចបាន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែល មានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃចន្ទ។

Read more: គណៈរដ្ឋមន្រ្តីស្រីលង្កាទាំងមូល នឹងលាលែងពីតំណែង...

អ៊ុយក្រែនអះអាងថា ខ្លួនមានកម្លាំងប្រហែល១លាននាក់ ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូងមកវិញ

 (កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អាឡិចស៉ី រ៉េសនីកូវ (Alexey Reznikov) បាននិយាយថា អ៊ុយក្រែនបានប្រមូលកម្លាំងយុទ្ធជន១លាននាក់ នៅក្នុងប្រទេស ក្រោមការបង្គាប់បញ្ជារបស់ លោកប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូងរបស់ខ្លួនមកវិញ។

Read more: អ៊ុយក្រែនអះអាងថា ខ្លួនមានកម្លាំងប្រហែល១លាននាក់...

របាយការណ៍ UN៖ ចំនួនប្រជាជនលើពិភពលោក នឹងកើនដល់៨ពាន់លាននាក់ ក្នុងឆ្នាំ២០២២នេះ

 (យូអិន)៖ របាយការណ៍ព្យាករមួយ របស់អង្គការសហប្រជាជាតិ (UN) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា ចំនួនប្រជាជនសរុបទាំងអស់នៅលើផែនដី ត្រូវបានរំពឹងថា នឹងកើនដល់៨ពាន់លាននាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

Read more: របាយការណ៍ UN៖ ចំនួនប្រជាជនលើពិភពលោក នឹងកើនដល់៨ពាន់លាននាក់ ក្នុងឆ្នាំ២០២២នេះ

បេក្ខជនចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី កើនដល់៨នាក់

គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ បេក្ខជន ដែលបានប្រកាសចូលរួមក្នុងដំណើរការប្រកួតប្រជែង ដើម្បីបន្តវេនពីលោក Boris Johnson ជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស គឺបានកើនដល់៨នាក់ហើយ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ។

Read more: បេក្ខជនចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី កើនដល់៨នាក់

វ៉ារ្យ៉ង់ Omicron ថ្មី BA.5.2.1 ត្រូវបានរកឃើញនៅសៀងហៃ

ទីក្រុងសៀងហៃ បានរកឃើញករណី COVID-19 ដែលពាក់ព័ន្ធនឹងវ៉រ្យ៉ងរង Omicron ថ្មី BA.5.2.1 នេះបើតាមមន្ត្រីម្នាក់ បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ ដែលជាសញ្ញាបង្ហាញពីការស្មុគស្មាញ ដែលប្រទេសចិនប្រឈមមុខក្នុងការរក្សាការផ្លាស់ប្តូរថ្មី ខណៈដែលខ្លួន បន្ត "គោលនយោបាយសូន្យ-កូវីដ។

Read more: វ៉ារ្យ៉ង់ Omicron ថ្មី BA.5.2.1 ត្រូវបានរកឃើញនៅសៀងហៃ

ទីបំផុតប្រធានាធិបតី និងនាយករដ្ឋមន្រ្តីស្រីលង្កា យល់ព្រម ចុះចេញពីតំណែង ក្រោយសកម្មភាពតវ៉ាយ៉ាងកក្រើករបស់ក្រុមបាតុករ

 ទីបំផុតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានយល់ព្រមចុះចេញពីអំណាចហើយ ក្រោយសកម្មភាពតវ៉ាដ៏កក្រើក ដោយក្រុមបាតុករបាននាំគ្នាចូលលុកលុយ វិមានប្រធានាធិបតី ហើយថែមទាំងបានដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋធានីកូឡុំបូ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ។

Read more: ទីបំផុតប្រធានាធិបតី និងនាយករដ្ឋមន្រ្តីស្រីលង្កា យល់ព្រម ចុះចេញពីតំណែង...

រដ្ឋមន្រ្តីការបរទេសចិន ស្វែងរកទំនាក់ទំនងនៃ «យុគសម័យមាសថ្មី» ជាមួយហ្វីលីពីន

 រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី កាលពីថ្ងៃពុធ បាននិយាយថា ទីក្រុងប៉េកាំង ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារជាមួយ ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនគឺ លោក Ferdinand Marcos Jr ដើម្បីឆ្ពោះទៅបង្កើតនូវ អ្វីដែលលោកហៅថា «យុគសម័យមាសថ្មី» ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ។

Read more: រដ្ឋមន្រ្តីការបរទេសចិន ស្វែងរកទំនាក់ទំនងនៃ «យុគសម័យមាសថ្មី» ជាមួយហ្វីលីពីន

ភ្លៀងមូសុង សម្លាប់មនុស្ស ៧៧នាក់នៅប៉ាគីស្ថាន

 យ៉ាងហោចណាស់មនុស្ស ៧៧ នាក់ បានស្លាប់នៅក្នុងភ្លៀងមូសុង ដែលវាយលុកប្រទេសប៉ាគីស្ថាន នេះបើតាមការឲ្យដឹងពីនាយករដ្ឋមន្រ្តីក្រសួងផ្លាស់ប្តូរអាកាសធាតុ កាលពីថ្ងៃពុធ ដោយព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាងធម្មតានៅពេលខាងមុខ។

Read more: ភ្លៀងមូសុង សម្លាប់មនុស្ស ៧៧នាក់នៅប៉ាគីស្ថាន

យន្តហោះចម្បាំង F-35 អាមេរិក បានមកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធយោធា

 ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន៦គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងយន្តហោះចម្បាំងកូរ៉េខាងត្បូង នេះបើតាមការចេញផ្សាយរបស់ Reuters ។

Read more: យន្តហោះចម្បាំង F-35 អាមេរិក បានមកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធយោធា

ហ្វាំងឡង់ និងស៊ុយអែត ចុះហត្ថលេខាលើពិធីសារចូលជាសមាជិក NATO ប៉ុន្តែនៅតែត្រូវការសច្ចាប័ន

  ក្រុមឯកអគ្គរដ្ឋទូតរបស់អង្គការ NATO បានចុះហត្ថលេខាលើពិធីសារ នៃការចូលជាសមាជិក សម្រាប់ហ្វាំងឡង់ និងស៊ុយអែតហើយ នេះបើតាមការចេញផ្សាយដោយ វែបសាយរបស់អង្គការ NATO។

Read more: ហ្វាំងឡង់ និងស៊ុយអែត ចុះហត្ថលេខាលើពិធីសារចូលជាសមាជិក NATO...

រលកកម្ដៅ ជិតឈានមកដល់ភាគខាងជើងប្រទេសចិន

រលកកំដៅ ត្រូវបានគេព្យាករណ៍ថា នឹងមកដល់ភាគខាងជើងប្រទេសចិន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដោយមនុស្សជាង 250 លាននាក់ រំពឹងនឹងជួបបញ្ហាជាមួយនឹងសីតុណ្ហភាពលើសពី 40 អង្សាសេ នៅក្នុងតំបន់មួយចំនួន។

Read more: រលកកម្ដៅ ជិតឈានមកដល់ភាគខាងជើងប្រទេសចិន

លោក ចូ បៃដិន ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ក្រោយមានការបាញ់ប្រហារចំថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការកើតឡើងនូវអំពើហិង្សាដោយកាំភ្លើង កំលុងក្បួន ព្យុហយាត្រា នៅថ្ងៃបុណ្យឯករាជ្យជាតិ ដែលបណ្តាលឲ្យមនុស្សចំនួន ៦នាក់បាត់បង់ជីវិត និង២៦នាក់រងរបួស។

Read more: លោក ចូ បៃដិន ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង...

រដ្ឋបាល​ជលផល​រៀបចំ​ពិធី​ប្រគល់​កញ្ចប់​វិនិយោគ​នៃ​កម្មវិធី​មួយ​ដល់​សហគ្រាស​ជលផល​មួយចំនួន

ភ្នំពេញៈ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលជលផល សហការជាមួយអង្គការ UNIDO បានរៀបចំពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញ ចូលរួមពីលោក អាលី បាដាណេ ប្រធានផ្នែកនិរន្តរភាពប្រព័ន្ធស្បៀងរបស់អង្គការ UNIDO ។

Read more: រដ្ឋបាល​ជលផល​រៀបចំ​ពិធី​ប្រគល់​កញ្ចប់​វិនិយោគ​នៃ​កម្មវិធី​មួយ​ដល់​សហគ្រាស​ជលផល​ម...