អនុរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃពុធទី 22 មិថុនាថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 6.1 រ៉ិចទ័រ នៅក្នុងប្រទេស បានកើនឡើងដល់យ៉ាងហោចណាស់ 920 នាក់ ហើយនិង៦០០នាក់ រងរបួស។
Read more: រញ្ជួយដី វាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន
(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបើកកិច្ចប្រជុំជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់ខ្លួន ដើម្បីពិភាក្សាអំពីគោលនយោបាយការពារជាតិ និងបង្កើនការផលិតអាវុធ បន្ទាប់ពីបានសាកល្បងមីស៉ីល ជាបន្តបន្ទាប់ក្នុងឆ្នាំនេះ ដែលនាំឲ្យមានភាពតានតឹងជាមួយទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល។
Read more: មេដឹកនាំកូរ៉េខាងជើង កោះប្រជុំយោធា ចំពោះមុខភាពតានតឹងក្នុងតំបន់
(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) នៅថ្ងៃពុធនេះបានប្រកាសថា ប្រធានាធិបតីឥណ្ឌូណេស៉ី ដែលជាប្រធានកិច្ចប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 គឺលោក ចូកូ វីដូដូ (Joko Widodo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៉ី ដើម្បីជួបជាមួយសមភាគីរបស់លោក នៅសប្តាហ៍ក្រោយ ដើម្បីជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ជុំវិញជម្លោះរវាងប្រទេសទាំងពីរ។
Read more: ប្រធានាធិបតីឥណ្ឌូណេស៉ី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអ៊ុយក្រែននិងរុស្ស៉ី...
ចៅប្រុសរបស់មេដឹកនាំឯករាជ្យឥណ្ឌា លោក មហាត្មៈ គន្ធី បានធ្លាក់ចេញពីការប្រជែងតំណែងជាប្រធានាធិបតី បន្ទាប់ពីឈ្មោះរបស់លោក ត្រូវបានស្នើឡើងដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំង។
Read more: ចៅប្រុសរបស់មហាត្មៈ គន្ធី ចាកចេញពីការប្រជែងតំណែងប្រធានាធិបតីឥណ្ឌា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយថា ខេត្តចំនួនពីរនៅភាគខាងត្បូងប្រទេសចិន បានបង្កើន ការព្រមានអំពីទឹកជំនន់ កាលពីថ្ងៃអង្គារ (21 មិថុនា) ខណៈដែលទឹកទន្លេ បានឡើងហៀរច្រាំង និងទឹកទន្លេ បានឈានដល់កម្រិតកំណត់ត្រា ដែលបង្ខំឱ្យមនុស្សចាកចេញពីផ្ទះរបស់ពួកគេ និងរំខានដល់ការងារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍។
Read more: ខេត្តភាគខាងត្បូងប្រទេសចិន បង្កើនការប្រុងប្រយ័ត្ន ខណៈទឹកជំនន់ បំបែកកំណត់ត្រា
ក្រុមមន្ត្រី បាននិយាយថា ទឹកជំនន់ បានជន់លិចប្រទេសបង់ក្លាដែស និងភាគឦសានប្រទេសឥណ្ឌាបន្ថែមទៀតកាលពីថ្ងៃអង្គារ (ថ្ងៃទី 21 ខែមិថុនា) ខណៈដែលអាជ្ញាធរ បានព្យាយាមទៅដល់មនុស្សជាង 9,5 លាននាក់ ដែលជាប់គាំង ដោយមានអាហារ និងទឹកផឹកតិចតួច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។
អគារជាច្រើន បានរញ្ជួយរយះពេលខ្លីក្នុងទីក្រុងតៃប៉ិ ខណៈដែលការរញ្ជួយដីកម្រិត 6.0 រិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ។
ទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយទីក្រុងប៉េកាំង បានបង្ហាញថា ប្រទេសកូរ៉េខាងជើងបានបញ្ឈប់ជាបន្ទាន់នូវការនាំចូលផលិតផលការពារ និងត្រួតពិនិត្យជំងឺកូវីដ-១៩ ពីប្រទេសចិនក្នុងខែឧសភា បន្ទាប់ពីប្រទេសនេះ បានទិញម៉ាសមុខ និងឧបករណ៏ជំនួយដំណកដង្ហើមពីប្រទេសជិតខាង-កាលពីខែមុន។
Read more: កូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់នូវការនាំចូលទំនិញទប់ស្កាត់ជំងឺកូវីដ-១៩ ពីប្រទេសចិន
សមាគមកីឡាបាល់ទាត់កូរ៉េ (KFA) បាននិយាយកាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា ថា ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមការដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2023 បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការប្រកួតនេះ។
Read more: កូរ៉េខាងត្បូង គ្រោងស្នើធ្វើជាម្ចាស់ផ្ទះ Asian Cup
(ឥណ្ឌា)៖ អាជ្ញាធរបង់ក្លាដែស និងឥណ្ឌាដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃចន្ទនេះ បានប្រឹងប្រែងធ្វើការផ្ដល់ជំនួយ ដើម្បីជួយដល់ប្រជាជនជាង ៩លាននាក់ដែលជាប់ខ្លួនទៅណាមិនរួច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្ដាហ៍ ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់ និងនាំឱ្យមនុស្សយ៉ាងហោចណាស់ជាង ៥០-៦០នាក់ស្លាប់ នៅទូទាំងប្រទេសអាស៉ីខាងត្បូងទាំង២នេះ។
Read more: ប្រជាជនបង់ក្លាដែស និងឥណ្ឌារាប់លាននាក់ កំពុងរង់ចាំការជួយសង្គ្រោះ...
(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា អ៊ុយក្រែននឹងបន្តប្រយុទ្ធជាមួយរុស្ស៉ី បើទោះបីជាខ្លួនគ្មានសព្វាវុធអ្វីក៏ដោយ ដូច្នេះលោកខាងលិច គួរតែពន្លឿនការដឹកជញ្ជូនអាវុធរបស់ខ្លួន មកកាន់ទីក្រុងកៀវ បើមិនចង់ទទួលខុសត្រូវ ចំពោះការស្លាប់ទាហានរបស់យើង។
Read more: អ៊ុយក្រែនថា ប្រហែលត្រូវប្រយុទ្ធជាមួយរុស្ស៉ីដោយប្រើប៉ែល...
ក្រុមមន្ត្រី បាននិយាយថា ជើងហោះហើរដែលធ្វើដំណើរទៅកាន់ទីក្រុង New Delhi ដែលផ្ទុកអ្នកដំណើរចំនួន 185 នាក់ បានចុះចតជាបន្ទាន់កាលពីថ្ងៃអាទិត្យ (19 មិថុនា) នៅក្នុងទីក្រុង Patna ភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីម៉ាស៊ីនខាងឆ្វេងរបស់វា បានឆេះពេលកំពុងហោះហើរ។
Read more: យន្តហោះពាណិជ្ជកម្មឥណ្ឌា ចុះចតដោយសុវត្ថិភាព បន្ទាប់ពីឆេះម៉ាស៊ីន
តំបន់ដ៏ធំនៃភាគខាងត្បូងនៃប្រទេសចិន ត្រូវបានវាយលុកដោយព្យុះដ៏ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់នៅក្នុងទីក្រុង និងការរអិលបាក់ដីនៅតាមតំបន់ជនបទ ខណៈរយះពេលដំបូងនៃភ្លៀងរដូវក្តៅ ឈានដល់កម្រិតកំពូលនៃថាមពលរបស់ពួកវា។
Read more: ភាគខាងត្បូងប្រទេសចិន រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី 19 ខែមិថុនា) ថា យោធារបស់ប្រទេសស្រីលង្កាបានបើកការបាញ់ប្រហារ ដើម្បីទប់ស្កាត់ការបះបោរនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ) ខណៈដែលការតម្រង់ជួរដើម្បីទិញប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដែលមិនធ្លាប់មានពីមុនមក ត្រូវបានគេឃើញនៅទូទាំងប្រទេស ដែលក្ស័យធនមួយនេះ។
Read more: ទាហានស្រីលង្កា បើកការបាញ់ប្រហារដើម្បីទប់ស្កាត់កុបកម្មប្រេងឥន្ធនះ
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឱ្យដឹងថា ខ្លួនទទួលបានដំណឹងអំពីសេចក្តីរាយការណ៍ ដែលថាអ្នកប្រយុទ្ធជនជាតិអាមេរិក៣នាក់ បានបាត់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។
Read more: ជនជាតិអាមេរិក៣នាក់ ដែលទៅជួយប្រយុទ្ធនៅអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបាត់ខ្លួន
(វែលីងតោន)៖ នាយករដ្ឋមន្ត្រីសាម័រ លោកស្រី ហ្វីយ៉ាមេ ណាអូមី ម៉ាតាអាហ្វា (Fiame Naomi Mata'afa) នៅថ្ងៃសុក្រនេះបាននិយាយថា បញ្ហាសន្តិសុខនៅក្នុងតំបន់ប៉ាស៉ីហ្វិក គួរតែអាចត្រូវដោះស្រាយបាន ដោយបណ្ដាប្រទេសនៅក្នុងតំបន់។
(ម៉ានីល)៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានសម្រេចជ្រើសតាំង អតីតអគ្គមេបញ្ជាការយោធាលោក ចូសេ ហ្វៅស្ទីណូ (Jose Faustino) ឱ្យធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី របស់ប្រទេសអាស៊ានមួយនេះ នៅក្នុងរដ្ឋាភិបាលលោក។
Read more: ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Marcos ជ្រើសតាំងអតីតប្រមុខយោធា...
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធពិធីក្រុងពាលីស្រះទឹកស្តេចនាគមហាជ័យ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16
(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានប្រឆាំងនឹងការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចថ្មីៗដល់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានមកដល់ទីក្រុងកៀវ។
Read more: វិមានក្រឹមឡាំងនិយាយថា សព្វាវុធរបស់លោកខាងលិច «គ្មានប្រយោជន៍»...
(ប៉េកាំង)៖ ថ្ងៃទី១៦ ខែមិថុនា ខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់ នៅលើពិភពលោកបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧៧៤ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
Read more: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧៧៤ករណី»...