Social Network

អាមេរិកណែនាំប្រជាជនកុំឲ្យធ្វើដំណើរទៅ អាល្លឺម៉ង់និងដាណឺម៉ាក ដោយសារការកើនឡើងវិញ នៃករណីឆ្លងកូវីដ១៩

  (វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញសេចក្ដីណែនាំ កុំឱ្យប្រជាពលរដ្ឋរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក ដោយសារតែការកើនឡើងវិញ នៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសទាំង២។

Read more: អាមេរិកណែនាំប្រជាជនកុំឲ្យធ្វើដំណើរទៅ អាល្លឺម៉ង់និងដាណឺម៉ាក ដោយសារការកើនឡើងវិញ...

ការប៉ះទង្គិចគ្នា បានកើតឡើងនៅទីក្រុង Brussels ក្នុងការតវ៉ាជុំវិញការរឹតបន្តឹង COVID-19

ប៉ូលីស និងបាតុករ បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៃទីក្រុង Brussels ប្រទេសបែលហ្សិកកាលពីថ្ងៃអាទិត្យ (២១ វិច្ឆិកា) ក្នុងបាតុកម្មជុំវិញការរឹតត្បិត COVID-19 របស់រដ្ឋាភិបាល ដោយប៉ូលិស បានបាញ់ កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលគប់ដុំថ្ម និងគ្រាប់បែកផ្សែង។

មនុស្សប្រហែល 35,000 នាក់ បានចូលរួមក្នុងបាតុកម្ម ដែលបានចាប់ផ្តើមដោយសន្តិវិធី មុនពេលអំពើហិង្សាផ្ទុះឡើង។ អ្នកកាសែតរ៉យទ័រ បាននិយាយថា ក្រុមអ្នកតវ៉ាពាក់អាវខ្មៅ បានគប់ដុំថ្មដាក់ប៉ូលិស ខណៈប៉ូលីស បាញ់កាណុងទឹកនៅចំណុចប្រសព្វដ៏សំខាន់ នៅមុខទីស្នាក់ការគណៈកម្មាធិការសហភាពអឺរ៉ុប។

កាសែត Le Soir បានផ្សាយថា ក្រុមអ្នកតវ៉ា ក៏បានគប់គ្រាប់បែកផ្សែង និងកាំជ្រួចផងដែរ។ តែ ស្ថានភាព បានស្ងប់ស្ងាត់នៅពេលក្រោយ។

ប្រទេសបែលហ្ស៊ិក បានបន្តឹងការរឹតត្បឹតលើមេរោគឆ្លងរបស់ខ្លួន កាលពីថ្ងៃពុធ ដោយតម្រូវឱ្យប្រើប្រាស់ម៉ាសកាន់តែទូលំទូលាយ និងពង្រឹងការងារពីផ្ទះ ខណៈដែលករណីឆ្លង បានកើនឡើងនៅក្នុងរលកទីបួននៃ COVID-19 របស់ប្រទេស។

អំពើហឹង្សា ក៏បានផ្ទុះឡើងស្រដៀងគ្នានៅក្នុងប្រទេសហូឡង់-ដែលnOជិតខាងបែលហ្ស៊ិក ក្នុង ប៉ុន្មានថ្ងៃថ្មីៗនេះដែរ។ កាលពីថ្ងៃសុក្រ ប៉ូលីសនៅទីក្រុង Rotterdam បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។

ប្រធានាធិបតីរុស្សី បានទទួលវ៉ាក់សាំងដូសជំរុញ COVID-19

 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យ (២១ វិច្ឆិកា) ថា លោកបានចាក់វ៉ាក់សាំង COVID-19 ដូសលើកទី៣ ខណៈប្រទេសនេះ កំពុងតស៊ូជាមួយនឹងរលកថ្មីៗនៃមេរោគឆ្លងនេះ។

Read more: ប្រធានាធិបតីរុស្សី បានទទួលវ៉ាក់សាំងដូសជំរុញ COVID-19

អាមេរិក អូស្ត្រាលី និងអង់គ្លេស ចុះកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងអនុសម្ព័ន្ធភាពនុយក្លេអ៊ែរ

 អូស្ត្រាលី បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃចន្ទ (២២ វិច្ឆិកា) នេះលើកម្មវិធីប្រកួតប្រជែងដ៏ក្តៅគគុកមួយ ដើម្បីបំពាក់កងនាវាចររបស់ខ្លួន ជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសម្ព័ន្ធភាពការពារជាតិថ្មីជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

Read more: អាមេរិក អូស្ត្រាលី និងអង់គ្លេស...

ឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ

 (វៀងច័ន្ទ)៖ ឆ្លើយតបនឹងកំណើននៃករណីឆ្លងជំងឺ COVID-19 ដែលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយនោះ រដ្ឋាភិបាលឡាវបានសម្រេចឲ្យបន្តអនុវត្ត វិធានការរឹតត្បិតទូទាំងប្រទេសទៅមុខទៀត រហូតដល់មានការជូនដំណឹងឡើងវិញ។

Read more: ឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩...

រុស្ស៉ីចាប់ផ្តើមប្រគល់ ប្រព័ន្ធការពារមីស៉ីល S-400 ឲ្យឥណ្ឌា

 (ម៉ូស្គូ)៖ លោក ឌីមីទ្រី ស៊ូហ្គេវ (Dmitry Shugaev) នាយកស្ថាប័នទទួលបន្ទុកកិច្ចសហប្រតិបត្តិការបច្ចេកទេស-យោធារុស្ស៉ី បានឲ្យដឹងថា ប្រទេសរុស្ស៉ីបានចាប់ផ្តើមប្រគល់ ប្រព័ន្ធមីស៉ីលការពារដែនអាកាស S-400 ឈុតដំបូងឲ្យដល់ប្រទេសឥណ្ឌាហើយ។

Read more: រុស្ស៉ីចាប់ផ្តើមប្រគល់ ប្រព័ន្ធការពារមីស៉ីល S-400 ឲ្យឥណ្ឌា

ចិនមើលឃើញការឆ្លងរាលដាល កាន់តែឆាប់រហ័សនៃកូវីដ១៩ Delta នៅទីក្រុង Dalian

(ប៉េកាំង)៖ ចិនកំពុងតែបន្តព្យាយាមគ្រប់គ្រង រលកឆ្លងរាលដាល COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta ជាហេតុនាំឲ្យវាមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ ស្របពេលដែលជំងឺនេះ បានរាតត្បាតយ៉ាងឆាប់រហ័ស នៅឯទីក្រុង Dalian ភាគឦសានប្រទេស។

Read more: ចិនមើលឃើញការឆ្លងរាលដាល កាន់តែឆាប់រហ័សនៃកូវីដ១៩ Delta នៅទីក្រុង Dalian

លោក ពូទីន ច្រានចោលការស្នើរបស់ក្រសួងការពារជាតិរុស្ស៊ី ឲ្យធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រខ្មៅ

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា លោកបានសម្រេចចិត្តច្រានចោលការស្នើ របស់ក្រសួងការពារជាតិរុស្ស៉ី ដែលចង់ឲ្យមានការរៀបចំធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ឆ្លើយតបទៅនឹងសកម្មភាពរបស់អង្គការ NATO ក្រោមហេតុផលថា លោកមិនចង់ឲ្យភាពតានតឹង កើនឡើងកម្តៅថែមទៀតនៅក្នុងតំបន់។

Read more: លោក ពូទីន ច្រានចោលការស្នើរបស់ក្រសួងការពារជាតិរុស្ស៊ី...

ក្រុមតាលីបង់ ធ្វើព្យុហយាត្រាយោធាជាមួយអាវុធ ផលិតដោយ សហរដ្ឋអាមេរិកនៅទីក្រុងកាប៊ុល ដើម្បីបង្ហាញពីកម្លាំងខ្លួន

 កងកម្លាំងតាលីបង់ បានធ្វើព្យុហយាត្រាយោធានៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ (១៤ វិច្ឆិកា) ដោយប្រើរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររុស្ស៊ី នៅក្នុងការលាតបង្ហាញពីការផ្លាស់ប្តូរ ដែលកំពុងបន្តរបស់ពួកគេ ពីកងកម្លាំងបះបោរ ទៅជាកងទ័ពឈរជើងធម្មតា។

Read more: ក្រុមតាលីបង់ ធ្វើព្យុហយាត្រាយោធាជាមួយអាវុធ ផលិតដោយ...

តម្លៃប្រេងធ្លាក់ចុះ ចំពេលមានការភ័យខ្លាចនៃការជំរុញការផ្គត់ផ្គង់ តម្រូវការកាន់តែខ្សោយ

តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅថ្ងៃចន្ទនេះ ក្រោមសម្ពាធពីការរំពឹងទុកនៃការផ្គត់ផ្គង់ខ្ពស់ និងតម្រូវការធ្លាក់ចុះ។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ 58 សេន ឬ 0.7 ភាគរយ មកនៅត្រឹម 81.59 ដុល្លារក្នុងមួយបារ៉ែល។

Read more: តម្លៃប្រេងធ្លាក់ចុះ ចំពេលមានការភ័យខ្លាចនៃការជំរុញការផ្គត់ផ្គង់...

ផ្សែងអ័ព្ទ បានបក់បោករដ្ឋធានីឥណ្ឌា ខណៈកម្រិតបំពុលបរិយាកាសកើនឡើង

ផ្ទៃមេឃ ស្រអាប់ដោយផ្សែងអ័ព្ទពណ៌ប្រផេះក្រាស់។ វិមាននានា និងអគារខ្ពស់ៗ លេបត្របាក់ដោយផ្ទាំងអ័ព្ទ។ មនុស្សម្នា ពិបាកក្នុងការដកដង្ហើម។

Read more: ផ្សែងអ័ព្ទ បានបក់បោករដ្ឋធានីឥណ្ឌា ខណៈកម្រិតបំពុលបរិយាកាសកើនឡើង

ប្រមុខការទូតអឺរ៉ុប ប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់ «មនុស្សជាអាវុធ»

 (ម៉ូស្គូ)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល (Josep Borrell) បានប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់មនុស្ស ជាអាវុធ នៅចំពោះមុខវិបត្តិជនអន្តោប្រវេសន៍ក្នុងតំបន់អឺរ៉ុប។

Read more: ប្រមុខការទូតអឺរ៉ុប ប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់ «មនុស្សជាអាវុធ»

ទីក្រុងកំពង់ផែ Dalian របស់ចិន កំពុងប្រយុទ្ធតស៊ូនឹងការកើនឡើងករណី ឆ្លងកូវីដ-១៩ ជាចង្កោម

(ប៉េកាំង)៖ ករណីឆ្លងជំងឺ COVID-19 ដែលកំពុងកើនឡើងនៅក្នុងទីក្រុងតាលៀន (Dalian) របស់ប្រទេសចិន បានជំរុញឱ្យទីក្រុងកំពង់ផែភាគឦសានមួយនេះ ដាក់ចេញនូវ វិធានការរឹតត្បឹតលើការធ្វើដំណើរចេញពីទីក្រុង ក៏ដូចជាការបិទសាលារៀន និងបិទកន្លែងវប្បធម៌មួយចំនួនផងដែរ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។

Read more: ទីក្រុងកំពង់ផែ Dalian របស់ចិន កំពុងប្រយុទ្ធតស៊ូនឹងការកើនឡើងករណី ឆ្លងកូវីដ-១៩...

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី វិលទៅរកការធ្លាក់ចុះវិញនៅត្រីមាសទី៣ ដោយសារវិបត្តិកូវីដ-១៩

(គូឡាឡាំពួ)៖ សេដ្ឋកិច្ចម៉ាឡេស៊ីបានវិលត្រលប់ទៅរកការធ្លាក់ចុះនៅត្រីមាសទី៣ ដែលជាប្រទេសទីមួយនៅតំបន់អាស៊ីអាគ្នេហ៍ដែលបានរាយការណ៍ពីការធ្លាក់ចុះនេះ ប៉ុន្តែធនាគារកណ្តាលម៉ាឡេស៊ីរំពឹងថា កំណើននឹងវិលត្រលប់មកវិញឆាប់រហ័ស ខណៈមានការបន្ធូរបន្ថយវិធានការរឹតត្បឹតដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

Read more: សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី វិលទៅរកការធ្លាក់ចុះវិញនៅត្រីមាសទី៣...

ឡាវបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃ, ករណីឆ្លង ១,១៩៨នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ

(វៀងច័ន្ទ)៖ ប្រទេសឡាវនៅតែបន្តមើលឃើញស្ថានភាពធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ជាពិសេសនៅក្នុងរដ្ឋធានីវៀងច័ន្ទ ដោយនៅថ្ងៃសុក្រនេះករណីឆ្លងសរុប ១,១៩៨នាក់ទៀត ត្រូវបានរាយការណ៍នៅទូទាំងប្រទេស និងអ្នកជំងឺម្នាក់បានស្លាប់។

Read more: ឡាវបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃ, ករណីឆ្លង ១,១៩៨នាក់ទៀត...

ចក្រភពអង់គ្លេស នឹងបន្ថែម Sinovac របស់ចិន, Covaxin របស់ឥណ្ឌា ទៅក្នុងបញ្ជីវ៉ាក់សាំងដែលត្រូវបានអនុម័ត

 ចក្រភពអង់គ្លេស បាននិយាយថា ខ្លួន នឹងទទួលស្គាល់វ៉ាក់សាំង COVID-19 នៅលើបញ្ជីប្រើ ប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក នៅចុងខែនេះ ដោយបន្ថែមវ៉ាក់សាំង Sinovac, Sinopharm របស់ចិន និង Covaxin របស់ឥណ្ឌា ទៅក្នុងបញ្ជីវ៉ាក់សាំង ដែលត្រូវបានអនុម័តរបស់ប្រទេសសម្រាប់អ្នកធ្វើដំណើរចូល។

Read more: ចក្រភពអង់គ្លេស នឹងបន្ថែម Sinovac របស់ចិន, Covaxin របស់ឥណ្ឌា...

រុស្ស៊ី បញ្ចប់ការបិទកន្លែងធ្វើការ ប៉ុន្តែចំនួនឆ្លង COVID-19 នៅតែខ្ពស់

 ជនជាតិរុស្សីភាគច្រើន បានត្រឡប់ទៅធ្វើការវិញកាលពីថ្ងៃចន្ទ ដែលេះជាលើកដំបូងក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារការបិទកន្លែងធ្វើការនៅទូទាំងប្រទេស ត្រូវបានលុបចោលនៅទូទាំងតំបន់ភាគច្រើន បើទោះបីជាចំនួនករណីថ្មី និងការស្លាប់ដោយសារ COVID-19 នៅតែក្បែរកម្រិតខ្ពស់បំផុតប្រចាំថ្ងៃក៏ដោយ។

Read more: រុស្ស៊ី បញ្ចប់ការបិទកន្លែងធ្វើការ ប៉ុន្តែចំនួនឆ្លង COVID-19 នៅតែខ្ពស់

កិច្ចប្រជុំតាមវីដេអូរវាងលោក Biden-Xi គ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ

 កិច្ចប្រជុំតាមវីដេអូ ដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំចិន Xi Jinping នឹងត្រូវធ្វើឡើងភ្លាមៗនៅសប្តាហ៍ក្រោយនេះ នេះបើតាមបុគ្គលម្នាក់ សង្ខេបប្រាប់សារព័ត៌មានរ៉យទ័រអំពីបញ្ហានេះ។

Read more: កិច្ចប្រជុំតាមវីដេអូរវាងលោក Biden-Xi គ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ

ក្រុមតាលីបង់ តែងតាំងសមាជិកជាអភិបាលក្រុង ជាមេប៉ូលីសចំនួន 44 នាក់នៅជុំវិញអាហ្វហ្គានីស្ថាន

 ក្រុមតាលីបង់ បានតែងតាំងសមាជិករបស់ខ្លួនចំនួន 44 នាក់ ឱ្យកាន់តួនាទីសំខាន់ៗ រួមទាំងអភិបាលខេត្ត និងមេប៉ូលីសកាលពីថ្ងៃអាទិត្យ ដែលជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួន ខណៈប្រទេសនេះ ជួបបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ដែលកំពុងកើនឡើង។

Read more: ក្រុមតាលីបង់ តែងតាំងសមាជិកជាអភិបាលក្រុង ជាមេប៉ូលីសចំនួន 44...

កំណើនយ៉ាងខ្លាំងនៃចំនួនមនុស្ស ប្រឈមនឹងគ្រោះទុរ្ភិក្ស

 ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនប្រជាជននៅគែមនៃគ្រោះទុរភិក្សក្នុងប្រទេសចំនួន 43 បានកើនឡើងដល់ 45 លាននាក់ ខណៈដែលភាពអត់ឃ្លាន បានកើនឡើងយ៉ាងខ្លាំងនៅជុំវិញពិភពលោក។

Read more: កំណើនយ៉ាងខ្លាំងនៃចំនួនមនុស្ស ប្រឈមនឹងគ្រោះទុរ្ភិក្ស

ទីបំផុតអាមេរិក បើកព្រំដែនខ្លួនឡើងវិញ ក្រោយបិទអស់រយះពេល២០ខែ

 សហរដ្ឋអាមេរិក បានបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសខ្លួនឡើងវិញ នៅថ្ងៃចន្ទ ទី៨ ខែវិច្ឆិកានេះ ដល់ភ្ញៀវបរទេស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងពេញលេញ ដោយបញ្ចប់ការដាក់កំហិតរយៈពេល 20 ខែលើការធ្វើដំណើរពីជុំវិញពិភពលោក ដែលបានបំបែកគ្រួសារ រំខានទេសចរណ៍ និងទំនាក់ទំនងការទូតកាន់តែតានតឹង។

Read more: ទីបំផុតអាមេរិក បើកព្រំដែនខ្លួនឡើងវិញ ក្រោយបិទអស់រយះពេល២០ខែ