ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ (28 ធ្នូ) ថា ប្រទេសឥណ្ឌូណេស៊ី បានដកបម្រាមលើយន្តហោះ Boeing 737 MAX ហើយ ដែលមានរយះពេល៣ឆ្នាំ បន្ទាប់ពីការធ្លាក់យន្តហោះមួយក្នុងចំណោមយន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ជាមួយនឹងការបាត់បង់មនុស្ស 189 នាក់នៅលើយន្តហោះ។
Read more: ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត...
អាជ្ញាធរឥណ្ឌូណេស៊ី នឹងជួយជួសជុលទូក ដែលជាប់គាំង ដោយមានផ្ទុកដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង 100 នាក់នៅឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យអ្នកដំណើរលើទូកទាំងអស់ ស្វែងរកការជ្រកកោននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ ហើយនឹងបង្វែរទូកនេះចេញ នេះបើតាមក្រុមមន្រ្តី បានប្រាប់ Reuters កាលពីថ្ងៃអង្គារ (២៨ធ្នូ)។
គ្រាប់រ៉ុក្កែត និងកាំភ្លើង បានវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុនសេវាកម្មប្រេងរបស់ចិននៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ (ទី 28 ខែធ្នូ) ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតណាមួយឡើយ។
Read more: .រ៉ុក្កែត បានបាញ់ប្រហារទៅលើក្រុមហ៊ុនចិននៅអ៊ីរ៉ាក់
ព្រិលធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ការលុបចោលជើងហោះហើរ និងការរំខានដល់សេវាកម្មរថភ្លើងនៅភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចន្ទ (27 ធ្នូ) ជាមួយនឹងកំណត់ត្រានៃគំនរទឹកកកនៅតាមតំបន់មួយចំនួន។
Read more: ព្រិលធ្លាក់ខ្លាំង បង្កភាពចលាចលក្នុងការធ្វើដំណើរក្នុងប្រទេសជប៉ុន
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយក្នុងសន្នីសិទកាសែតកាលពីថ្ងៃចន្ទ (២៧ ធ្នូ) ថា អ៊ីរ៉ង់ គ្រោងនឹងប្រកាសតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន បន្ទាប់ពីការស្លាប់របស់បេសកជនពីមុន គឺលោក Hasan Irlu ។
Read more: អ៊ីរ៉ង់ គ្រោងប្រកាសឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន ក្រោយមរណភាពរបស់អ្នកមុន
ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទ (27 ធ្នូ) បានរាយការណ៍ពីការស្លាប់ដំបូង នៃវ៉ារ្យ៉ង់ Omicron ថ្មីរបស់ខ្លួន នៅរដ្ឋ New South Wales ចំពេលមានការកើនឡើងមួយទៀតនៃការឆ្លងប្រចាំថ្ងៃ ប៉ុន្តែអាជ្ញាធរ បានបដិសេធមិនដាក់កំហិតថ្មី ដោយនិយាយថា អត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅមានកម្រិតទាបនៅឡើយ។
Read more: ប្រទេសអូស្ត្រាលី មានកំណត់ត្រានៃការស្លាប់ដំបូងរបស់ Omicron
(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយក កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ស្របពេលដែលទីក្រុងព្យុងយ៉ាង នឹងត្រូវកោះប្រជុំសំខាន់មួយក្នុងគណបក្ស នាសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស។
Read more: កូរ៉េខាងត្បូងទទូចឱ្យកូរ៉េខាងជើង ចាប់ផ្តើមឆ្នាំថ្មីដោយបើកទ្វារទទួលយក...
ក្រុមហ៊ុនអាកាសចរណ៍ធំៗពីររបស់ប្រទេសជប៉ុន បានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកជាង 100 នៅប្រទេសជប៉ុន ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យ (26 ធ្នូ) ដោយសារតែព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងខាងលិចនៃប្រទេស។
Read more: ជើងហោះហើរជប៉ុនជាង 100 ត្រូវបានលុបចោល ដោយសារព្រិលធ្លាក់ខ្លាំង
ប្រទេសចិន បានជំនួសតំណែងលោក Chen Quanguo ដែលជាប្រធានបក្សកុម្មុយនិស្តនៅក្នុងតំបន់ Xinjiang បានមើលការខុសត្រូវលើការបង្រ្កាបផ្នែកសន្តិសុខ ដែលផ្តោតលើជនជាតិភាគតិច Uyghurs និងជនមូស្លីមដទៃទៀត ក្នុងនាមការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមសាសនា ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែធ្នូនេះ
Read more: ប្រទេសចិន ជំនួសតំណែងប្រធានបក្សកុម្មុយនិស្តតំបន់ Xinjiang
អាជ្ញាធរតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (ទី 26 ខែធ្នូ) ថាស្ត្រី ដែលចង់ធ្វើដំណើរទៅកាន់ទីណា ដែលមានចម្ងាយផ្លូវជាង ៧២គ.ម. មិនគួរត្រូវបានផ្តល់ការដឹកជញ្ជូនទេ លុះត្រាតែពួកគេ ត្រូវបានអមដំណើរដោយសមាជិកគ្រួសារ ពិសេសសាច់ញាតិជាបុរសជិតស្និទ្ធ។
Read more: ស្ត្រីអាហ្វហ្គានីស្ថាន មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទេ បើគ្មាន...
(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ២ភាគរយនៅថ្ងៃចន្ទ ខណៈដែលការកើនឡើងករណីឆ្លងថ្មីវីរុសអូមីក្រុងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានជំរុញឱ្យវិនិយោគិនមានក្តីបារម្ភថា ការរឹតបន្តឹងថ្មីៗលើក្រុមហ៊ុនអាជីវកម្មដើម្បីប្រយុទ្ធនឹងការរីករាលរបស់មេរោគប្រភេទថ្មីនេះ អាចប៉ះពាល់ដល់តម្រូវការប្រេង។
Read more: ប្រេងឆៅធ្លាក់ថ្លៃ ខណៈការរីករាលដាលយ៉ាងរហ័សនៃវីរុសថ្មីអូមីក្រុង...
(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ បានថ្លែងថា ប្រទេសចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកឡើយ ប៉ុន្តែក៏ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផងដែរ ប្រសិនបើវាផ្តល់ផលប្រយោជន៍ឲ្យទាំងសងខាង។
Read more: ប្រមុខការទូតចិន៖ «ចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ...
(ឡុងដ៍)៖ ទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ថា រហូតមកទល់ពេលនេះ ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅទូទាំងចក្រភពអង់គ្លេស បានកើនឡើងដល់ ៣៧,១០១ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១២,១៣៣ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញនៅក្នុងប្រទេស។
Read more: ចក្រភពអង់គ្លេស មើលឃើញការកើនឡើងយ៉ាងគំហុក នូវករណីឆ្លងមេរោគបំប្លែងថ្មី Omicron
(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងស្នើឲ្យមានការអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស ដោយសារតែរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) កំពុងតែមានសន្ទុះកើនឡើងយ៉ាងគំហុក នៅទូទាំងពិភពលោក។
Read more: ប្រទេសថៃអាចនឹងអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ ចំពោះភ្ញៀវទេសចរបរទេស...
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយថា រដ្ឋាភិបាលភាគច្រើននៃបណ្តាប្រទេសចំនួន 90 ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ 2022 មិនបានជ្រើសរើសចូលរួមក្នុងការធ្វើពហិការការទូតនៃហ្គេមនេះទេ។
Read more: ប្រទេសភាគច្រើន នឹងមិនចូលរួមក្នុងការធ្វើពហិការការទូតនៃហ្គេមប៉េកាំងទេ
សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃពុធ (ទី 15 ខែធ្នូ) ដើម្បីសម្រួលដល់ការចូលប្រើប្រាស់ដោយក្រសួងយុត្តិធម៌របស់ពួកគេ ចំពោះកំណត់ត្រាទូរស័ព្ទចល័ត និងអ៊ីមែល ដែលត្រូវការនៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មនានា។
Read more: សហរដ្ឋអាមេរិក និងអូស្ត្រាលី យល់ព្រមក្នុងការចែករំលែកកំណត់ត្រាទូរស័ព្ទ...
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធ (ទី 15 ខែធ្នូ) បានកាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសមាជិកនៃគណៈប្រតិភូរបស់លោក បានឆ្លងវីរុសកូរ៉ូណា។
Read more: Blinken កាត់បន្ថយដំណើរទស្សនកិច្ចនៅអាស៊ី ដោយសារករណីកូវីដ-១៩ ក្នុងក្រុមគណៈប្រតិភូរ
(ហារ៉ារ៉េ)៖ រដ្ឋាភិបាលហ្ស៉ីមបាវ៉េ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ ប្រឆាំងនឹងជំងឺ COVID-19 រយៈពេល ០២សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។
Read more: ហ្ស៉ីមបាវ៉េ សម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ ២សប្តាហ៍បន្ថែម...
(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
Read more: ថៃ៖ មនុស្ស ៣,៣៧០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៩នាក់ស្លាប់...
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា លោកចង់ឲ្យមានកិច្ចពិភាក្សាជាបន្ទាន់ជាមួយ សហរដ្ឋអាមេរិក ហើយនិងអង្គការ NATO ជុំវិញការធានាសន្តិសុខ ស្របពេលដែលស្ថានការណ៍ នៅតែបន្តស្ថិតក្នុងសភាពតានតឹងខ្លាំងដដែល រវាងទីក្រុងម៉ូស្គូនិងក្រុមប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។
Read more: លោក ពូទីន ចង់បានកិច្ចពិភាក្សាជាបន្ទាន់ ជាមួយអង្គការ NATO...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា តុលាការវៀតណាម បានកាត់ទោសអតីតប្រធានស្ថាប័ន គ្រប់គ្រងទីក្រុងហាណូយ រយៈពេលប្រាំបីឆ្នាំបន្ថែមទៀតកាលពីថ្ងៃចន្ទ (ទី 13 ខែធ្នូ) ពីបទរំលោភអំណាច។
Read more: វៀតណាម ដាក់ពន្ធនាគារអតីតប្រធានក្រុងហាណូយ ៨ ឆ្នាំបន្ថែមទៀត ពីបទរំលោភអំណាច