Social Network

អភិបាលរដ្ឋនៅនីហ្សេរីយ៉ា ប្រកាសកាន់ទុករយៈពេល៣ថ្ងៃ សម្រាប់ជនរងគ្រោះ ក្នុងករណីរលំអគារ

  (ឡាកូស)៖ អភិបាលរដ្ឋឡាហ្កោស (Lagos) លោក បាបាជីដេ សាន់វ៉ូអូលូ (Babajide Sanwo-Olu) បានប្រកាសកាន់ទុក្ខរយៈពេល ០៣ថ្ងៃ បន្ទាប់ពីការដួលរលំអគារមួយខ្នង ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងប្រទេសនីហ្សេរីយ៉ា។

Read more: អភិបាលរដ្ឋនៅនីហ្សេរីយ៉ា ប្រកាសកាន់ទុករយៈពេល៣ថ្ងៃ សម្រាប់ជនរងគ្រោះ...

UN គាំទ្រការដកកងកម្លាំងបរទេសទាំងអស់ ចេញពីប្រទេសលីប៊ី

 (ទ្រីប៉ូលី)៖ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ី ហៅកាត់ថា UNSMIL នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យមានការគាំទ្រដល់ ដំណើរការចាកចេញរបស់កងកម្លាំងបរទេស យុទ្ធជនបរទេស និងទាហានស៉ីឈ្នួលពីប្រទេសលីប៊ី។

Read more: UN គាំទ្រការដកកងកម្លាំងបរទេសទាំងអស់ ចេញពីប្រទេសលីប៊ី

លោក Xi Jinping៖ ប្រទេសចិននឹងជំរុញយ៉ាងដាច់ខាត មិនងាករេនូវការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់

(ប៉េកាំង)៖ ថ្ងៃទី៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ តាមប្រព័ន្ធវីដេអូ។

Read more: លោក Xi Jinping៖ ប្រទេសចិននឹងជំរុញយ៉ាងដាច់ខាត មិនងាករេនូវការបើកទូលាយ...

ថៃ៖ មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១៤៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

Read more: ថៃ៖ មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០នាក់ស្លាប់...

ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយសម្រេច គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ UN

 (ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ចិនបានបាញ់បង្ហោះផ្កាយរណបវិទ្យាសាស្រ្តមួយគ្រឿងឡើងទៅកាន់ទីអវកាស ដែលវានឹងជួយប្រទេសនានា សម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN)។

Read more: ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយសម្រេច គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ UN

សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិដើម្បីជួយអ្នកកាសែតខ្លួននៅបរទេស ដែលរងសម្ពាធផ្លូវច្បាប់

 (វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID លោកស្រី សាម៉ាន់តា ផាវវើ (Samantha Power) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិដើម្បីជួយ អ្នកសារព័ត៌មាននៅក្រៅប្រទេស ឱ្យរួចផុតពីសម្ពាធផ្លូវច្បាប់ដែលមានបំណងបំបិទមាត់ពួកគេ ដើម្បីជាផ្នែកមួយនៃយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យ។

Read more: សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិដើម្បីជួយអ្នកកាសែតខ្លួននៅបរទេស...

ចិនវាយបកទៅអាមេរិកវិញ៖ «របាយការណ៍មន្ទីរបញ្ចកោណ អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន គឺគ្មានមូលដ្ឋានទាល់តែសោះ»

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានវាយបកទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ដោយហៅរបាយការណ៍មន្ទីរការពារជាតិអាមេរិកបញ្ចកោណ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិននោះថា «គ្មានមូលដ្ឋានសោះតែម្តង»។

Read more: ចិនវាយបកទៅអាមេរិកវិញ៖ «របាយការណ៍មន្ទីរបញ្ចកោណ អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន...

ប្រតិភូអឺរ៉ុបប្រាប់តៃវ៉ាន់ថា «អ្នកមិនមែននៅឯកោតែឯងទេ» ខណៈពួកគេកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅទីនោះ (Video inside)

(តៃប៉ិ)៖ គណៈប្រតិភូនៃសភាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា តៃវ៉ាន់មិនមែននៅតែឯងទេ ហើយបានអំពាវនាវឲ្យមានសកម្មភាពក្លាវក្លាថែមទៀត ដើម្បីពង្រឹងចំណងទាក់ទងរវាងអឺរ៉ុបនិងតៃវ៉ាន់ ស្របពេលដែលទីក្រុងតៃប៉ិ កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង។

Read more: ប្រតិភូអឺរ៉ុបប្រាប់តៃវ៉ាន់ថា «អ្នកមិនមែននៅឯកោតែឯងទេ»...

អ្នកកាសែតអាមេរិក ដែលកំពុងជាប់ឃុំនៅមីយ៉ាន់ម៉ា ត្រូវរងបទចោទប្រកាន់ថ្មីមួយទៀត

(រ៉ង់ហ្គូន)៖ អ្នកកាសែតជនជាតិអាមេរិកម្នាក់ គឺលោក ដេននី ហ្វ៊ែនស្ទើ (Danny Fenster) ដែលកំពុងបន្តជាប់ឃុំឃាំងនៅប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនខែ ដោយរបបយោធា ត្រូវបានបដិសេធមិនឲ្យស្ថិតនៅក្រៅឃុំឡើយ និងបានរងការចោទប្រកាន់បទឧក្រិដ្ឋថ្មី មួយផ្សេងទៀត។

Read more: អ្នកកាសែតអាមេរិក ដែលកំពុងជាប់ឃុំនៅមីយ៉ាន់ម៉ា ត្រូវរងបទចោទប្រកាន់ថ្មីមួយទៀត

កូរ៉េខាងត្បូង៖ ដំណើរទស្សនកិច្ចសម្ដេចសង្ឃកាតូលិក ទៅកាន់កូរ៉េខាងជើង គឺអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង

 (សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បាននិយាយថាដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីស ទៅកាន់ប្រទេស កូរ៉េខាងជើង គឺវាអាស្រ័យទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង។

Read more: កូរ៉េខាងត្បូង៖ ដំណើរទស្សនកិច្ចសម្ដេចសង្ឃកាតូលិក ទៅកាន់កូរ៉េខាងជើង...

ថៃ៖ មនុស្សជិត ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៩៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

Read more: ថៃ៖ មនុស្សជិត ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨នាក់ស្លាប់...

មនុស្ស៦នាក់ស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងករណីរលំអគារខ្ពស់ នៅប្រទេសនីហ្សេរីយ៉ា

(អាប៊ូហ្សា)៖ មនុស្សយ៉ាងហោច៦នាក់ បានបាត់បង់ជីវិត នៅទីក្រុងឡាហ្កោស (Lagos) នៃប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីអគារខ្ពស់មួយខ្នង បានដួលរលំ។

Read more: មនុស្ស៦នាក់ស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងករណីរលំអគារខ្ពស់ នៅប្រទេសនីហ្សេរីយ៉ា

ប្រេសិត UN៖ «យើងកំពុងដោះស្រាយវិបត្តិនយោបាយស៊ូដង់ តាមរយៈកិច្ចចរចា និងសម្របសម្រួល»

  (យូអិន)៖ ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការនៅប្រទេសស៊ូដង់ (Sudan) លោក វ៉ុលកឺ ភើស (Volker Perthes) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាច្រើន កំពុងដំណើរការទៅមុខហើយ ដើម្បីដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន នៅក្នុងប្រទេសស៊ូដង់។

Read more: ប្រេសិត UN៖ «យើងកំពុងដោះស្រាយវិបត្តិនយោបាយស៊ូដង់ តាមរយៈកិច្ចចរចា និងសម្របសម្រួល»

រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi នឹងក្លាយជាអគ្គលេខាធិការបក្សកាន់អំណាច របស់ប្រទេសជប៉ុន

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមមីអុ គីហ្ស៉ីដា (Fumio Kishida) បានជ្រើសរើសតែងតាំងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូហ្ស៉ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) ជាអគ្គលេខាធិការនៃគណបក្សកាន់អំណាច។

Read more: រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi នឹងក្លាយជាអគ្គលេខាធិការបក្សកាន់អំណាច...

តៃវ៉ាន់នឹងបង្កើនការហ្វឹកហ្វឺនសម្រាប់ កងទ័ពបម្រុងចាប់ពីឆ្នាំក្រោយទៅ ចំពោះមុខភាពតានតឹងជាមួយចិន

  (តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងបង្កើនការហ្វឹកហាត់បន្ថែម សម្រាប់កងកម្លាំងយោធាបម្រុង នៅឆ្នាំ២០២២ ខាងមុខនេះ ខណៈចិនបាននិងកំពុងធ្វើសកម្មភាពយោធាកាន់តែញឹកញាប់ឡើងៗ នៅក្បែរដែនកោះនេះ។

Read more: តៃវ៉ាន់នឹងបង្កើនការហ្វឹកហ្វឺនសម្រាប់ កងទ័ពបម្រុងចាប់ពីឆ្នាំក្រោយទៅ...

សហរដ្ឋអាមេរិកបញ្ចេញវ៉ាក់សាំង «១៥លានដូស» ដើម្បីចាក់ឲ្យក្មេងៗអាយុ «៥-១១ឆ្នាំ» (Video inside)

(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សរុប ១៥លានដូស កំពុងត្រូវបានរៀបចំ ដើម្បីបញ្ជូនទៅកាន់បណ្តារដ្ឋនានា ខណៈយុទ្ធនាការចាក់ដល់ក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ អាចនឹងត្រូវធ្វើឡើង ចាប់ពីសប្តាហ៍ក្រោយនេះទៅ។

Read more: សហរដ្ឋអាមេរិកបញ្ចេញវ៉ាក់សាំង «១៥លានដូស» ដើម្បីចាក់ឲ្យក្មេងៗអាយុ «៥-១១ឆ្នាំ»...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៧លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៤លាន ៥៥ម៉ឺននាក់! (Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៧, ៨៥៤,៥៧៨នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៧លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់...

ឥណ្ឌាមានគោលដៅសម្រេចឱ្យបាននូវ «អព្យាក្រឹតកាបោន» នៅត្រឹមឆ្នាំ២០៧០

(ក្លាសហ្គូវ)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថាប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅ អព្យាក្រឹតកាបោននៅត្រឹមឆ្នាំ២០៧០។

Read more: ឥណ្ឌាមានគោលដៅសម្រេចឱ្យបាននូវ «អព្យាក្រឹតកាបោន» នៅត្រឹមឆ្នាំ២០៧០

លោក ចូ បៃដិន «សុំទោសបណ្តាមេដឹកនាំពិភពលោក» ចំពោះការដកខ្លួនចេញពី កិច្ចព្រមព្រៀងអាកាសធាតុ ដោយអតីតរដ្ឋបាល ត្រាំ

 (ក្លាសកូវ)៖ ចំពោះមុខកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26» របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រារព្ធឡើងនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ដែលមានវត្តមានក្នុងកិច្ចប្រជុំ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើ។

Read more: លោក ចូ បៃដិន «សុំទោសបណ្តាមេដឹកនាំពិភពលោក» ចំពោះការដកខ្លួនចេញពី...

ថៃ៖ មនុស្ស ៧,៥៧៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៥៧៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

Read more: ថៃ៖ មនុស្ស ៧,៥៧៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៨នាក់ស្លាប់...

អូស្ត្រាលីប្រកាសទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN

(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិនឈ្មោះ Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN ដើម្បីត្រួសត្រាយផ្លូវ ទទួលអ្នកដំណើរមកពីអន្តរជាតិឡើងវិញ ដែលនឹងកើតឡើងនៅប៉ុន្មានខែខាងមុខទៀត ខណៈនៅក្នុងខែវិច្ឆិកានេះ គឺជាពេលដែលប្រជាជនអូស្ត្រាលី ដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចចាកចេញទៅក្រៅប្រទេសបានឡើងវិញ។

Read more: អូស្ត្រាលីប្រកាសទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN