Social Network

អូស្ត្រាលី៖ «រដ្ឋ Victoria រកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី Delta ជាលើកដំបូង និងកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំង»

 (ស៉ីដនី)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រនេះបានរាយការណ៍ថា ខ្លួនបានរកឃើញវត្តមានវីរុស COVID-19 បំប្លែងខ្លួនថ្មី ឌែលតា (Delta ឬ B16172) (វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា) ជាលើកដំបូងបង្អស់ នៅក្នុងចំណោមករណីឆ្លង ដែលផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងរដ្ឋធានី មែលប៊ន (Melbourne)។

Read more: អូស្ត្រាលី៖ «រដ្ឋ Victoria រកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី Delta ជាលើកដំបូង...

នាវាចម្បាំងធំបំផុតរបស់អ៉ីរ៉ង់ឆាបឆេះ និងលិចចូលក្នុងសមុទ្រ ដោយមិនដឹងពីមូលហេតុ

 (តេហេរ៉ង់)៖ នាវាចម្បាំងដ៏ធំបំផុតរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានឆាបឆេះ និងលិចក្នុងឈូងសមុទ្រអូម៉ង់ (Oman) កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយមិនទាន់មាននរណាបានដឹង អំពីមូលហេតុច្បាស់លាស់ឡើយ ខណៈហេតុការណ៍លើកនេះបានកើតឡើង ចំពេលដែលអ៉ីរ៉ង់កំពុងមានភាពតានតឹងខ្លាំង ជាមួយបណ្តាប្រទេសលោកខាងលិច។

Read more: នាវាចម្បាំងធំបំផុតរបស់អ៉ីរ៉ង់ឆាបឆេះ និងលិចចូលក្នុងសមុទ្រ ដោយមិនដឹងពីមូលហេតុ

តួកគីតម្រូវឱ្យអ្នកដំណើរ មកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

 (អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសដាក់ចេញវិធានការរឹតត្បិតថ្មីមួយដោយតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលមកដល់ប្រទេសតួកគី ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

Read more: តួកគីតម្រូវឱ្យអ្នកដំណើរ មកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៩៧៤នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

Read more: សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១៤នាក់ស្លាប់...

ឥណ្ឌាចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងពីក្រុមហ៊ុនក្នុងស្រុកចំនួន «៣០០លានដូស» ក្នុងតម្លៃជាង «២០០លានដុល្លារ»

 (ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក បាយអូឡូជីខល-អ៊ី (Biological-E) ចំនួន ៣០០លានដូស ក្នុងតម្លៃ ១៥ពាន់លានរ៉ូពី (២០៥.៦២លានដុល្លារអាមេរិក)។

Read more: ឥណ្ឌាចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងពីក្រុមហ៊ុនក្នុងស្រុកចំនួន «៣០០លានដូស»...

នាយកដ្ឋានព័តត៌មានវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នល្បិចបោកប្រាស់ ឆ្លើយសំណួរ និងចែកចាយបន្ត Link តាម Facebook Messenger និង WhatsApp ដើម្បីឈ្នះរង្វាន់២០ម៉ឺនរៀល

(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ របស់ជនខិលខូច ដែលបង្កើតកម្មវិធីមួយឈ្មោះថា «និធិសុខុមាលភាពកូកា-កូឡា» ដោយបង្កើតឲ្យមានការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ ២០ម៉ឺនរៀល។

Read more: នាយកដ្ឋានព័តត៌មានវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នល្បិចបោកប្រាស់...

មេដឹកនាំបាតុករថៃត្រូវដោះលែងឱ្យនៅក្រៅឃុំ ក្រោយឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ

 (បាងកក)៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោពីររូបនៅក្នុងប្រទេសថៃ ទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃអង្គារនេះ ប៉ុន្មានសប្ដាហ៍ បន្ទាប់ពីពួកគេបានឆ្លង COVID-19 ក្នុងពន្ធនាគារ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

Read more: មេដឹកនាំបាតុករថៃត្រូវដោះលែងឱ្យនៅក្រៅឃុំ ក្រោយឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក ព្រម​ទទួលយក​សំណើររឿង​ជំពាក់​បំណុល​ទៅ​ប្រាប់​ប្រធានាធិបតី

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការស្នើសុំរឿងជំពាក់បំណុលលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៅប្រាប់ប្រធានាធិបតីមេរិក លោក Joe Biden រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាម ។

Read more: អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក...

លោក ចូ បៃដិន គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការសម្លាប់រង្គាល ពលរដ្ឋអាមេរិកស្បែកខ្មៅ ក្នុងទីក្រុង Tulsa កាលពី១០០ឆ្នាំមុន

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេបំផុត ដែលបំពេញទស្សនកិច្ចទៅកាន់តំបន់ មួយក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ជាទីដែលពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិករាប់រយនាក់ ត្រូវបានពលរដ្ឋអាមេរិកស្បែកសសម្លាប់យ៉ាងរង្គាល កាលពីឆ្នាំ១៩២១។

Read more: លោក ចូ បៃដិន គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការសម្លាប់រង្គាល...

ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន ៧,១០៥ករណី និងស្លាប់៧១នាក់ទៀតនៅថ្ងៃនេះ

 (គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេសុីបានរាយការណ៍ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួន ៧,១០៥នាក់បន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

Read more: ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន ៧,១០៥ករណី...

ទីបំផុត! អង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិន Sinovac

(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់។

Read more: ទីបំផុត! អង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិន Sinovac

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍បន្ថែមទៀត នៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេស

 (ប៉េកាំង)៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសចិនទាំងមូលបានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗសរុប ២៤ករណីទៀត ដោយក្នុងនោះ ១៤នាក់ជាករណីនាំចូលពីបរទេស និង ១០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។

Read more: ចិនរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍បន្ថែមទៀត នៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេស

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្អាកអាជីវកម្មរុករកប្រេង ក្នុងតំបន់ជម្រកសត្វព្រៃអាក់ទិចនៃរដ្ឋ Alaska

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានសម្រេចចិត្តផ្អាកអាជីវកម្មរុករកប្រេង និងឧស្ម័ននៅឯតំបន់ជម្រកសត្វព្រៃជាតិអាក់ទិច (Arctic National Wildlife Refuge) ក្នុងរដ្ឋអាឡាស្កា (Alaska) ខណៈកំពុងត្រួតពិនិត្យឡើងវិញពីផលប៉ះពាល់ដល់បរិស្ថាន។

Read more: ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្អាកអាជីវកម្មរុករកប្រេង...

ជប៉ុនគ្រោងបរិច្ចាគ «៨០០លានដុល្លារអាមេរិកបន្ថែម» ដល់កម្មវិធីចែកចាយវ៉ាក់សាំង COVAX នៃ WHO

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) កំពុងរៀបចំផែនការ ក្នុងការបរិច្ចាគថវិកាបន្ថែមប្រមាណ ៨០០លានដុល្លារអាមេរិកទៀត ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។

Read more: ជប៉ុនគ្រោងបរិច្ចាគ «៨០០លានដុល្លារអាមេរិកបន្ថែម» ដល់កម្មវិធីចែកចាយវ៉ាក់សាំង...

របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ ១៧១.៥លានករណី, ស្លាប់ ៣.៥៦លាននាក់, ជាសះស្បើយ ១៥៣.៨លាននាក់, ២០៧ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»

(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃអង្គារ ទី០១ ខែមិថុនាឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៧ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។

Read more: របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ ១៧១.៥លានករណី,...

កូវីដ-១៩៖ ហ្វីលីពីនបន្តបិទខ្ទប់រដ្ឋធានីម៉ានីល, ចេញបម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃចន្ទសប្ដាហ៍នេះបានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង រហូតដល់ពាក់កណ្ដាលខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 បើទោះជាចំនួនករណីឆ្លងបានថមថយចុះក៏ដោយ។

Read more: កូវីដ-១៩៖ ហ្វីលីពីនបន្តបិទខ្ទប់រដ្ឋធានីម៉ានីល,...

ថៃរាយការណ៍ពីអ្នកស្លាប់ ៣៨នាក់ ដោយសារកូវីដ-១៩ និងអ្នកឆ្លងថ្មីៗ ២,២៣០នាក់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២២៣០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

Read more: ថៃរាយការណ៍ពីអ្នកស្លាប់ ៣៨នាក់ ដោយសារកូវីដ-១៩ និងអ្នកឆ្លងថ្មីៗ ២,២៣០នាក់...

ឥណ្ឌាបន្តមើលឃើញការធ្លាក់ចុះ ករណីឆ្លងនិងស្លាប់ប្រចាំថ្ងៃនៃកូវីដ-១៩

  (ញូដេលី)៖ អត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ដែលរបាយការណ៍ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា បាននិងកំពុងបន្តថយចុះដដែល ដោយនៅថ្ងៃអង្គារនេះ ករណីឆ្លងថ្មីៗចំនួន១២៧,៥១០នាក់ ត្រូវបានរាយការណ៍។

Read more: ឥណ្ឌាបន្តមើលឃើញការធ្លាក់ចុះ ករណីឆ្លងនិងស្លាប់ប្រចាំថ្ងៃនៃកូវីដ-១៩

ប្រទេសនានាកំពុងរង់ចាំវ៉ាក់សាំងកូវីដ-១៩ ដែលអាមេរិកបានប្រកាសថា នឹងចែកចាយនៅក្នុងខែមិថុនានេះ

 (វ៉ាស៉ីនតោន)៖ កាលពីខែមេសាកន្លងទៅ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីគម្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 រាប់លានដូសទៅកាន់ពិភពលោក ឲ្យបានមុនចុងខែមិថុនានេះ។

Read more: ប្រទេសនានាកំពុងរង់ចាំវ៉ាក់សាំងកូវីដ-១៩ ដែលអាមេរិកបានប្រកាសថា...

អាមេរិក និងដាណឺម៉ាក សហការគ្នាធ្វើចារកម្មលើអ្នកនយោបាយសំខាន់ៗនៅអឺរ៉ុប

 (បរទេស)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសដាណឺម៉ាក បានជួយដល់សហរដ្ឋអាមេរិក ក្នុងការលួចប្រមូលទិន្នន័យ និងតាមដានសកម្មភាពទាំងឡាយក្រុមអ្នកនយោបាយសំខាន់ៗរបស់អ៊ឺរ៉ុប ដោយក្នុងនោះ ត្រូវបានគេដឹងថា ក៏មានលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel ផងដែរ។

Read more: អាមេរិក និងដាណឺម៉ាក សហការគ្នាធ្វើចារកម្មលើអ្នកនយោបាយសំខាន់ៗនៅអឺរ៉ុប

អ្នកកាសែតអាមេរិកដែលឃោសនាបំផ្លើសថា «វីរុសបានធ្លាយចេញពីក្រុងវូហាន» គឺជាអ្នកសមគំនិតបំផុសសង្គ្រាមនៅអ៊ីរ៉ាក់

 (អាមេរិក)៖ កាលពីថ្ងៃទី២៣ ខែឧសភា កាសែតអាមេរិក Wall Street Journal បានចេញផ្សាយអត្ថបទនិងដកស្រង់នូវអ្វីដែលគេហៅថា «របាយការណ៍ស៊ើបការណ៍របស់អាមេរិក ដែលមិនដែលត្រូវលាតត្រដាងពីមុន» និងព័ត៌មានពី «មន្ត្រី» អនាមិក ដោយអះអាងថា នៅខែវិច្ឆិកា ឆ្នាំ២០១៩ បុគ្គលិកចំនួនបីនាក់របស់វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសនៃក្រុងវូហាន មិនសូវស្រួលខ្លួននិងបានទទួលការព្យាបាល នេះគឺដើម្បីឃោសនាបំផ្លើសថា «វីរុសបានធ្លាយចេញពីក្រុងវូហាន»។

Read more: អ្នកកាសែតអាមេរិកដែលឃោសនាបំផ្លើសថា «វីរុសបានធ្លាយចេញពីក្រុងវូហាន»...