Social Network

អគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាល COVID-19 នៅអ៊ីរ៉ាក់

 មន្ត្រីសុខាភិបាល និងប៉ូលីស បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា យ៉ាងហោចណាស់មានមនុស្ស ៥២ នាក់ បានស្លាប់ និង ២២ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងអគ្គិភ័យមួយ ដែលទំនងជាបណ្តាលមកពីការផ្ទុះធុងអុកស៊ីសែន នៅមន្ទីរពេទ្យព្យាបាលជំងឺ COVID-១៩ ក្នុងទីក្រុង Nassiriya ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។

Read more: អគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាល COVID-19 នៅអ៊ីរ៉ាក់

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៨,៦០០នាក់ និងអ្នកជំងឺ ៨០នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៥៦ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

Read more: ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៨,៦០០នាក់ និងអ្នកជំងឺ ៨០នាក់ទៀតស្លាប់...

ទីក្រុងប៉េកាំងរបស់ចិន រងការបោកបក់ពីព្យុះភ្លៀងធំមួយ, ជើងហោះហើររាប់រយត្រូវលុបចោល ហើយសាលារៀនត្រូវបិទទ្វារ (Video inside)

(ប៉េកាំង)៖ ជើងហោះហើររាប់រយត្រូវលុបចោល រីឯសាលារៀននិងកន្លែងទេសចរណ៍ទាំងឡាយ ត្រូវបិទទ្វារ នៅទីក្រុងប៉េកាំង ដោយសារតែ ការធ្លាក់ភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងក្លា នៅថ្ងៃចន្ទនេះ។

Read more: ទីក្រុងប៉េកាំងរបស់ចិន រងការបោកបក់ពីព្យុះភ្លៀងធំមួយ,...

ចិនថាទើបបណ្តេញនាវាចម្បាំងអាមេរិកមួយគ្រឿង ចេញពីដែនទឹកក្បែរប្រជុំកោះសមុទ្រចិនខាងត្បូង

  (ប៉េកាំង)៖ កងទ័ពចិនបានអះអាងថា ខ្លួនទើបតែបានបណ្តេញនាវាចម្បាំង មួយគ្រឿងរបស់សហរដ្ឋអាមេរិក ឲ្យចាកចេញពីតំបន់ដែនទឹកនៅក្បែរប្រជុំកោះ ផារ៉ាសែល (Paracel Islands) នៃតំបន់សមុទ្រចិនខាងត្បូង ដោយបានចាត់ទុកថា ទង្វើអាមេរិកបែបនោះគឺខុសច្បាប់។

Read more: ចិនថាទើបបណ្តេញនាវាចម្បាំងអាមេរិកមួយគ្រឿង...

កូរ៉េខាងជើង៖ «ជំនួយមនុស្សធម៌របស់អាមេរិក តាមពិតគឺជាល្បិច ដើម្បីអាចដាក់សម្ពាធលើប្រទេសដទៃ»

 (សេអ៊ូល)៖ អ្នកស្រាវជ្រាវកូរ៉េខាងជើងម្នាក់បាននិយាយថា ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកគឺជា «គ្រោងការណ៍នយោបាយបង្កប់ចេតនាអាក្រក់» ដើម្បីដាក់សម្ពាធលើប្រទេសដទៃ បន្ទាប់ពីកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានផ្តល់យោបល់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬជំនួយផ្សេងទៀត អាចលើកកម្ពស់កិច្ចសហប្រតិបត្តិការ។

Read more: កូរ៉េខាងជើង៖ «ជំនួយមនុស្សធម៌របស់អាមេរិក តាមពិតគឺជាល្បិច...

ថៃ៖ មនុស្ស ៩,២៧៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

  (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៩,២៧៦នាក់ និងអ្នកជំងឺ ៧២នាក់នាក់់ទៀតស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។

Read more: ថៃ៖ មនុស្ស ៩,២៧៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧២នាក់ស្លាប់...

កូរ៉េខាងជើងទំនងជាបដិសេធ មិនទទួលយកវ៉ាក់សាំង AstraZeneca ហើយងាកទៅសុំរុស្ស៉ីឲ្យជួយវិញ

 (សេអ៊ូល)៖ ក្រុមអ្នកតាមដានព័ត៌មានសម្ងាត់កូរ៉េខាងជើង INSS ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានអះអាងថា ប្រទេសកូរ៉េខាងជើងទំនងបានបដិសេធ មិនទទួលយកវ៉ាក់សាំង AstraZeneca ដែលផ្តល់ដោយ COVAX និង WHO នោះឡើយ ដោយសារតែប្រទេសនេះ ព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន។

Read more: កូរ៉េខាងជើងទំនងជាបដិសេធ មិនទទួលយកវ៉ាក់សាំង AstraZeneca...

អូស្រ្តាលីប្រកាសពីការបង្កើនចំនួនវ៉ាក់សាំងក្នុងស្តុក ដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩

 (កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនាថ្ងៃសុក្រនេះ បានប្រកាសថា វ៉ាក់សាំងចំនួន៤.៥លានដូស ដែលដំបូងឡើយគ្រោងមកដល់ប្រទេសខ្លួន ក្នុងខែកញ្ញា ឆ្នាំ២០២១ នឹងមកដល់លឿនជាងមួយខែ គឺនៅក្នុងខែសីហាវិញ ហើយវ៉ាក់សាំងក្រុមហ៊ុន Pfizer ចំនួន១លានដូស នឹងមកដល់ជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកក្កដា តទៅ ដែលកើនឡើងពីកម្រិតបច្ចុប្បន្ន គឺប្រហែល៣៥០,០០០ដូសក្នុងមួយសប្តាហ៍ ។

Read more: អូស្រ្តាលីប្រកាសពីការបង្កើនចំនួនវ៉ាក់សាំងក្នុងស្តុក...

ថៃចេញវិធានការរឹតត្បិតថែមទៀត សម្រាប់ទីក្រុងបាងកក និងបណ្តាខេត្តដែលមានការឆ្លងកូវីដ-១៩ខ្លាំង

 (បាងកក)៖ ការិយាល័យព័ត៌មានជាតិថៃ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល បានសម្រេចចិត្តដាក់ចេញ នូវវិធានការរឹតត្បិតលើការធ្វើដំណើរ និងបម្រាមគោចរពេលយប់ នៅក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តដែលត្រូវបានចាត់ថ្នាក់ជា តំបន់ក្រហមក្រមៅ ដែលមានអត្រាឆ្លងខ្ពស់នៃជំងឺ COVID-19។

Read more: ថៃចេញវិធានការរឹតត្បិតថែមទៀត សម្រាប់ទីក្រុងបាងកក...

លោក ចូ បៃដិន ប្រកាស៖ «បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន នឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា, ប្រជាជនអាហ្វហ្គានីស្ថានមាន សិទ្ធិ និងទំនួលខុសត្រូវ ដើម្បីកំណត់ជោគវាសនាខ្លួនឯង»

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា បេសកកម្មយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ ពោលគឺមានរយៈពេលជិត ២០ឆ្នាំបន្ទាប់ពីវាបានចាប់ផ្ដើម។

Read more: លោក ចូ បៃដិន ប្រកាស៖ «បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន...

ទីបំផុតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវបានលើកទៅរៀបចំនាឆ្នាំ២០២២ វិញហើយ

(ភ្នំពេញ)៖ បណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងម្ចាស់ផ្ទះវៀតណាមបានសម្រេចគ្នាជាឯកច្ឆន្ទមិនរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ក្នុងឆ្នាំ២០២១ នេះឡើយ ដោយលើកទៅរៀបចំនាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ វិញ។

Read more: ទីបំផុតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវបានលើកទៅរៀបចំនាឆ្នាំ២០២២ វិញហើយ

ម៉ាឡេស៊ីប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃជាង ៨,៨០០នាក់ ដែលជាតួលេខខ្ពស់មួយ

 (គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៉ីនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៨៦៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតទី ២ គិតចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៅក្នុងប្រទេសអាស៉ីអាគ្នេយ៍មួយនេះមកម៉្លេះ។

Read more: ម៉ាឡេស៊ីប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃជាង ៨,៨០០នាក់ ដែលជាតួលេខខ្ពស់មួយ

រ៉ុក្កែត៣គ្រាប់ ហោះសំដៅមករកស្ថានទូតអាមេរិក នៅទីក្រុងបាកដាដទាំងព្រឹក (Video inside)

(បាកដាដ)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងថា រ៉ុក្កែតសរុបចំនួន ០៣គ្រាប់ បានហោះសំដៅមករកទីតាំងស្ថានទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះតែម្តង ប៉ុន្តែវាមិនបានវាយប្រហារត្រូវចំគោលដៅឡើយ។

Read more: រ៉ុក្កែត៣គ្រាប់ ហោះសំដៅមករកស្ថានទូតអាមេរិក នៅទីក្រុងបាកដាដទាំងព្រឹក (Video...

ទីបំផុតវៀតណាមសម្រេចបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញពីរសប្តាហ៍ ដោយសារការរាតត្បាតកូវីដ-១៩ កាន់តែខ្លាំង

  (ហាណូយ)៖ ទីបំផុតប្រទេសវៀតណាម បានសម្រេចអនុវត្តវិធានការបិទខ្ទប់ (lockdown) នៅក្នុងទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅ ច្រើនបំផុតរបស់ខ្លួន ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ពិបាកក្នុងការគ្រប់គ្រង។

Read more: ទីបំផុតវៀតណាមសម្រេចបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញពីរសប្តាហ៍...

ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាថ្មីម្តងទៀត ដោយសារកូវីដ-១៩ ដែលនឹងបន្តរហូតដល់ចប់ព្រឹត្តិការណ៍អូឡាំពិក

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាលើកទី៤ ដោយសារតែបញ្ហា ជំងឺរាតត្បាត COVID-19 ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ពោលគឺទាល់តែព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូត្រូវបញ្ចប់ទៅវិញ។

Read more: ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាថ្មីម្តងទៀត ដោយសារកូវីដ-១៩...

ទីក្រុងស៊ីដនីត្រូវបិទខ្ទប់ «១សប្តាហ៍ទៀត» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

  (ស៊ីនដី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី បានធ្វើការសម្រេចចិត្តដ៏លំបាកមួយ នោះគឺការតម្រូវឲ្យបិទខ្ទប់ទីក្រុងស៊ីដនី បន្តរយៈពេលមួយសប្តាហ៍ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងរាតត្បាតខ្លាំងនៅឡើយ។

Read more: ទីក្រុងស៊ីដនីត្រូវបិទខ្ទប់ «១សប្តាហ៍ទៀត» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

ថៃ៖ មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី នៅក្បែរទីក្រុងបាងកក

 (បាងកក)៖ យ៉ាងហោចណាស់ មានមនុស្ស៨០,០០០នាក់បានរងផលប៉ះពាល់ ដោយសារអគ្គីភ័យដ៏ធំសម្បើមមួយ ដែលបង្កឡើងដោយការផ្ទុះរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical) ដែលស្ថិតនៅស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាន (Samut Prakan) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

Read more: ថៃ៖ មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី...

អាជ្ញាធរអាមេរិក កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃធំៗ នៅរដ្ឋកាលីហ្វរញ៉ា

(ឡូសអាន់ជែលែស)៖ ភ្លើងឆេះព្រៃហៅថា Salt Fire ដែលជាភ្លើងឆេះព្រៃទំហំធំ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក បានឆេះរាលដាលលើផ្ទៃដីសរុបជាង៥០គីឡូម៉ែត្រក្រឡា ហើយមកទល់ពេលនេះក្រុមពន្លត់អគ្គីភ័យ ទើបគ្រប់គ្រងបាន២០ភាគរយប៉ុណ្ណោះ បន្ទាប់ពីវាបានលេចឡើងកាលពីមួយសប្តាហ៍មុន។

Read more: អាជ្ញាធរអាមេរិក កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃធំៗ នៅរដ្ឋកាលីហ្វរញ៉ា

ករណីរលំអគារខុនដូនៅអាមេរិក៖ សាកសព ៣៦នាក់ហើយ ត្រូវបានទាញចេញ និងមនុស្ស ១០៩នាក់បន្តបាត់ខ្លួន

 (ផ្ល័ររីដា)៖ អាជ្ញាធរអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះបានដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា ឆេមផ្លេន (Champlain Towers) ដែលស្ថិតនៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

Read more: ករណីរលំអគារខុនដូនៅអាមេរិក៖ សាកសព ៣៦នាក់ហើយ ត្រូវបានទាញចេញ និងមនុស្ស...

សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,៤០៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់...

រុស្ស៉ីគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

 (ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងលើ ការមូលមតិគ្នាទាំង៥ចំណុច របស់សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានផ្ញើសារស្រដៀងគ្នាទៅកាន់មេដឹកនាំរបបយោធា របស់មីយ៉ាន់ម៉ាផងដែរ។

Read more: រុស្ស៉ីគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា