Social Network

សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,២១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់...

ទីបំផុតកូរ៉េខាងត្បូងអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកហើយ

 (សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ខណៈករណីឆ្លងជំងឺនេះរាប់រយនាក់ នៅតែត្រូវបានរាយការណ៍ក្នុងមួយថ្ងៃៗ នៅទូទាំងប្រទេសកូរ៉េខាងត្បូង។

Read more: ទីបំផុតកូរ៉េខាងត្បូងអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកហើយ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសាទរបទឈប់បាញ់, សន្យាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ Gaza ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងការកសាង ឡើងវិញសម្រាប់តំបន់ហ្គាហ្សា (Gaza) ខណៈលោកបានសម្ដែងការសាទរចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការបាញ់គ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងរយៈពេល ១១ថ្ងៃដែលបានសាកល្បងជំនាញចរចាររបស់លោក និងបានធ្វើឱ្យលោករងការរិះគន់ពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យផ្សេងទៀត។

Read more: ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសាទរបទឈប់បាញ់,...

ជប៉ុននឹងមិនប្រើវ៉ាក់សាំង AstraZeneca ភ្លាមៗទេ ទោះជាអនុម័តក៏ដោយ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ​​​​(Video inside)

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនទំនងជានឹងមិនប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ភ្លាមៗនោះទេ បើជាទោះវ៉ាក់សាំងនេះត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តសម្រាប់ការប្រើប្រាស់នៅថ្ងៃសុក្រនេះក៏ដោយ ខណៈនៅតែមានការបារម្ភពីបញ្ហាកំណកឈាម។

Read more: ជប៉ុននឹងមិនប្រើវ៉ាក់សាំង AstraZeneca ភ្លាមៗទេ ទោះជាអនុម័តក៏ដោយ,...

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញ។

Read more: ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់...

ជប៉ុនព្រមានថា អាចនឹងបង្កកជំនួយគ្រប់បែបយ៉ាងទាំងអស់ ទៅកាន់មីយ៉ាន់ម៉ា

 (តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តូស៉ីមីតស៊ូ ម៉ូតេគិ (Toshimitsu Motegi) បានព្រមាននៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះថា ទីក្រុងតូក្យូអាចផ្អាករាល់ការផ្ដល់ជំនួយទាំងអស់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈរបបយោធានៅតែបន្ត ប្រើប្រាស់កម្លាំងបង្ក្រាបគ្មានបង្អង់ដៃ ទៅលើក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។

Read more: ជប៉ុនព្រមានថា អាចនឹងបង្កកជំនួយគ្រប់បែបយ៉ាងទាំងអស់ ទៅកាន់មីយ៉ាន់ម៉ា

ឥណ្ឌា៖ ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះបន្តិច ប៉ុន្តែករណីស្លាប់នៅតែច្រើន, អ្នកជំងឺ៤,២០៩នាក់ ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

  (ញូដេលី)៖ ចំនួនករណីឆ្លង COVID-19 ប្រចាំនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមួយកម្រិតទៀតហើយ ដោយអ្នកឆ្លងសរុបចំនួន ២៥៩,៥៥១នាក់ទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺរហូតដល់ ៤,២០៩នាក់ទៀតស្លាប់។

Read more: ឥណ្ឌា៖ ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះបន្តិច...

ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើ «ច្បាប់ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មបែបខ្ពើម» ដើម្បីការពារជនជាតិអាមេរិក ដើមកំណើតអាស៊ី

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចុះហត្ថលេខាហើយ លើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម ឬ ហេត ក្រែមស៍ អ៊ែក «Hate Crimes Act» ដែលមានគោលដៅប្រយុទ្ធប្រឆាំង នឹងការរើសអើងពូជសាសន៍ ជាពិសេសគឺការកើនឡើងនៃ «អំពើហិង្សារើសអើងពូជសាសន៍» លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។

Read more: ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើ «ច្បាប់ប្រយុទ្ធប្រឆាំង...

ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រះសង្ឃ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់

ប្រទេសថៃ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដល់ព្រះសង្ឃ ដែលកាន់ព្រះពុទ្ធសាសនា នៅសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងបង្កើនអង្គការពាររបស់ពួកគេ ដើម្បីអាចឱ្យពួកគេបំពេញភារកិច្ចខាងផ្លូវធម៌ដោយសុវត្ថិភាព។

Read more: ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រះសង្ឃ...

អ៊ីស្រាអែល ចោទទូរទស្សន៍រដ្ឋរបស់ប្រទេសចិន ពីបទស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម

ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងប៉េកាំង បានចោទប្រកាន់ស្ថានីយផ្សាយព័ត៌មានរដ្ឋរបស់ប្រទេសចិនថា “ស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម” នៅក្នុងរបាយការណ៍ផ្សាយមួយលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងអំពើហិង្សាដ៏សាហាវ ដែលកំពុងបន្តកើតមាននៅលើទឹកដីប៉ាឡេស្ទីន និងអ៊ីស្រាអែល។

Read more: អ៊ីស្រាអែល ចោទទូរទស្សន៍រដ្ឋរបស់ប្រទេសចិន ពីបទស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម

ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩ ខណៈមនុស្ស ២,៤៧៣នាក់ទៀតឆ្លង

(បាងកក)៖ ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុត ក្នុងមួយថ្ងៃនៅក្នុងប្រទេសអាស៊ានមួយនេះ។

Read more: ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩...

វៀតណាមចង់ចរចារឿងតម្លៃវ៉ាក់សាំង តែក្រុមហ៊ុនអាមេរិក Pfizer តបវិញថា «តម្លៃមិនអាចចរចា»

 (ហាណូយ)៖ ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះបានអះអាងថា ខ្លួននឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក Pfizer ប្រមាណ «៣១លានដូស» នៅក្នុងឆ្នាំ២០២១ ប៉ុន្តែពេលនេះបញ្ហាបានលេចឡើងហើយ ដោយការចរចាទិញកំពុងជួបឧបសគ្គ។

Read more: វៀតណាមចង់ចរចារឿងតម្លៃវ៉ាក់សាំង តែក្រុមហ៊ុនអាមេរិក Pfizer តបវិញថា...

សហរដ្ឋអាមេរិកទើបទម្លាក់ទណ្ឌកម្មថ្មីៗទៀត លើរបបយោធាមីយ៉ាន់ម៉ា ខណៈមនុស្សស្លាប់កើនដល់ជាង ៨០០នាក់ ​(Video inside)

(វ៉ាស៉ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេចំនួន ១៦នាក់ ដោយចោទពួកគេថា ជាក្រុមអ្នកគាំទ្រចំពោះការបង្ក្រាបដោយហិង្សា ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

Read more: សហរដ្ឋអាមេរិកទើបទម្លាក់ទណ្ឌកម្មថ្មីៗទៀត លើរបបយោធាមីយ៉ាន់ម៉ា...

ប្រទេសចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ក្នុងនោះ៤នាក់ជាករណីឆ្លងសហគមន៍ ​(Video inside)

(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២ករណីបន្ថែមទៀត ដែលធ្លាក់ចុះពី ២៥ករណីកាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

Read more: ប្រទេសចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ក្នុងនោះ៤នាក់ជាករណីឆ្លងសហគមន៍...

រដ្ឋបាលលោក ចូ បៃដិន អនុម័តគម្រោងលក់អាវុធទំហំជាង ៧០០លានដុល្លារ ឲ្យអ៉ីស្រាអែល មុនជម្លោះជាមួយតំបន់ហ្គាហ្សាផ្ទុះឡើង

 (វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការលក់អាវុធដែលមានតម្លៃ ៧៣៥លានដុល្លារអាមេរិក ឲ្យប្រទេសអ៊ីស្រាអែល។

Read more: រដ្ឋបាលលោក ចូ បៃដិន អនុម័តគម្រោងលក់អាវុធទំហំជាង ៧០០លានដុល្លារ ឲ្យអ៉ីស្រាអែល...

ព្យុះកំណាចបោកបក់ភាគលិចឥណ្ឌា នាំឲ្យមនុស្ស២០នាក់ស្លាប់ និងបង្កការរាំងស្ទះដល់ យុទ្ធនាការចាក់វ៉ាក់សាំង ​(Video inside)

(ញូដេលី)៖ ព្យុះស៉ីក្លូនកំណាចមួយបាននិងកំពុងវាយប្រហារ សង្រ្គប់លើតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលបណ្តាលឲ្យមនុស្ស ២០នាក់ បាត់បង់ជីវិត ហើយមិនតែប៉ុណ្ណោះវាបង្កភាពរាំងស្ទះដល់ យុទ្ធនាការចាក់វ៉ាក់សាំង ដែលឥណ្ឌាកំពុងត្រូវការអនុវត្តជាបន្ទាន់ ដើម្បីទប់ទល់នឹងស្ថានការណ៍ឆ្លងរាតត្បាត ដ៏អាក្រក់នៃជំងឺ COVID-19។

Read more: ព្យុះកំណាចបោកបក់ភាគលិចឥណ្ឌា នាំឲ្យមនុស្ស២០នាក់ស្លាប់ និងបង្កការរាំងស្ទះដល់...

ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ហើយទន្ទឹមគ្នា ក៏មានករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា និងជាថ្ងៃទី២ ដែលតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ យ៉ាងដូច្នេះ។

Read more: ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង...

មហាសន្និបាត UN នឹងពិចារណាអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអាវុធលើមីយ៉ាន់ម៉ា

មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះគ្រោងនឹងពិចារណាលើសេចក្ដីព្រាងដំណោះស្រាយមួយដែលនឹងអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មអាវុធ ឬផ្អាកការលក់អាវុធទៅឱ្យយោធាមីយ៉ាន់ម៉ា។

Read more: មហាសន្និបាត UN នឹងពិចារណាអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអាវុធលើមីយ៉ាន់ម៉ា

កងទ័ពអ៊ីស្រាអែលនិយាយថា ការបិទបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា នៅមិនទាន់មើលឃើញនៅឡើយទេ

កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការយោធាដែលកំពុងបន្តកើតមានប្រឆាំងនឹងក្រុមហាម៉ាស គឺមិនទាន់រកឃើញកន្លែងបញ្ចប់ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

Read more: កងទ័ពអ៊ីស្រាអែលនិយាយថា ការបិទបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា...

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គាំទ្របទឈប់បាញ់, អ្នកស្លាប់នៅ Gaza កើនលើស២០០នាក់

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រលើបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ជម្លោះយ៉ាងបង្ហូរឈាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន តែព្រមពេលជាមួយគ្នាលោកនៅតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។

Read more: ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គាំទ្របទឈប់បាញ់, អ្នកស្លាប់នៅ Gaza...

ថៃរកឃើញករណីឆ្លងកូវីដ-១៩ «ក្បែរ១០,០០០នាក់ក្នុង១ថ្ងៃ» ក្រោយផ្ទុះការឆ្លងយ៉ាងគំហុក នៅតាមពន្ធនាគារ ​​​​(Video inside)

(បាងកក)៖ នេះជាលើកដំបូងបំផុតហើយសម្រាប់ប្រទេសថៃ ដែលបានរកឃើញករណីឆ្លង COVID-19 រហូតដល់ ៩,៦៣៥នាក់ក្នុងពេលតែ ២៤ម៉ោង ដោយ ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។

Read more: ថៃរកឃើញករណីឆ្លងកូវីដ-១៩ «ក្បែរ១០,០០០នាក់ក្នុង១ថ្ងៃ»...