Social Network

ស្តុកសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% របស់អ៊ីរ៉ង់ បានឡើងដល់ ៥០ គីឡូក្រាម

ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា អ៊ីរ៉ង់ បានផលិតសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% ដល់ទៅចំនួន ៥០ គីឡូក្រាម។

Read more: ស្តុកសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% របស់អ៊ីរ៉ង់ បានឡើងដល់ ៥០ គីឡូក្រាម

កូរ៉េខាងជើង មិនចូលរួមការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយសារ COVID-19

ក្រសួងកីឡារបស់កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសខ្លួន នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅឆ្នាំនេះទេ ដោយសារការព្រួយបារម្ភអំពីមេរោគឆ្លងកូរ៉ូណា ដែលបញ្ហានេះ បានបំផ្លាញសេចក្តីសង្ឃឹមរបស់កូរ៉េខាងត្បូង ថាការប្រកួតកីឡានេះ អាចជាកម្លាំងជំរុញឱ្យមានកិច្ចចរចារសន្តិភាពដែលជាប់គាំង។

Read more: កូរ៉េខាងជើង មិនចូលរួមការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយសារ COVID-19

ក្រុមហ៊ុនអាកាសចរណ៍ Qatar ធ្វើប្រតិបត្តិការហោះហើរដែលទទួលការចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងគេរបស់ពិភពលោក

ជើងហោះហើរ ដែលបានចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងបង្អស់នៅលើពិភពលោក បានហោះទៅលើមេឃកាលពីថ្ងៃអង្គារ ដោយដឹកតែអ្នកដំណើរ និងសមាជិកនាវិក ដែលបានចាក់វ៉ាក់សាំងហើយតែប៉ុណ្ណោះ។

Read more: ក្រុមហ៊ុនអាកាសចរណ៍ Qatar ធ្វើប្រតិបត្តិការហោះហើរដែលទទួលការចាក់វ៉ាក់សាំងការពារ...

ការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានបន្ត

ការកាត់ទោសព្រហ្មទណ្ឌរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល Benjamin Netanyahu ពីបទ ពុករលួយ បានបន្តកាលពីថ្ងៃចន្ទ។

Read more: ការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានបន្ត

សហភាពអឺរ៉ុប រំពឹងនឹងចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើនបំផុត នៅត្រឹមចុងខែមិថុនា

ទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយកាលពីថ្ងៃអង្គារថា បណ្តារដ្ឋនៃសហភាពអឺរ៉ុបភាគច្រើន នឹងមានវ៉ាក់សាំងការពារ COVID-19 គ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេភាគច្រើន នៅត្រឹមចុងខែមិថុនានេះ។

Read more: សហភាពអឺរ៉ុប រំពឹងនឹងចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើនបំផុត នៅត្រឹមចុងខែមិថុនា

អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាទប់ទល់កូវីដ-១៩ ចូលរួមក្នុងធម្មយាត្រាអ៊ុរ៉ស់ ​(Video inside)

(រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា មានតែអ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាប្រឆាំងនឹង COVID-19 ប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យមកធ្វើធម្មយាត្រាអ៊ុរ៉ស់ (umrah) ដោយចាប់ផ្ដើមពីខែរ៉ាម៉ាឌន ដែលជាខែតមបរិភោគនៅពេលថ្ងៃ សម្រាប់អ្នកមូស្លីម។

Read more: អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង...

កងនាវាចម្បាំងចិន នឹងធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ​(Video inside)

(សៀងហៃ)៖ កងទ័ពជើងទឹកចិនបានប្រកាស នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធបែបនេះ នឹងត្រូវធ្វើឡើងជាប្រចាំ។

Read more: កងនាវាចម្បាំងចិន នឹងធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ​(Video...

នូវែលសេឡង់-អូស្រ្តាលី នឹងអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនបាច់ធ្វើចត្តាឡីស័ក ជាមួយគ្នា ក្នុងខែមេសានេះ

 (វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសលោកស្រីនឹងចាប់ផ្តើមអនុវត្ត គោលការណ៍ស្តីពីការធ្វើដំណើរទៅមក ដោយពុំចាំបាច់តម្រូវឲ្យមានចត្តាឡីស័ក ឬហោថា Travel Bubble ជាមួយប្រទេសអូស្រ្តាលី ។

Read more: នូវែលសេឡង់-អូស្រ្តាលី នឹងអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនបាច់ធ្វើចត្តាឡីស័ក...

អឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំង AstraZeneca បណ្តាលឲ្យប៉ះពាល់ដល់ យុទ្ធនាការចាក់វ៉ាក់សាំងរបស់អូស្រ្តាលី

 (ស៉ីដនី)៖ ប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ជាង៣លានដូស ដែលត្រូវបានសន្យានាពេលកន្លងមកនោះទេ ដោយសារតែការរឹតត្បិតការនាំចេញដោយសហភាពអឺរ៉ុប ដែលប្រការកំពុងបង្កបញ្ហាដ៏ធំមួយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ អូស្រ្តាលី។

Read more: អឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំង AstraZeneca បណ្តាលឲ្យប៉ះពាល់ដល់...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២៥០នាក់ទៀត ដោយភាគច្រើនបំផុត ស្ថិតនៅទីក្រុងបាងកក

 (បាងកក)៖ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ ២៥០នាក់ថ្មីទៀតដោយក្នុងនោះ ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង ០៥នាក់ទៀតជាករណីនាំចូល។

Read more: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២៥០នាក់ទៀត ដោយភាគច្រើនបំផុត ស្ថិតនៅទីក្រុងបាងកក

អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត កើនដល់១៥៧នាក់

  (ហ្សាការតា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិកស៊ីក្លូន សេរ៉ូចា (Seroja) នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត បានកើនដល់១៥៧នាក់ហើយ និងជាច្រើននាក់ទៀតបន្តបាត់ខ្លួននៅឡើយ។

Read more: អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត កើនដល់១៥៧នាក់

ប្រ៊ុយណេអះអាងថា បណ្តាមេដឹកនាំអាស៊ាននឹងរៀបចំកិច្ចប្រជុំ ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅក្នុងទីក្រុងហ្សាការតា

 (គូឡាឡាំពួ)៖ នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ាន បានលើកឡើងថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងប្រ៊ុយណេផងដែរ នឹងរៀបចំកិច្ចប្រជុំរួមគ្នាមួយ ស្តីអំពីការវិឌ្ឍស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

Read more: ប្រ៊ុយណេអះអាងថា បណ្តាមេដឹកនាំអាស៊ាននឹងរៀបចំកិច្ចប្រជុំ...

សហរដ្ឋអាមេរិក៖ មនុស្ស ៣.៦៩ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧០នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៦,១៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨០៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៣.៦៩ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧០នាក់ស្លាប់...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣១លាន ៩០ម៉ឺននាក់ ស្លាប់ជាង ២លាន ៨៦ម៉ឺននាក់ និងជាសះស្បើយជាង ១០៦លាន ១៩ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣១,៩០៦,៦៧៣នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣១លាន ៩០ម៉ឺននាក់ ស្លាប់ជាង ២លាន ៨៦ម៉ឺននាក់...

ប្រជាជនប៉ាគីស្ថាននាំគ្នាសម្រុកទិញវ៉ាក់សាំងកូវីដ-១៩ របស់រុស្ស៊ី ខណៈទីផ្សារឯកជនបើកលក់

 (ការ៉ាឈី)៖ ប្រជាជនប៉ាគីស្ថានរាប់ពាន់នាក់បាននាំគ្នាសម្រុកចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានដាក់លក់នៅលើទីផ្សារកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯទីក្រុងការ៉ាឈី (Karachi)។

Read more: ប្រជាជនប៉ាគីស្ថាននាំគ្នាសម្រុកទិញវ៉ាក់សាំងកូវីដ-១៩ របស់រុស្ស៊ី...

រុស្ស៊ីច្រានចោលការបង្កើតបក្សសម្ព័ន្ធយោធាជាមួយចិន ដើម្បីទប់ទល់នឹងអាមេរិក

 (តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថាប្រទេសរបស់លោកកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទជាមួយចិន ប៉ុន្តែមិនមានឡើយការបង្កើតបក្សសម្ព័ន្ធយោធារវាងប្រទេសទាំង២។

Read more: រុស្ស៊ីច្រានចោលការបង្កើតបក្សសម្ព័ន្ធយោធាជាមួយចិន ដើម្បីទប់ទល់នឹងអាមេរិក

តើកំពែងនៅប្រទេសណាដែលមានប្រវែងវែងជាងគេបន្ទាប់ពីមហាកំពែងចិន?

 (ពិភពលោក)៖ ដូចយើងដឹងស្រាប់ហើយថា មហាកំពែងចិន (Great Wall of China) ជាមហាកំពែងបុរាណដែលវែងជាងគេនៅលើពិភពលោក ជាមួយនឹងប្រវែងជាង ២ ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែតើអ្នកដឹងទេថា កំពែងនៅប្រទេសណាដែលមានប្រវែងវែងជាងគេបន្ទាប់ពីមហាកំពែងចិននេះ?

Read more: តើកំពែងនៅប្រទេសណាដែលមានប្រវែងវែងជាងគេបន្ទាប់ពីមហាកំពែងចិន?

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៥៨ករណី

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះបានរាយការណ៍ អំពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៨ករណីបន្ថែមទៀត។

Read more: ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៥៨ករណី

ជប៉ុននឹងទទួលបានវ៉ាក់សាំង Pfizer បន្ថែមដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងជូនមនុស្សចាស់

 (តូក្យូ)៖ ជប៉ុននឹងទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ក្នុងចំនួនដ៏ច្រើនបន្ថែមទៀត ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនមានវ័យចំណាស់ឱ្យបានលឿនរហ័ស។

Read more: ជប៉ុននឹងទទួលបានវ៉ាក់សាំង Pfizer...

កូរ៉េខាងត្បូង បានបញ្ជូនសំណើទៅកាន់ IOC ដើម្បីធ្វើសហម្ចាស់ផ្ទះ Olympics ជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់សំណើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងការស្នើសុំធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសកូរ៉េខាងជើង សម្រាប់ព្រឹត្តិការណ៍ Olympics Game 2032។

Read more: កូរ៉េខាងត្បូង បានបញ្ជូនសំណើទៅកាន់ IOC ដើម្បីធ្វើសហម្ចាស់ផ្ទះ Olympics...

នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើដំណើរទៅជួបលោក ចូ បៃដិន ដល់សហរដ្ឋអាមេរិក, ចិននឹងក្លាយជាប្រធានបទក្តៅ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នឹងធ្វើដំណើរទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃទី១៦ ខែមេសា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ហើយប្រទេសចិននឹងក្លាយជា «ប្រធានបទក្តៅ» ដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ត្រូវលើកយកទៅពិភាក្សាគ្នា។

Read more: នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើដំណើរទៅជួបលោក ចូ បៃដិន ដល់សហរដ្ឋអាមេរិក,...