Social Network

សហរដ្ឋអាមេរិក៖ មនុស្ស៦.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,១១១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៤,២៩៧នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,១១១នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស៦.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,១១១នាក់ស្លាប់...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ ប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស ខណៈរថពាសដែកយោធា ចល័តតាមទីក្រុងមួយចំនួន ​​​​(Video inside)

(រ៉ង់ហ្គូន)៖ ការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតស្ទើរទូទាំងប្រទេស និងការដាក់ពង្រាយកងទ័ព នៅទូទាំងទីក្រុងធំៗរបស់មីយ៉ាន់ម៉ា ចាប់ពីពេលទាបភ្លឺថ្ងៃចន្ទនេះ គឺជាសញ្ញានៃការត្រៀមបង្រ្កាប ទៅលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ដែលកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងសន្តិសុខ បានប្រើកម្លាំងបាញ់បំបែកបាតុកម្ម នៅភាគខាងជើងប្រទេស។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ ប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស...

ថៃ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឲ្យបាន ១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ដោយប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិន

 (បាងកក)៖ ប្រទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈនេះថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនដែលងាយរងគ្រោះបំផុត ឲ្យបានចំនួន ១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ហើយគ្រោងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែមិថុនា ដោយមានគោលដៅចាក់ឲ្យបាន ១០លានដូសក្នុងមួយខែ។

Read more: ថៃ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឲ្យបាន ១លាននាក់...

វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួន៤សែនដូសដំបូង ដឹកទៅដល់ប្រទេសជប៉ុន

  (តូក្យូ)៖ នៅថ្ងៃសុក្រនេះ ជប៉ុនទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូង ខណៈវាជាវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូគឺក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។

Read more: វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួន៤សែនដូសដំបូង ដឹកទៅដល់ប្រទេសជប៉ុន

សហរដ្ឋអាមេរិក៖ មនុស្សជាង ១០ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,០៦៨នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៣,៤៨១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,០៦៨នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្សជាង ១០ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ...

ឥណ្ឌាព្រមានដល់ Twitter និងបណ្ដាញសង្គមអាមេរិកផ្សេងទៀតឱ្យគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសរបស់ខ្លួន

 (ញ៉ូវដេលី)៖ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យារបស់ឥណ្ឌាលោក Ravi Shankar Prasad បានព្រមានចំៗដល់បណ្ដាញសង្គម សហរដ្ឋអាមេរិកឱ្យ គោរពតាមច្បាប់របស់ប្រទេសខ្លួនផង ដែលការព្រមាននេះត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពេលមានការប៉ះទង្គិចគ្នារវាង ការិយាល័យ របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និង ក្រុមហ៊ុន Twitter ពាក់ព័ន្ធនឹងបទប្បញ្ញត្តិលើមាតិកាមួយចំនួន។

Read more: ឥណ្ឌាព្រមានដល់ Twitter និងបណ្ដាញសង្គមអាមេរិកផ្សេងទៀតឱ្យគោរពតាមរដ្ឋធម្មនុញ្ញ...

ទីបំផុតប្រធានព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ លាលែងពីតំណែង ចំពោះមុខរឿងអាស្រូវផ្ទុះឡើង ក្រោយការនិយាយរើសអើងស្រ្តីភេទ

 (តូក្យូ)៖ ប្រធានព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ លោក យ៉ូស៉ីរ៉ូ ម៉ូរិ (Yoshiro Mori) ទីបំផុតបានសម្រេចលាលែងពីតំណែងនៅថ្ងៃសុក្រនេះ បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង ដោយសារតែរូបលោកបាននិយាយពាក្យសម្តីរើសអើងលើស្រ្តីភេទ។

Read more: ទីបំផុតប្រធានព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ លាលែងពីតំណែង...

អ្នកជំនាញអូស្ត្រាលីព្រមាន៖ «ការចាក់វ៉ាក់សាំងឲ្យបានទូទាំងពិភពលោក អាចនឹងត្រូវចំណាយពេល៦ឆ្នាំ»

 (កង់បេរ៉ា)៖ អ្នកជំនាញផ្នែកជំងឺឆ្លងនៅអូស្ត្រាលីបានព្រមានថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅទូទាំងពិភពលោក អាចចំណាយពេលរហូតដល់ ០៦ឆ្នាំឯណោះ បើយោងទៅលើស្ថានការណ៍នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

Read more: អ្នកជំនាញអូស្ត្រាលីព្រមាន៖ «ការចាក់វ៉ាក់សាំងឲ្យបានទូទាំងពិភពលោក...

ប្រទេសថៃរកឃើញមនុស្ស ២០១នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២០១ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

Read more: ប្រទេសថៃរកឃើញមនុស្ស ២០១នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ឥណ្ឌា, ចិន យល់ព្រមដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែន ជុំវិញបឹងហិម៉ាឡៃយ៉ា

 (ញូដេលី)៖ ឥណ្ឌា និងចិន បានឯកភាពគ្នាដកកងទ័ពចេញពីតំបន់ជម្លោះជុំវិញបឹងមួយ ស្ថិតនៅក្នុងតំបន់ហិម៉ាឡៃយ៉ាប៉ែកខាងលិច (Himalayas) ដែលនេះជា ការបិទបញ្ចប់ភាពជាប់គាំង នៃជម្លោះព្រំដែនរយៈពេលជាងមួយខែមកនេះ។

Read more: ឥណ្ឌា, ចិន យល់ព្រមដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែន ជុំវិញបឹងហិម៉ាឡៃយ៉ា

ជនបរទេសដែលកំពុងរស់នៅម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងដោយមិនគិតថ្លៃ

  (គូឡាឡាំពួ)៖ ជនបរទេសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដោយឥតគិតថ្លៃ ខណៈទីក្រុងដ៏ធំមួយនៅម៉ាឡេស៊ី គឺភូត្រាចាយ៉ា (Putrajaya) នឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់ពីចុងខែកុម្ភៈនេះតទៅ។

Read more: ជនបរទេសដែលកំពុងរស់នៅម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងដោយមិនគិតថ្លៃ

ម៉ិកស៊ីកូ អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac, CanSino

(ម៉ិចស៊ីកូ ស៊ីធី)៖ រដ្ឋាភិបាលម៉ិកស៊ីកូ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រកាសពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំង COVID-19 ដែល អភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន Sinovac Biotech និងក្រុមហ៊ុន CanSino Biologics។

Read more: ម៉ិកស៊ីកូ អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac,...

ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ដោយប្រើប្រាស់វ៉ាក់សាំងចិន

(បាងកក)៖ ប្រទេសថៃនឹងប្រើប្រាស់ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន Sinovac ដើម្បីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះជាលើកដំបូង ដោយស្ថិតក្នុងគោលដៅចាក់ជូនដល់ប្រជាជន ២ ភាគ ៣ នៃប្រជាជនសរុប ៦៩លាននាក់របស់ខ្លួន (តួលេខដោយ UN នៅឆ្នាំ២០២០) សម្រាប់ដំណាក់កាលទីមួយ។

Read more: ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ដោយប្រើប្រាស់វ៉ាក់សាំងចិន

រុស្ស៉ីមើលឃើញករណីឆ្លងសរុបនៃកូវីដ-១៩ កើនផុត ៤លាននាក់

 (ម៉ូស្គូ)៖ នៅថ្ងៃពុធនេះ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសរុស្ស៉ី បានកើនឡើងលើសពី ០៤លាននាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗជាង ១.៤ម៉ឺននាក់ថែមទៀត។

Read more: រុស្ស៉ីមើលឃើញករណីឆ្លងសរុបនៃកូវីដ-១៩ កើនផុត ៤លាននាក់

ឈីលីចុះកិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំងពីរុស្ស៊ីបន្ថែមទៀត ក្រោយអនុម័តឲ្យប្រើវ៉ាក់សាំងចិន និងអាមេរិក

  (សាន់ត្យាហ្គោ)៖ រដ្ឋមន្រ្តីសុខាភិបាលឈីលី (ស៊ីលី) លោក អ៊ែនរីក ប៉ារីស (Enrique Paris) នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ប្រទេសឈីលីបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) Sputnik V ដែលអភិវឌ្ឍឡើងដោយប្រទេសរុស្ស៊ី មកកាន់ប្រទេសអាមេរិកឡាទីនមួយនេះហើយ។

Read more: ឈីលីចុះកិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំងពីរុស្ស៊ីបន្ថែមទៀត...

សមាជិកបេសកកម្ម WHO៖ កុំពឹងផ្អែកខ្លាំងពេកលើព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក ពីប្រភពដើមកូវីដ-១៩

 (វូហាន)៖ សមាជិកម្នាក់ នៃបេសកកម្មអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសចិន លោក Peter Daszak នៅថ្ងៃពុធនេះ បាននិយាយថា គេមិនគួរពឹងផ្អែកពេកទៅ លើព័ត៌មានសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនោះទេ បន្ទាប់ពីក្រសួងការបរទេសអាមេរិក បង្ហាញការសង្ស័យពីតម្លាភាពនៃការស៊ើបអង្កេតរកប្រភពដើមCOVID-19។

Read more: សមាជិកបេសកកម្ម WHO៖ កុំពឹងផ្អែកខ្លាំងពេកលើព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក...

អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុមប៉េអូ មិនសុខចិត្តចំពោះសេចក្តីសន្និដ្ឋានរបស់ WHO ដែលថា «កូវីដ-១៩» មិនមែនលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន

 (វ៉ាស៉ីនតោន)៖ អតីតមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានច្រានចោលសេចក្តីសន្និដ្ឋានរបស់អង្គការសុខភាពពិភពលោក WHO ដែលថា COVID-19 គឺមិនមែនមានប្រភពរីករាលដាលដំបូងចេញពីបណ្តាមន្ទីរពិសោធន៍ ក្នុងវិទ្យាស្ថានស្រាវជ្រាវវីរុសនៃទីក្រុងវូហាន នៅប្រទេសចិននោះឡើយ។

Read more: អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុមប៉េអូ...

សហរដ្ឋអាមេរិក៖ មនុស្ស៨.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨៩នាក់ស្លាប់ ក្នុងពេលតែមួយថ្ងៃ

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៧,០៣១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៤៨៩នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស៨.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨៩នាក់ស្លាប់...

នូវែលសេឡង់ប្រកាស «កាត់ផ្តាច់រាល់ការទាក់ទងកម្រិតខ្ពស់ជាមួយមីយ៉ាន់ម៉ា» និងហាមមេដឹកនាំយោធាធ្វើទស្សនកិច្ច នៅប្រទេសដីកោះមួយនេះ

 (វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសដីកោះមួយនេះសម្រេចកាត់ផ្តាច់ រាល់ការទាក់ទងកម្រិតខ្ពស់ទាំងអស់ជាមួយមីយ៉ាន់ម៉ា ព្រមទាំងនឹងដាក់បម្រាមធ្វើដំណើរ លើបណ្តាថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាថែមទៀត ក្រោយរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

Read more: នូវែលសេឡង់ប្រកាស «កាត់ផ្តាច់រាល់ការទាក់ទងកម្រិតខ្ពស់ជាមួយមីយ៉ាន់ម៉ា»...

នាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក, មនុស្ស៣នាក់រងរបួស

 (តូក្យូ)៖ នាវាមុជទឹកមួយគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (MSDF) បានប៉ះទង្គិចនឹងបាតនាវាដឹកទំនិញមួយគ្រឿង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះធំស៊ីកុគូ (Shikoku) ដោយបានបណ្តាលឲ្យកងកម្លាំង ០៣នាក់នៅក្នុងនាវាមុជទឹកនោះរងរបួស។

Read more: នាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក,...

ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងវូហានប្រទេសចិន នារសៀលថ្ងៃអង្គារនេះ ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌

(វូហាន)៖ សមាជិកក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីចំណាយពេលជិតមួយខែ ក្នុងការបំពេញទស្សនកិច្ចទៅកាន់ទីតាំងច្រើនក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីដែលវីរុសនេះត្រូវបានគេរកឃើញដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

Read more: ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងវូហានប្រទេសចិន...