Social Network

លោក ចូ បៃដិន នឹងដាក់សហរដ្ឋអាមេរិកចូលក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងវិលត្រលប់ទៅចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) វិញ ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីស្ថាប័ននេះកាលពី ០៣ឆ្នាំមុន។

Read more: លោក ចូ បៃដិន នឹងដាក់សហរដ្ឋអាមេរិកចូលក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកកិច្ចប្រជុំពិសេសក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា

(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នឹងរៀបចំកិច្ចប្រជុំពិសេសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។

Read more: ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកកិច្ចប្រជុំពិសេសក្នុងសប្តាហ៍នេះ...

ឡាវនិងប៉េរូទើបទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm

(វៀងច័ន្ទ)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ទើបតែត្រូវបានដឹកទៅដល់ប្រទេសឡាវ នៅថ្ងៃចន្ទនេះ ហើយទន្ទឹមគ្នា ប្រទេសប៉េរូក៏ទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៣០០,០០០ដូស ផងដែរ។

Read more: ឡាវនិងប៉េរូទើបទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm

ក្រុមសង្រ្គោះឥណ្ឌាយកបាន សាកសពមនុស្ស២៨នាក់ ខណៈ ១៧៨នាក់បន្តបាត់ខ្លួន ក្រោយគ្រោះបាក់ផ្ទាំងដី-ទឹកកក នៅជម្រាលភ្នំហិម៉ាល័យ

 (ញូដេលី)៖ អាជ្ញាធរឥណ្ឌា នៅរសៀលថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា សាកសពមនុស្សសរុបចំនួន ២៨នាក់ហើយ ត្រូវបានរកឃើញ នៅតំបន់ដែលរងការវាយប្រហារដោយ គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) ដែលស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា។

Read more: ក្រុមសង្រ្គោះឥណ្ឌាយកបាន សាកសពមនុស្ស២៨នាក់ ខណៈ ១៧៨នាក់បន្តបាត់ខ្លួន...

ប្រជាជនដាណឺម៉ាករាប់រយនាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងវិធានការទប់ស្កាត់កូវីដ-១៩

(ដាណឺម៉ាក)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសដាណឺម៉ាក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង វិធានការរឹតត្បិតទប់ស្កាត់ជំងឺ COVID-19 និងស្របពេលដែលរដ្ឋាភិបាលប្រទេសអឺរ៉ុបនេះ មានគម្រោងចង់ដាក់ឲ្យអនុវត្តនូវ លិខិតឌីជីថលបញ្ជាក់អំពីការចាក់វ៉ាក់សាំង។

Read more: ប្រជាជនដាណឺម៉ាករាប់រយនាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងវិធានការទប់ស្កាត់កូវីដ-១៩

ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីក្រុង Mandalay ដែលទើបប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹក

 (រ៉ង់ហ្គូន)៖ ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងរដ្ឋប្រហារ និងអំពាវនាវឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីដទៃទៀតដែលកំពុងជាប់ឃុំ។

Read more: ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីក្រុង Mandalay...

ប៉ូលិសមីយ៉ាន់ម៉ាប្រើកាណុង បាញ់ទឹកលើក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ា នៅរដ្ឋធានីណៃពិដោ ​​​​(Video inside)

(រ៉ង់ហ្គូន)៖ កងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា នៅក្នុងរដ្ឋធានីណៃពិដោ បានប្រើប្រាស់កាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃចន្ទនេះ មួយសប្តាហ៍បន្ទាប់ពីការកើតមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាច។

Read more: ប៉ូលិសមីយ៉ាន់ម៉ាប្រើកាណុង បាញ់ទឹកលើក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ា...

ឥណ្ឌាបន្តការជួយសង្គ្រោះកម្មកររាប់សិបនាក់ ដែលកំពុងជាប់ខ្លួន ក្រោយកើតមានហេតុការណ៍ បាក់ដី-ផ្ទាំងទឹកកកជម្រាលភ្នំ ​​​​(Video inside)

(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃចន្ទ ដើមសប្ដាហ៍ថ្មីនេះបានអះអាងថា ខ្លួនកំពុងបើកប្រត្តិបត្តិការជួយសង្គ្រោះ ក្រុមកម្មករដែលមានគ្នាចន្លោះពី ៣៥-៤០នាក់ដែលត្រូវបានគេរាយការណ៍ថា បាននិងកំពុងជាប់គាំងនៅក្នុងរូងក្រោមដីមួយ ស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា ដែលត្រូវបានវាយប្រហារដោយគ្រោះធម្មជាតិ បាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) កាលពីថ្ងៃអាទិត្យម្សិលមិញ។

Read more: ឥណ្ឌាបន្តការជួយសង្គ្រោះកម្មកររាប់សិបនាក់ ដែលកំពុងជាប់ខ្លួន...

ឯកអគ្គរដ្ឋទូតចិន៖ «ប្រទេសអាស៊ីនឹងងាយដោះស្រាយបញ្ហារវាងគ្នា ប្រសិនបើគ្មានប្រទេសលោកខាងលិចលូកដៃ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បាននិយាយថា ប្រទេសក្នុងតំបន់អាស៊ីនឹងមានភាពងាយស្រួល ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ បើសិនជាគ្មានការលូកដៃពីបរទេស ឬកម្លាំងខាងក្រៅណាមួយ។

Read more: ឯកអគ្គរដ្ឋទូតចិន៖ «ប្រទេសអាស៊ីនឹងងាយដោះស្រាយបញ្ហារវាងគ្នា...

ចិនផ្តល់សិទ្ធិយ៉ាងពេញលេញដល់ក្រុមជំនាញ WHO ដើម្បីធ្វើការស៊ើបអង្កេត នៅទីក្រុងវូហាន

 (ប៉េកាំង)៖ សមាជិកម្នាក់នៃក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងបំពេញបេសកម្មស្រាវជ្រាវ ក្នុងគោលដៅស្វែងរកប្រភពដើម នៃការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បាននិយាយថា ភាគីចិនបានផ្តល់សិទ្ធិពេញលេញដល់ក្រុមរបស់ខ្លួន ក្នុងការស៉ើបអង្កេតទៅលើទីតាំង និងបុគ្គលិកមួយចំនួន ដែលខ្លួនបានដាក់ការស្នើសុំ ហើយវាជាកម្រិតមួយនៃការបើកចំហ ហួសពីការរំពឹងទុក។

Read more: ចិនផ្តល់សិទ្ធិយ៉ាងពេញលេញដល់ក្រុមជំនាញ WHO ដើម្បីធ្វើការស៊ើបអង្កេត...

សហរដ្ឋអាមេរិកបង្ហាញ «ក្តីបារម្ភយ៉ាងជ្រាលជ្រៅ» ជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ទៅកាន់អគ្គរដ្ឋទូត-អគ្គរាជទូត នៃបណ្តាប្រទេសអាស៊ាន

 (វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកទើបតែបានបង្ហាញក្តីបារម្ភ ជុំវិញរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ទៅកាន់បណ្តាឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃក្រុមប្រទេសសមាជិកអាស៊ាន ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន។

Read more: សហរដ្ឋអាមេរិកបង្ហាញ «ក្តីបារម្ភយ៉ាងជ្រាលជ្រៅ» ជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ា...

សិង្ហបុរី ព្រមានចំពោះផែនការធ្វើបាតុកម្ម ដោយជនជាតិមីយ៉ាន់ម៉ា នៅក្នុងប្រទេសអាស៊ានមួយនេះ

  (សិង្ហបុរី)៖ ប៉ូលិសសិង្ហបុរីនៅថ្ងៃសុក្រនេះ បានចេញសារព្រមានមួយ ប្រឆាំងនឹងផែនការធ្វើបាតុកម្មតវ៉ា នៅក្នុងប្រទេសរបស់ខ្លួន ដែលមានជាប់ពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរំលឹកថា ការប្រមូលផ្ដុំ ឬចូលរួមក្នុងការប្រមូលផ្ដុំណាមួយ ដោយមិនមានអនុញ្ញាតពីអាជ្ញាធរ គឺជាបទល្មើស។

Read more: សិង្ហបុរី ព្រមានចំពោះផែនការធ្វើបាតុកម្ម ដោយជនជាតិមីយ៉ាន់ម៉ា...

ក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រ សង្គ្រាមបង្ហូរឈាមនៅយេម៉ែន និងត្រៀមផ្តល់ជំនួយមនុស្សធម៌

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចបញ្ចប់ការគាំទ្រ របស់ប្រទេសមហាអំណាចមួយនេះ ចំពោះសង្រ្គាមដ៏អាក្រក់នៅយេម៉ែន ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ។

Read more: ក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រ...

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត

 (យូអិន)៖ ក្រោយបញ្ចប់កិច្ចប្រជុំក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងបុរីញូយ៉ក ស្ថាប័នដ៏មានអំណាចប្រចាំ UN មួយនេះបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោង សាន ស៊ូជី និងមេដឹកនាំជាច្រើនរូបទៀត ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ មិនបានធ្វើការថ្កោលទោស ទៅលើអ្វីដែលប្រទេសមួយចំនួនចាត់ទុកថា ជារដ្ឋប្រហារយោធានោះឡើយ។

Read more: ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី...

ប្រទេសប្រេស៊ីលចាត់វិធានការ បោសសម្អាតការលក់ «វ៉ាក់សាំងក្លែងក្លាយ»

 (ប្រេស៊ីឡា)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានចេញយុទ្ធនាការបង្ក្រាបការលក់ «វ៉ាក់សាំង COVID-19 ក្លែងក្លាយ» ដែលកំពុងកើតមានឡើងហើយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។

Read more: ប្រទេសប្រេស៊ីលចាត់វិធានការ បោសសម្អាតការលក់ «វ៉ាក់សាំងក្លែងក្លាយ»

សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ៖ «អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារ, អាមេរិកនឹងបញ្ឈប់ការផ្តល់ជំនួយ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ជាផ្លូវការហើយថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជា «រដ្ឋប្រហារ» ហើយដែលបញ្ហានេះនឹងតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការផ្ដល់ជំនួយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

Read more: សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ៖ «អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារ,...

អ៉ីរ៉ង់ស្នើឲ្យអឺរ៉ុបធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក ចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

 (តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅដើមសប្ដាហ៍នេះ បានស្នើឲ្យសហភាពអឺរ៉ុបធ្វើជាអាជ្ញាកណ្ដាលជួយសម្របសម្រួល ដើម្បីជំរុញដល់ទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ឲ្យវិលត្រលប់ ចូលទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។

Read more: អ៉ីរ៉ង់ស្នើឲ្យអឺរ៉ុបធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក...

ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

  (ឡុងដ៍)៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។

Read more: ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិក៖ មនុស្សជាង១១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ៣,៦៣២នាក់ស្លាប់ក្នុងពេលតែ១ថ្ងៃ ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១៤,៧០៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៦៣២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

Read more: សហរដ្ឋអាមេរិក៖ មនុស្សជាង១១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩...

WHO ឆ្លើយតបពាក្យរិះគន់ជុំវិញដំណើរការស៊ើបរកប្រភពដើម នៃជំងឺរាតត្បាតសកលក្នុងទីក្រុងវូហាន ​​​​(Video inside)

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅដើមសប្ដាហ៍នេះ បានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ជុំវិញការបំពេញបេសកម្មស្រាវជ្រាវ ក្រោមគោលដៅស្វែងរកប្រភពដើមនៃការឆ្លងរីករាលដាល COVID-19 ថា «ប្រសិនបើអ្នកដឹងការពិតអំពីបញ្ហានេះ គួរតែបង្ហាញភស្តុតាងជាក់ស្ដែងមក»។

Read more: WHO ឆ្លើយតបពាក្យរិះគន់ជុំវិញដំណើរការស៊ើបរកប្រភពដើម...

តុលាការរុស្ស៊ីអាចនឹងផ្តន្ទាទោសមេបក្សប្រឆាំង Navalny ដាក់ពន្ធនាគារពីរឆ្នាំកន្លះ ​​​​(Video inside)

(ម៉ូស្គូ)៖ តុលាការនៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី នឹងចាប់ផ្តើមបើកសវការស្តាប់នៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថាតើគួរផ្តន្ទាសទោសមេបក្សប្រឆាំងលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដាក់ពន្ធនាគារ ២ឆ្នាំ និង ៦ខែបន្ថែមទៀត ឬមួយក៏យ៉ាងណា។

Read more: តុលាការរុស្ស៊ីអាចនឹងផ្តន្ទាទោសមេបក្សប្រឆាំង Navalny...