Social Network

កូរ៉េខាងត្បូង យល់ព្រមបង្កើនចំនួន ១៣,៩% នៃចំណែកចំណាយរបស់ខ្លួនសម្រាប់កងទ័ពអាមេរិក

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសខ្លួនបានយល់ព្រមបង្កើន ១៣,៩ % នៃការរួមចំណែករបស់ខ្លួន ក្នុងការចំណាយលើការទទួលកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ សម្រាប់ឆ្នាំ ២០២១ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុត ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ។

Read more: កូរ៉េខាងត្បូង យល់ព្រមបង្កើនចំនួន ១៣,៩% នៃចំណែកចំណាយរបស់ខ្លួនសម្រាប់កងទ័ពអាមេរិក

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៣៩នាក់ថែមទៀត

(បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣៩នាក់ទៀត។

Read more: ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៣៩នាក់ថែមទៀត

ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ជិត ២,០០០នាក់ ក្នុងពេលតែមួយថ្ងៃ

 (រីយ៉ូ ដឺ ហ្សានណេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន១,៩៧២នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់២៦៨,៣៧០នាក់។

Read more: ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ជិត ២,០០០នាក់ ក្នុងពេលតែមួយថ្ងៃ

ប្រទេសចិនកំពុងអនុវត្តជាក់ស្តែងក្នុងការការពារទន្លេមាតា

 (ប៉េកាំង)៖ អំឡុងពេលមហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនឆ្នាំ២០២១ លោក ស៊ី ជីនភីងបានបញ្ជាក់នាថ្ងៃទី៧ ខែមីនាថាត្រូវប្រកាន់ខ្ជាប់តម្កល់ ការការពារអេកូបរិស្ថានជាអាទិភាព ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីបង្កើតជីវភាពដែលមានគុណភាពខ្ពស់។

Read more: ប្រទេសចិនកំពុងអនុវត្តជាក់ស្តែងក្នុងការការពារទន្លេមាតា

យោធាមីយ៉ាន់ម៉ាចាយលុយ២លានដុល្លារ ជួលជនជាតិអ៉ីស្រាអែលម្នាក់ ឱ្យបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក

 (វ៉ាស៊ីនតោន)៖ ពលរដ្ឋកាណាដាមានដើមកំណើតអ៉ីស្រាអែលម្នាក់ ដែលត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជួលឱ្យដើរតួរជាអ្នកបញ្ចុះបញ្ចូល និងធ្វើជាអ្នកតំណាងរបស់ខ្លួន ដើម្បីពន្យល់ពីស្ថានការណ៍ជាក់ស្ដែងនៃរដ្ឋប្រហារប្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសដទៃទៀតនឹងទទួលបាន ប្រាក់២លានដុល្លារ។

Read more: យោធាមីយ៉ាន់ម៉ាចាយលុយ២លានដុល្លារ ជួលជនជាតិអ៉ីស្រាអែលម្នាក់...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខចុះទៅបង្ក្រាប នៅទីស្នាក់ការបុគ្គលិក បម្រើការងារក្នុងវិស័យផ្លូវដែក»

(ណៃពិដោ)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ បានបើកប្រតិបត្តិការបង្ក្រាបបន្ថែមទៀត ទៅកាន់ទីស្នាក់ការនៃបុគ្គលិក បម្រើការក្នុងវិស័យផ្លូវដែក ដែលបានចូលរួមសកម្មភាពប្រឆាំងនឹងយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខចុះទៅបង្ក្រាប នៅទីស្នាក់ការបុគ្គលិក...

នាយករដ្ឋមន្ត្រីថៃយកទឹកថ្នាំសម្លាប់មេរោគ បាញ់ដាក់អ្នកសារព័ត៌មាន ព្រោះតែការសួរសំនួរដែលលោកមិនពេញចិត្ត

 (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានយកទឹកថ្នាំសម្លាប់មេរោគ (ស្រ្ពាយស៍) បាញ់ទៅលើក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ បន្ទាប់ពីលោកត្រូវបានគេមើលឃើញថា មានភាពខឹងសម្បារទៅនឹងការសួរសំនួរ ដែលលោកមិនពេញចិត្ត។

Read more: នាយករដ្ឋមន្ត្រីថៃយកទឹកថ្នាំសម្លាប់មេរោគ បាញ់ដាក់អ្នកសារព័ត៌មាន...

ក្រុមហ៊ុន Pfizer-BioNTech នឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងឲ្យដល់ «៣ពាន់លានដូស» នៅឆ្នាំ២០២២

  (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានអះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះ អាចឲ្យពួកគេបង្កើនសមត្ថភាពផលិតវ៉ាក់សាំងបង្ការ COVID-19 រហូតដល់ចំនួន ០៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២ ខាងមុខ។

Read more: ក្រុមហ៊ុន Pfizer-BioNTech នឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងឲ្យដល់ «៣ពាន់លានដូស»...

លោក ចូ បៃដិន នឹងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដើម្បីប្រមូលផ្តុំកម្លាំង ទប់ទល់ឥទ្ធិពលចិន

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបើកកិច្ចចរចារួមគ្នាជាលើកដំបូង នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដែលនេះជាកិច្ចជំរុញឱ្យមានសម្ព័ន្ធមិត្តបួនផ្លូវ ដែលកំពុងតែរីកចម្រើនជារឿយៗ ដើម្បីធ្វើជាកម្លាំងរុញច្រាន ប្រឆាំងនឹងឥទ្ធិពលប្រទេសចិន។

Read more: លោក ចូ បៃដិន នឹងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន...

មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

 (វ៉ាស៊ីនតោន)៖ មេទ័ពកំពូលម្នាក់នៃសហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់ ០៦ឆ្នាំទៀត (ឆ្នាំ២០២៧) ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ ដែលជំហានបែបនេះ គឺស្ថិតនៅក្នុងគោលដៅ ធ្វើឲ្យអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ។

Read more: មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

 (វ៉ាស៊ីនតោន)៖ មេទ័ពកំពូលម្នាក់នៃសហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់ ០៦ឆ្នាំទៀត (ឆ្នាំ២០២៧) ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ ដែលជំហានបែបនេះ គឺស្ថិតនៅក្នុងគោលដៅ ធ្វើឲ្យអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ។

Read more: មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខឡោមព័ទ្ធ ក្រុមបាតុករពេញមួយយប់ ក្នុងសង្កាត់មួយនៅរ៉ង់ហ្គូន, សារព័ត៌មានចំនួន៥ទៀត ត្រូវដកអាជ្ញាប័ណ្ណ»

 (រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធ ក្រុមយុវជនជាបាតុកររាប់រយនាក់ពេញមួយយប់ នៅក្នុងសង្កាត់មួយកន្លែងនៃទីក្រុងរ៉ង់ហ្គូន ហើយគំរាមចូលតាមចាប់ខ្លួនពួកគេដល់ក្នុងផ្ទះ ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យយោធាអនុញ្ញាតឱ្យក្រុមបាតុករ ចាកចេញពីការឡោមព័ទ្ធ។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខឡោមព័ទ្ធ ក្រុមបាតុករពេញមួយយប់...

ឥណ្ឌូណេស៉ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្រោយទើបទទួលបានជាង ១លានដូស

 (ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូណេស៉ី ទើបតែបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយទទួលបានវ៉ាក់សាំងក្រុមហ៊ុននេះចំនួនជាង ០១លានដូស កាលពីថ្ងៃចន្ទម្សិលមិញ។

Read more: ឥណ្ឌូណេស៉ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca...

សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ «គ្រាប់មីស៊ីលលឿនជាងសំឡេង» ខណៈរុស្ស៊ី និងចិនកំពុងនាំមុខ

 (វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកំពុងព្យាយាមអភិវឌ្ឍ អាវុធមីស៉ីលលឿនជាងសំឡេងឲ្យបានឆាប់រហ័ស ស្របពេលដែលរុស្ស៉ី និងចិនកំពុងតែនាំមុខផ្នែកសព្វាវុធបែបនេះ។

Read more: សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ «គ្រាប់មីស៊ីលលឿនជាងសំឡេង» ខណៈរុស្ស៊ី...

ភ្នំភ្លើង Meripi ដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ី កំពុងបញ្ចេញសញ្ញាមិនស្រួល

 (ហ្សាការតា)៖ ភ្នំភ្លើងសកម្ម និងល្បីល្បាញជាងគេរបស់ឥណ្ឌូណេស៊ីនោះគឺ មើរ៉ាពី (Merapi) បានព្រួសផេះដ៏ក្តៅគគុកចេញពីមាត់របស់វា ទៅកាន់ផ្ទៃមេឃកម្ពស់ជាង ៧០០ម៉ែត្រ កាលពីព្រឹកថ្ងៃអង្គារនេះ ដែលនាំឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការណែនាំជាថ្មី ឲ្យប្រជាជនចាកចេញពីតំបន់ជុំវិញភ្នំភ្លើងនេះ យ៉ាងហោចណាស់ចាប់ពី ១.២គីឡូម៉ែត្រឡើងទៅ។

Read more: ភ្នំភ្លើង Meripi ដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ី កំពុងបញ្ចេញសញ្ញាមិនស្រួល

ថៃប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៦០នាក់

 (បាងកក)៖ អាជ្ញាធរថៃ នៅថ្ងៃអង្គារនេះបានប្រកាសពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦០ករណីបន្ថែមទៀត។

Read more: ថៃប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៦០នាក់

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ២០០នាក់បានរួចផុតពីការឡោមព័ទ្ធ ក្នុងសង្កាត់មួយនៅរ៉ង់ហ្គូន និងត្រឡប់ទៅផ្ទះវិញហើយ»

  (រ៉ង់ហ្គូន)៖ បាតុករមីយ៉ាន់ម៉ារាប់រយនាក់ ដែលត្រូវបានកងកម្លាំងសន្តិសុខឡោមព័ទ្ធ នៅក្នុងសង្កាត់សានឆង (Sanchaung) នៃទីក្រុងរ៉ង់ហ្គូន តាំងតែពីយប់ថ្ងៃចន្ទ ត្រូវបានអនុញ្ញាតឱ្យចាកចេញទៅផ្ទះរបស់ពួកគេវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១នេះ។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ២០០នាក់បានរួចផុតពីការឡោមព័ទ្ធ...

WHO មិនទាន់គាំទ្រចំពោះផែនការបង្កើត «លិខិតឆ្លងដែនវ៉ាក់សាំង» ដើម្បីអនុញ្ញាតការធ្វើដំណើរ ជាលក្ខណៈអន្តរជាតិនោះឡើយ

 (ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថា «លិខិតឆ្លងដែនវ៉ាក់សាំង COVID-19» មិនគួរត្រូវប្រើប្រាស់សម្រាប់ការធ្វើដំណើរអន្តរជាតិឡើយ ដោយសារតែមានកត្តាព្រួយបារម្ភជាច្រើន។

Read more: WHO មិនទាន់គាំទ្រចំពោះផែនការបង្កើត «លិខិតឆ្លងដែនវ៉ាក់សាំង»...

ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧១នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ (Video inside)

(បាងកក)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លង COVID-19 សរុប ៧១នាក់ទៀត ដោយក្នុងនោះ ៤៨នាក់ជាករណីឆ្លងសហគមន៍ និង ២៣នាក់ទៀតជាអ្នកករណីនាំចូល។

Read more: ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧១នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ...

ឥណ្ឌូណេស៉ីត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន១.‌១លានដូស របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃចន្ទនេះ ក្រោមយន្តការ COVAX (Video inside)

(ហ្សាការតា)៖ ក្រុមហ៊ុនផលិតឱសថរបស់រដ្ឋាភិបាលឥណ្ឌូណេស៉ី Bio Farma បានឲ្យដឹងថា វ៉ាក់សាំង COVID-19 ចំនួន១.១លានដូស ដែលផលិតដោយក្រុមហ៊ុនចក្រភពអង់គ្លេស AstraZeneca នឹងមកដល់ប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃចន្ទនេះ ក្រោមយន្តការ COVAX។

Read more: ឥណ្ឌូណេស៉ីត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន១.‌១លានដូស របស់ក្រុមហ៊ុន...

វៀតណាម ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសខ្លួន (Video inside)

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយ ខណៈវៀតណាម មានគោលដៅចាក់ជូនប្រជាជនទាំងអស់របស់ខ្លួន គឺជិត១០០លាននាក់។

Read more: វៀតណាម ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសខ្លួន...