Social Network

សម្ព័ន្ធ Joining Forces អំពាវនាវ​ឱ្យ​គាំទ្រ​សិទ្ធិ​កុមារ បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ ដែល​បង្ក​ការប៉ះពាល់ ទាំង​ផ្លូវចិត្ត និង​ការសិក្សា​របស់​កុមារ​

ភ្នំពេញ៖ ក្នុងថ្ងៃទិវាកុមារអន្តរជាតិថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ Joining Forces ដែលជាសម្ព័ន្ធភាពសកល នៃអង្គការអន្តរជាតិ មិនមែនរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិកុមារ ធំជាងគេទាំងប្រាំមួយ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងកិច្ចគាំទ្រសិទ្ធិកុមារ បន្ទាប់ពីវិបត្តិកូវីដ ១៩។

បើយោងតាមសេចក្តីថ្លែងការណ៍សម្ព័ន្ធ Joining Forces បានបញ្ជាក់ថាៈ ក្នុងការស្ទង់មតិមួយ ត្រូវបានធ្វើឡើង ក្នុងចំណោមកុមារ និងយុវជនចំនួន ៥៣ នាក់ រស់នៅក្នុងខេត្តចំនួន១៣ ទូទាំងប្រទេស ដោយមានការគាំទ្រ ពីអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) ក្នុងខែឧសភា ឆ្នាំ២០២២។

ក្នុងនេះ គេបានធ្វើការពិភាក្សា ជាក្រុម ក៏ត្រូវបានធ្វើឡើង ជាមួយកុមារចំនួន ២៤នាក់ ដែលមានអាយុពី ១២ឆ្នាំ ទៅ១៦ឆ្នាំ នៅខេត្តក្រចេះ សៀមរាប និងបាត់ដំបង។ជាលទ្ធផល ឃើញថា បើទោះបីជាពួកគេ បានត្រឡប់ទៅរកការរស់នៅ ធម្មតាវិញក៏ដោយ ជាង ៧០ ភាគរយនៃកុមារ និងយុវជន ដែលបានផ្តល់ការស្ទង់មតិ បានអះអាងថា ពួកគេ មានអារម្មណ៍តានតឹង និងព្រួយបារម្ភ អំពីអនាគត។

នៅក្នុងការស្ទង់មតិនោះ កុមារ បានលើកឡើង ពីមូលហេតុសំខាន់ៗ ចំនួន៣ ដើម្បីបកស្រាយពីអារម្មណ៍ទាំងនេះ រួមមាន ភាពតានតឹង ដោយសារការលំបាក ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ បញ្ហាប្រឈមក្នុងការតាមទាន់ ការសិក្សា បន្ទាប់ពីរយៈពេល២ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតី និងការកើនឡើង នៃអំពើហិង្សាផ្លូវចិត្ត ក៏ដូចជា ការរើសអើងលើយេនឌ័រ។

ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថាៈ បើទោះបីជាមានការគ្រប់គ្រង ដោយជោគជ័យ លើការរាតត្បាតនៃជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការដាក់ឱ្យប្រើប្រាស់ ទាន់ពេលវេលានូវ កម្មវិធីផ្ទេរសាច់ប្រាក់ជាតិ សម្រាប់គ្រួសារក្រីក្រក៏ដោយក្តី ក៏គ្រួសារដែល ងាយរងគ្រោះ នៅតែជួបប្រទះនឹងការលំបាក ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅដល់ សមត្ថភាពគ្រប់គ្រង តម្រូវការមូលដ្ឋានរបស់ពួកគេ។

ប្រហែល ៨០ ភាគរយ នៃកុមារ និងយុវជន ដែលផ្តល់សម្ភាសន៍ បានលើកឡើងថា ឪពុកម្តាយរបស់ពួកគេ ជួបប្រទះបញ្ហា ផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ ឬកំពុងជួបបញ្ហា ជាមួយនឹងការចំណាយប្រាក់ សម្រាប់តម្រូវ ការមូលដ្ឋាន ដូចជាអាហារ ការដឹកជញ្ជូន និងថ្លៃសាលា។

នេះបណ្តាលឱ្យមានសម្ពាធ ដោយផ្ទាល់ និងដោយប្រយោលលើកុមារ និងយុវជន ដែលមានអារម្មណ៍ថា ពួកគេ មានកាតព្វកិច្ចរកប្រាក់ចំណូល ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់គ្រួសារ របស់ពួកគេ។

គួរបញ្ជាក់ថា ចំពោះរបាយការណ៍សង្ខេប ឆ្លុះបញ្ចាំងស្តីពី«ការវិលត្រឡប់ទៅកាន់សាលារៀន វិញ ដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា»

ដែលចេញផ្សាយ ដោយអង្គការ Save the Children ប្រចាំកម្ពុជា ក្រោមកិច្ចសហការ ពីសមាជិកនៃសម្ព័ន្ធ Joining Forces អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ បានបង្ហាញថា កុមាររហូតដល់ ១០ ភាគរយ ប្រឈមហានិភ័យ នៃការមិនត្រឡប់ ទៅសាលារៀនវិញ។

ជាមួយគ្នានេះ ប្រហែល ៤៥ ភាគរយ កុមារដែលផ្តល់ការស្ទង់មតិ បាននិយាយថា ពួកគេ អាចតាមទាន់ការសិក្សារបស់ពួកគេ ដោយផ្នែកខ្លះៗ ចាប់តាំងពីការបើកសាលារៀនឡើងវិញ ដោយសារតែគុណភាព នៃការអប់រំ ដែលពួកគេទទួលបានតាមអ៊ីនធើណេត គឺទាបជាង បើប្រៀបធៀបទៅនឹងការសិក្សាផ្ទាល់។ការវាយតម្លៃការសិក្សា

ដែលធ្វើឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ថមថយការយល់ដឹង ផ្នែកភាសាខ្មែរ និង គណិតវិទ្យា បើប្រៀបធៀបទៅនឹងការវាយតម្លៃ ចុងក្រោយដែលបានធ្វើឡើង ក្នុងឆ្នាំ២០១៦។

ជាចុងក្រោយ កុមារ និងយុវជន ក៏បានរាយការណ៍ ពីកម្រិតគួរឱ្យព្រួយបារម្ភ នៃបញ្ហាសុខភាព ផ្លូវចិត្ត។ ៦៧ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ អំពីអំពើហិង្សាផ្លូវអារម្មណ៍ មួយចំនួន ដូចជាត្រូវបានគេចំអក បៀតបៀន ឬស្រែកដាក់ មិនថានៅផ្ទះ ឬក្នុងសាលារៀន ខណៈដែល ១៥ ភាគរយផ្សេងទៀត

បានរាយការណ៍ អំពីអំពើហិង្សាលើរាងកាយ។ការគូសបញ្ជាក់ជាវិជ្ជមាន ពីការពិគ្រោះយោបល់ បង្ហាញថា កុមារ និងយុវជន បានដឹងពីសិទ្ធិ ផ្ទាល់ខ្លួនរបស់ពួកគេ

និងអាចកំណត់បាន នៅពេលដែលការរើសអើង កើតឡើងចំពោះខ្លួនគេ ឬមិត្តភក្តិរបស់ពួកគេ។ ២១ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ថា ពួកគេ បានប្រឈមនឹងការរើសអើង រួមទាំងចំពោះកុមារ ដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា 

អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ

ការឈឺចាប់ពីអតីតកាលដែលលោកអ៊ុំ គង់ វន នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ដែលគេបម្រុងយកទៅសម្លាប់ចោល តែជីវិតថ្លៃ លោកអ៊ុំបានគេចរួចផុតពីសេចក្តីស្លាប់។លោកអ៊ុំ គង់ វន ជាអតីតអ្នកកាសែត kyodo នាសម័យ លន់នល់

Read more: អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ

អាជ្ញាធរ​ខេត្តសៀមរាប ពិនិត្យ​ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ ក្នុង​ក្រុង ស្រុក​ចំនួន​ប្រាំមួយ​ជាប់​បឹង​ទន្លេសាប​

សៀមរាប៖កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំត្រួតពិនិត្យដើម្បីធ្វើការកាត់ឆ្វៀលដីតំបន់៣ ដើម្បីសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់និងអាស្រ័យផលបន្ត ដែលពួកគាត់រស់នៅអាស្រ័យផលមុនឆ្នាំ២០១២។

Read more: អាជ្ញាធរ​ខេត្តសៀមរាប ពិនិត្យ​ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ ក្នុង​ក្រុង...

លោកប្រាក់ សុខុន​៖ ចាប់តាំងពីកម្ពុជា​ក្លាយជាសមាជិក​អាស៊ាន​ទាំងកម្ពុជា-អាស៊ាន​បានវិវឌ្ឍ​ច្រើនសន្ធឹក​សន្ធាប់

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកនៅឆ្នាំ១៩៩៩ ទាំងកម្ពុជា និងអាស៊ានបានវិវឌ្ឍច្រើនសន្ធឹកសន្ធាប់ បើទោះបីជាជួបប្រទះបញ្ហាប្រឈម តែលោកជាមានមោទនភាពចំពោះសមិទ្ធិផលទាំងឡាយដែលបានកសាង។លោកឧបនាយករដ្ឋមន្ត្រី

Read more: លោកប្រាក់ សុខុន​៖...

លោក ហ៊ុន ម៉ា​នី​៖ «​មេរៀន​ពី​ការឆ្លងកាត់ និង​គ្រប់គ្រង​វិបត្តិ​កូ​វីដ ១៩ នាំមក​នូវ​ស្មា​ម​គ្គី ឯកភាព និង​ការស្រុះស្រួល​គ្នា ជា​ធ្លុង​មួយ ក្នុងនាម​ប្រជាជាតិ​ខ្មែរ​»

ភ្នំពេញៈ ថ្ងៃទី១ ខែមិថុនានេះ គឺជាទិវាកុមារអន្តរជាតិ។ កម្ពុជា ក៏ដូចជាប្រទេស លើសាកលលោក បានប្រារព្ធទិវានេះ ក្នុងគោលបំណង ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្ត ទុកដាក់ ពិសេសចំពោះកុមារ ទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

Read more: លោក ហ៊ុន ម៉ា​នី​៖ «​មេរៀន​ពី​ការឆ្លងកាត់ និង​គ្រប់គ្រង​វិបត្តិ​កូ​វីដ ១៩...

សល់៤ថ្ងៃទៀត ! គ.ជ.ប បន្តអំពាវនាវដល់ពលរដ្ឋត្រៀមខ្លួន និងឯកសារបោះឆ្នោតគ្រប់ៗគ្នា

រាជធានីភ្នំពេញ ៖ សល់តែ៤ថ្ងៃទៀត ថ្ងៃបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី ៥ នឹងចូលមកដល់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា ។

Read more: សល់៤ថ្ងៃទៀត ! គ.ជ.ប បន្តអំពាវនាវដល់ពលរដ្ឋត្រៀមខ្លួន និងឯកសារបោះឆ្នោតគ្រប់ៗគ្នា

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ នៅទីស្តីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

Read more: ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន...

អភិបាល​រាជធានី សម្ពោធ​កំណាត់​ផ្លូវ​លេខ​១០៨០ ជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន​

ភ្នំពេញ៖ កំណាត់ផ្លូវបេតុង អាម៉េមួយខ្សែ ដែលមានប្រវែងជាង ៦ គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់ផ្លូវលេខ៤២ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដឹកទំនិញ និងកសិផលផ្សេងៗ ។

Read more: អភិបាល​រាជធានី សម្ពោធ​កំណាត់​ផ្លូវ​លេខ​១០៨០ ជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន​

កម្ពុជាផ្តល់ប័ណ្ណការងារដល់ពលករបង់ក្លាដែស ៤០០នាក់ក្នុងនោះទទួលថែទាំសុខភាព និងរបប ហានិភ័យការងារ

រាជធានីភ្នំពេញ ៖ មកដល់ពេលនេះពលករបង់ក្លាដែសប្រមាណ៤០០នាក់ ដែលទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជាដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារពីបេជាតិរបបសន្តិសង្គម (ប.ស.ស) ដូចកម្មករនិ យោជិតរបស់កម្ពុជាដែរ ។

Read more: កម្ពុជាផ្តល់ប័ណ្ណការងារដល់ពលករបង់ក្លាដែស ៤០០នាក់ក្នុងនោះទទួលថែទាំសុខភាព...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគ ១៧លានដុល្លារ បង្កើតការងារថ្មីជិត៥ពាន់កន្លែង

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន៤ទៀត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានទុនវិនិយោគ១៧លានដុល្លារ បង្កើតការងារថ្មីជិត៥ពាន់កន្លែង។

Read more: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគ...

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចេញសារលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២។

Read more: សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា,...

សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាបានកំពុងអនុវត្តសិទ្ធិរស់រានមានជីវិតជួយដល់កុមារជាង៦០ម៉ឺននាក់

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា៖កម្ពុជាបាននិងកំពុងអនុវត្តនូវសិទ្ធិចម្ប ងមួយដែលធំដំបូងបំផុតគឺសិទ្ធិរស់រានមានជីវិតតាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងនិងបានជួយអន្ត រាគមន៍ដល់គ្រួសារកុមារក្រីក្រតាមរយៈការផ្តល់សាច់ប្រាក់មានអាត្រាខ្ពស់ជាងគេដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់ ។

Read more: សម្តេចតេជោ ហ៊ុន...

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងថ្ងៃទី០៥ ខែមិថុនា ! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត។

Read more: ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងថ្ងៃទី០៥ ខែមិថុនា !...

លោក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានខិតខំបន្តយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយ

នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែឧសភា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

Read more: លោក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល...

សម្តេច ស ខេង ៖ មានតែក្រោយបោះឆ្នោតឆ្នាំ២០១៨ទេដែលអត់មានបញ្ហាជាប់គាំងនយោបាយ

រាជធានីភ្នំពេញ ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា កម្ពុជាធ្លាប់បានពើបប្រទះបញ្ហាជាប់គាំងផ្នែកនយោបាយជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតនីមួយៗមិនថា បោះឆ្នោតថ្នាក់ក្រោមជាតិ

Read more: សម្តេច ស ខេង ៖ មានតែក្រោយបោះឆ្នោតឆ្នាំ២០១៨ទេដែលអត់មានបញ្ហាជាប់គាំងនយោបាយ

​ចុះ​កិច្ចព្រមព្រៀង ប្រគល់​-​ទទួល​សួន​ដើមឈើ នៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានសួន ដើមឈើ មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

Read more: ​ចុះ​កិច្ចព្រមព្រៀង ប្រគល់​-​ទទួល​សួន​ដើមឈើ នៅ​សង្កាត់​ចោមចៅ​ទី​២...

​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ កម្ពុជា​-​ហុង​គ្រី សម្រេច​ទំហំ​ពាណិជ្ជកម្ម បាន​ចំនួន ២,២៣ លាន​ដុល្លារ​

ភ្នំពេញ៖ ដោយសារហុងគ្រី ជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកម្ពុជា ក្នុងសហភាពអឺរ៉ុប ខណៈដែលទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សម្រេចបាន ៤,៤៣ លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០ ដែលមានកំណើន ៣២% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយមានការថមថយបន្តិច ក្នុងឆ្នាំ២០២១ តែមានភាពល្អប្រសើរឡើងវិញ នៅឆ្នាំ២០២២ ដោយទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានប្រមាណ ២,២៣ លានដុល្លារអាម៉េរិក គិតត្រឹមរយៈពេលត្រីមាសទី១ នៃឆ្នាំ២០២២។

Read more: ​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ កម្ពុជា​-​ហុង​គ្រី សម្រេច​ទំហំ​ពាណិជ្ជកម្ម...

កម្ពុជាប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីការកសាងសហគមន៍អាស៊ាន កាន់តែប្រសើរឡើង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន ឲ្យកាន់តែប្រសើរឡើង។

Read more: កម្ពុជាប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីការកសាងសហគមន៍អាស៊ាន កាន់តែប្រសើរឡើង

លោក ឡេ​ន​នី វង់ ជាប់ឆ្នោត​ជា​ប្រធាន​តំណាង សភាពាណិជ្ជកម្ម​កម្ពុជា នៅ​កាណាដា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា លោក ឡេននី វង់ ជនជាតិខ្មែរ-កាណាដា ដែលជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd បានជាប់ឆ្នោតជាប្រធាន និង ៨ រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។

Read more: លោក ឡេ​ន​នី វង់ ជាប់ឆ្នោត​ជា​ប្រធាន​តំណាង សភាពាណិជ្ជកម្ម​កម្ពុជា នៅ​កាណាដា

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងអនុវត្តសិទ្ធិធំដំបូងបំផុត គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កម្ពុជាបាននឹងកំពុងអនុវត្តសិទ្ធិចម្បងមួយ ដែលធំដំបូងបំផុត

Read more: សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងអនុវត្តសិទ្ធិធំដំបូងបំផុត...

ប្រធាន, អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

Read more: ប្រធាន, អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្