ភ្នំពេញ៖ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ រាជធានីនឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើអោយប៉ះពាល់បរិស្ថាន។
Read more: ការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដើម្បីលើកកម្ពស់អនាម័...
(បាងកក, ថៃ)៖ ជំនួបទ្វេភាគីរវាងលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ត្រូវបានធ្វើឡើងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
Read more: មន្រ្តីជាន់ខ្ពស់ UN ចាត់ទុកសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន...
រាជធានីភ្នំពេញ ៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿ.ងញៀ.ន និងឧក្រិ.ដ្ឋកម្ម (UNODC) បានបញ្ជាក់ថា អំពើហិ.ង្សានៅតែកើតមានចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ពិសេសនោះចាប់ពីចន្លោះអាយុ១៥ ដល់៤៩ឆ្នាំ ការបញ្ជាក់របស់ UNODCនៅក្នុងពិធីសម្ភោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកអំពើ ហិ.ង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងរាជធានីភ្នំពេញ ។
Read more: អំពើហិ.ង្សានៅតែកើតមានចំពោះស្ត្រីនៅកម្ពុជាចន្លោះអាយុ១៥ ដល់៤៩ឆ្នាំ
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី ២៣ ខែឧសភា ២០២២បានចេញសេចក្តីថ្លែងការណ៍មួយនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UNESCAP ដោយបានបង្ហាញឆន្ទៈប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយអតីត:ឧត្តមសេនីយ៍ តាស៊ីបាណា តាកាអាគី ( TACHIBANA Takaaki )ជាប្រធានអង្គការ JMAS ថ្មីប្រចាំកម្ពុជា។
Read more: អគ្គនាយកស៊ីម៉ាក់ជួបប្រធានអង្គការបោសសំអាតមីនជប៉ុនថ្មីប្រចាំកម្ពុជា
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ សាស្ដ្រាចារ្យ Stewart COLE អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង,
Read more: រដ្ឋមន្រ្តី ម៉ម ប៊ុនហេង អនុញ្ញាតឱ្យ អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស...
(ដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា បានលើកឡើងថា ការលុបបំបាត់ និងកាត់បន្ថយរបាំងពាំណិជ្ជកម្ម គឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការស្តារសេដ្ឋកិច្ចចេញពីវិបត្តិឱ្យបានឆាប់រហ័ស។
Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការលុបបំបាត់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម...
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល «សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់»។
Read more: នៅព្រឹកនេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល...
ភ្នំពេញៈ លោកទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
Read more: កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍...
(ភ្នំពេញ)៖ រូបថតរបស់យុវជនម្នាក់ ដែលជិះកង់ចាស់ចូលរួមដង្ហែក្បូនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានគេបង្ហោះតៗគ្នា ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតវីដេអូគំនូរជីវចលទី៣៖ «ខ្ញុំចង់ធ្វើជាមេឃុំ» ដោយក្នុងនោះបានលើកទឹកចិត្តដល់បេក្ខជនមេឃុំចៅសង្កាត់ ជាស្ត្រីផងដែរ។
Read more: គ.ជ.ប ផលិតវីដេអូគំនូរជីវចលទី៣៖ «ខ្ញុំចង់ធ្វើជាមេឃុំ»
(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាក្នុងពេលដែលពិភពលោ កកំពុងងើបឡើងពីវិបត្តិកូវីដ-១៩ បញ្ហានៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងធ្វើឱ្យពិភពលោកប្រឈមនឹងបញ្ហាបន្ថែមទៀតដែលជះឥទ្ធិពលដល់សង្គម-សេដ្ ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ ។
Read more: សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរក្សាឱ្យបាននូវសណ្តាប់ធ្នាប់...
ខេត្តបាត់ដំបង ៖ នៅចំពោះមុខមហាជនសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទីបានព្រមាននឹងចាត់វិធានការភ្លាមៗចំពោះមន្ដ្រីរូបណាហ៊ានធ្វើផ្ដេសផ្ដាសទៅលើប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់សិទ្ធពួកគាត់ ។
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំង លោក ភឺន ផល្លា ជាជំនួយការ។
Read more: សម្ដេចតេជោ ហ៊ុន សែន តែងតាំងលោក ភឺន ផល្លា ជាជំនួយការក្នុងតួនាទី...
រាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការ ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF ) លើការងារផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃនិងមានចីរភាព។
Read more: រាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការ...
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២
Read more: ក្រសួងការងារ ជូនដំណឹងពីការរៀបចំទិវាជាតិបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ...
មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រាប់ថា សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតលើ ករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងវ៉ាស៊ីនតោន កន្លងទៅនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ដោយលោកមិនទាន់អាចផ្ដល់លទ្ធផលលម្អិតបានទេ នៅពេលនេះ។
Read more: ស្ថានទូតអាមេរិក៖ ករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន កំពុងនៅស៊ើបអង្កេត
(បាងកក-ថៃ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា អាទិភាពចម្បង នៃរបៀបវារៈរួម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិ ប្រយុទ្ធនឹងជំងឺកូរីដ១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។
Read more: សម្ដេចតេជោ ហ៊ុន សែន៖ ការយកឈ្នះលើសមរភូមិប្រយុទ្ធជំងឺកូរីដ១៩ ដោយប្រើវ៉ាក់សាំង...
(បាងកក-ថៃ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ តាមរយៈសារវីដេអូថតទុក ក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ
Read more: សុន្ទរកថា គន្លឹះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨...
(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត។
Read more: រ១២ថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោតឃុំប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥...
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) រួមជាមួយក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងពង្រឹងសុខភាពមាតា និងទារកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។
Read more: ទីភ្នាក់ងារកយកា និងក្រសួងសុខាភិបាល រៀបចំកិច្ចប្រជុំគណៈកម្មាធិការ...