Social Network

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាស៊ាន និង​ប្រធាន​នាយកដ្ឋាន​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ធ្វើដំណើរ​មក​កម្ពុជា ក្នុង​សប្តាហ៍​នេះ​ដើម្បី​បង្កើត ចំណងមិត្តភាព​ជាមួយ​ប្រធាន​អាស៊ាន​ថ្មី

ភ្នំពេញ៖ លោក ជុន ឡេម ( Jon Lambe) ឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំអាស៊ាន និងលោកស្រី ចូអែល ជេននី ( Joelle Jenny) នាយកប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានធ្វើដំណើរមកកាន់ប្រទេស កម្ពុជាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃគឺថ្ងៃទី៤និងទី៥ខែមេសា ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ខណៈដែលប្រទេសកម្ពុជាបាន ទទួលតំណែងជាប្រធានអាស៊ានកាលពីដើមឆ្នាំនេះ។

Read more: ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាស៊ាន និង​ប្រធាន​នាយកដ្ឋាន​ប្រចាំ​តំបន់...

ទេសរដ្ឋមន្ត្រី លី ធុជ ចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនគណៈប្រតិភូសកម្មភាពមីន ហ្វីលីពីន

(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនដល់គណៈប្រតិភូសកម្មភាពមីន នៃប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធ ក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធវិស័យសកម្មភាពមីន ហ្វីលីពីន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

Read more: ទេសរដ្ឋមន្ត្រី លី ធុជ ចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា...

មន្រ្តីជាន់ខ្ពស់ការបរទេស៖ កម្ពុជាត្រៀមជានិច្ចសម្រាប់ការធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។

Read more: មន្រ្តីជាន់ខ្ពស់ការបរទេស៖ កម្ពុជាត្រៀមជានិច្ចសម្រាប់ការធានាសន្តិភាព វិបុលភាព...

តំបន់សេដ្ឋកិច្ចពិសេស Manhattan សន្យាជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ឲ្យរីកចម្រើន

ភ្នំពេញ៖ តាមរយៈ ការបង្កើតការងារជូនប្រជាពលរដ្ឋតំបន់សេដ្ឋកិច្ចពិសេស Manhattan បានសន្យាចួល រួមអ ភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាឲ្យរីកច ម្រើនជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

Read more: តំបន់សេដ្ឋកិច្ចពិសេស Manhattan សន្យាជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ឲ្យរីកចម្រើន

យុវជនឆ្នើម១០០​នាក់ ​ទទួលបាន​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា

ភ្នំពេញ៖យុវជនឆ្នើមចំនួន១០០នាក់ទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ពួកគាត់ជានិស្សិតជំនាន់ដំបូងគេបង្អស់ ដែលទទួលបានអាហារូបករណ៍ចេន ហ្ស៊ី នេះ។

Read more: យុវជនឆ្នើម១០០​នាក់ ​ទទួលបាន​អាហារូបករណ៍ ចេ​ន ហ្ស៊ី...

គ​.​ជ​.​ប​.​បញ្ជាក់​អង្គហេតុ និង​អង្គច្បាប់​លុប​ចោល​បញ្ជី​បេក្ខជន​ដំបូង​គណបក្ស​ភ្លើងទៀន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានប្រកាសពីអង្គហេតុ និងអង្គច្បាប់ក្នុងការសម្រេចលុបចោលបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀតដែលមិនបានគោរពតាមច្បាប់ ។

Read more: គ​.​ជ​.​ប​.​បញ្ជាក់​អង្គហេតុ...

រដ្ឋបាល​រាជធានី កំពុង​តុបតែង​លម្អ​ទីសាធារណៈ និង​ដាក់ពង្រាយ បង្គន់​អនាម័យ​ចល័ត នៅ​កន្លែង​កម្សាន្ត​នានា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ខាងមុខ​

ភ្នំពេញៈ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹក តុបតែងលម្អទីសាធារណៈ រមណីយដ្ឋាន និងសួនច្បារនានា និងដាក់ពង្រាយបង្គន់អនាម័យចល័ត ចំនួន ៣០ បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកម្សាន្ត នៅកន្លែងកម្សាន្តនានា នៅក្នុងរាជធានីភ្នំពេញ។

Read more: រដ្ឋបាល​រាជធានី កំពុង​តុបតែង​លម្អ​ទីសាធារណៈ និង​ដាក់ពង្រាយ បង្គន់​អនាម័យ​ចល័ត...

សមិទ្ធផល​ថ្មីលើ​ទឹកដី​ខេត្តសៀមរាប ជា “តា​រា​រះ នា​ទិសឧត្តរ​”

ភ្នំពេញ៖ ផ្លូវថ្មី ៣៨ខ្សែនិងគម្រោងស្ដារលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបដែលវិនិយោគដោយ ថវិកាជាតិចំណាយថវិកាប្រមាណ ២០០លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

Read more: សមិទ្ធផល​ថ្មីលើ​ទឹកដី​ខេត្តសៀមរាប ជា “តា​រា​រះ នា​ទិសឧត្តរ​”

ទស្សនៈ៖ សមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាការប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាស

(ភ្នំពេញ)៖ ផ្លូវ៣៨ខ្សែ ការស្តារ-កែលំអរស្ទឹងសៀមរាប ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងសៀមរាប ដែលប្រើកញ្ចប់ថវិកាសរុបជាង ១៥០លានដុល្លារ ត្រូវបានចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២០ ជាពេលវេលាកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ដ៏ខ្លាំងក្លា។

Read more: ទស្សនៈ៖ សមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាការប្រែក្លាយវិបត្តិកូវីដ១៩...

គ.ជ.ប​ បញ្ជាក់ពីអង្គហេតុ និងអង្គច្បាប់ ក្នុងការ សម្រេចច្រានចោលបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៤ ខែមេសា នេះ បានបញ្ជាក់អំពីការដាក់ និងការដោះស្រាយពាក្យបណ្តឹងលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

Read more: គ.ជ.ប​ បញ្ជាក់ពីអង្គហេតុ និងអង្គច្បាប់ ក្នុងការ...

គិតត្រឹមថ្ងៃទី៣មីនា មានភ្នាក់ងារ​គណបក្សនយោបាយ ចុះឈ្មោះសង្កេតមើលដំណើរការបោះឆ្នោតឃុំសង្កាត់ ជាង ៧៨០០០នាក់ មកពី ១៧គណបក្ស​

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារគណបក្សនយោបាយ បានស្នើសុំចុះឈ្មោះ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា សរុបមានចំនួន ៧៨ ៤៥៧នាក់ ក្នុងនោះ មានស្ត្រី ចំនួន ២២ ៥៩៦នាក់។

Read more: គិតត្រឹមថ្ងៃទី៣មីនា មានភ្នាក់ងារ​គណបក្សនយោបាយ...

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ បន្តជួយដល់សហគ្រិនស្រ្តីវ័យក្មេងនៅកម្ពុជា

(ភ្នំពេញ)៖ លោកស្រី គង់ សូរីតា អនុរដ្ឋលេខានៃក្រសួងកិច្ចការនារី បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងដៃគូសហការទាំងអស់ បន្តជួយដល់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការជួយផ្នែកហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាល ការប្រឹក្សាយោបល់ផ្សេងៗ ដល់សហគ្រាសខ្នាតតូច មីក្រូ និងមធ្យម ជាពិសេសសគ្រិនស្រ្តី និងក្មេងស្រី ដើម្បីបង្កើនចំនួនសហគ្រិនវ័យក្មេងនៅកម្ពុជា ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍...

ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា អំពាវនាវឲ្យធុរកិច្ចជន ទីផ្សារបណ្តាញ រួមគ្នាពង្រឹងវិជ្ជាជីវៈ ទប់ស្កាត់ជនខិលខូច​ធ្វើឲ្យវិស័យនេះធ្លាក់ចុះ

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បន្តអំពាវនាវ ដល់សមាជិក សមាជិកា និងធុរកិច្ចជនទីផ្សារបណ្តាញ នៅកម្ពុជាទាំងអស់ ត្រូវរួបរួមគ្នាថែរក្សាឲ្យបាន នូវវិជ្ចាជីៈត្រឹមត្រូវ កុំឲ្យបាត់បង់នូវទំនុកចិត្ត រហូតធ្វើឲ្យទីផ្សារបណ្តាញ មានភាពខ្មៅកង្វក់ ។

Read more: ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា អំពាវនាវឲ្យធុរកិច្ចជន...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ប្រសិទ្ធ​នាម​ជា “​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​”

ភ្នំពេញៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានថ្លែងថា យោធិនយើងប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែនថា ជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេច ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

Read more: ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : សម្តេច​តេ​ជោ ហ៊ុន សែន...

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះទង្វើរបស់ស្ដ្រីម្នាក់ដែលយកកូនបោះក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់ នៅក្រុងបាត់ដំបង

(ភ្នំពេញ)៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធករណីម្តាយយកទារិការ អាយុ០១ខែ១០ថ្ងៃ ទៅបោះក្នុងទឹកប្រឡាយក្រោយផ្ទះ នៅភូមិព្រៃកូនសេក ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌។

Read more: ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស...

សមាគមចំនួន៣ ដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបាន ហិរញ្ញប្បទាន

ភ្នំពេញ៖ ថ្មីៗនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ហៅឈ្មោះជាភាសាអង់គ្លេសថា «Access to Finance Program (AFP)»។

Read more: សមាគមចំនួន៣ ដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបាន ហិរញ្ញប្បទាន

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះ៥២ឆ្នាំមុនជាថ្ងៃដែលសម្តេចចុះឈ្មោះចូលកងទ័ព ដើម្បីតស៊ូ តាមការអំពាវនាវរបស់ ព្រះបរមរតនកោដ្ឋ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមេសា ដែលត្រូវបានចុះជាកំណើតផ្លូវការរបស់សម្តេចនាពេលនេះ គឺជាថ្ងៃដែលសម្តេចចុះឈ្មោះចូលបម្រើកងទ័ព តាមការអំពាវនាវរបស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពី៥២ឆ្នាំ ដើម្បីតស៊ូជាមួយកងទ័ពលន នល់។

Read more: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា...

សម្តេច​តេជោ​ផ្តាំ​ទៅ​អ្នក​វិនិយោគ​ដីធ្លី កុំ​ប្រៀបធៀប​ដី​នៅ​​សៀមរាប​ជាមួយ​ខេ​ត្ត​ផ្សេង​ៗ

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សូមកុំយកតំបន់សៀមរាបអង្គរប្រៀបធៀបទីផ្សារអចលនទ្រព្យទៅនឹងខេត្តដទៃ និងសាងសង់អ្វី បើមិនដូច្នេះគេនឹងដកចេញពីបេតិកភណ្ឌពិភពលោក ។

Read more: សម្តេច​តេជោ​ផ្តាំ​ទៅ​អ្នក​វិនិយោគ​ដីធ្លី...

ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា៖ ការធ្វើអាជីវកម្មមានរបៀបរបប ជួយពង្រឹងមុខរបររឹងមាំនិងការប្រមូលពន្ធជូនរដ្ឋ

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានថ្លែងថា ការធ្វើអាជីវកម្មប្រកបដោយរបៀបរបបត្រឹមត្រូវតាមច្បាប់ នឹងជួយពង្រឹងមុខរបរកាន់តែរឹងមាំ និងពង្រឹងការប្រមូលពន្ធជូនរដ្ឋ។

Read more: ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា៖ ការធ្វើអាជីវកម្មមានរបៀបរបប...

សម្តេចតេជោគ្រោងដាក់ខេត្ត ១ ឬ ២ សាកល្បងបជ្ឍប់ការពាក់ម៉ាស់

សៀមរាបៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង ថាសម្តេចនឹងសាកល្បងដកកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមខេត្តក្រុង១ឬ២ សិនព្រោះថាវ៉ាក់សាំងយើងបានចាក់គ្របដណ្ត ប់ពាសពេញផ្ទៃប្រទេសរួចទៅហើយ។សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពីធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវ ៣៨ ខ្សែក្នុងខេត្តសៀម រាបនាព្រឹកថ្ងៃទី៤ខែ មេសា ២០២២ ។

Read more: សម្តេចតេជោគ្រោងដាក់ខេត្ត ១ ឬ ២ សាកល្បងបជ្ឍប់ការពាក់ម៉ាស់

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបំផ្លាញសន្តិភាពកម្ពុជា មិនត្រូវអត់ឱនឱ្យឡើយ ហើយកុំញញើតនឹងបំផ្លាញពួកគេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកដែលបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា មិនត្រូវទទួលបាននូវការអត់ឱនណាមួយនោះទេ ព្រោះពេលសន្តិភាពត្រូវបានបំផ្លាញហើយ មនុស្សច្រើនណាស់ត្រូវស្លាប់ ដូច្នេះយើងកុំញញើតជាមួយនឹងការបំផ្លាញចោលក្រុមបំផ្លាញសន្តិភាព។

Read more: TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបំផ្លាញសន្តិភាពកម្ពុជា...