(ភ្នំពេញ)៖ បន្ទាប់ពីផ្អាកមួយរយៈ នៅពេលនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឯកភាពជាគោលការណ៍ឲ្យស្ថាប័នពាក់ព័ន្ធសិក្សារួមគ្នាឡើងវិញឲ្យហ្មត់ចត់ ដើម្បីរៀបចំធ្វើច្បាប់ពពោះជំនួសបន្ដទៀត ខណៈសេចក្ដីព្រាងក៏បានរៀបចំចប់សព្វគ្រប់ហើយដែរកាលពីពេលកន្លងទៅ។
Read more: កម្ពុជា ផ្ដើមសិក្សារៀបចំច្បាប់ពពោះជំនួសឡើងវិញ ក្រោយផ្អាកមួយរយៈ
ភ្នំពេញ: ថ្លែងក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងការការពារអាយុជីវិតប្រជាជន ជាពិសេសក្នុងដំណាក់ការលំបាកនៃការរីករាលដាលជំងឺកូវីដ១៩។ លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «គណបក្សប្រជាជន បម្រើប្រជាជនដោយស្មោះស្ម័គ្រ»។
Read more: លោក ហ៊ុន ម៉ានី : «គណបក្សប្រជាជន បម្រើប្រជាជនដោយស្មោះស្ម័គ្រ»
នំពេញ៖នៅព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន
នំពេញៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ នាថ្ងៃពុធទី៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់
Read more: ក្រសួងបរិស្ថានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី...
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
Read more: សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសនូវបញ្ជីរាយឈ្មោះក្រុមហ៊ុនឯកជន ចំនួន ៣៧ក្រុមហ៊ុន ដែលមានសិទ្ធិជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅរដ្ឋកាតា។
Read more: ក្រសួងការងារ អនុញ្ញាតឱ្យក្រុមហ៊ុន ចំនួន ៣៧ ជ្រើសរើស បណ្តុះបណ្តាល បញ្ជូន...
(ភ្នំពេញ)៖ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការហើយនារាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា លោក អេមេណេហ្គលីដូ គូប៉ា ឡូប៉េស (Ermeneglido Kupa Lopes) នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
(កំពង់ស្ពឺ)៖ ក្នុងឱកាសសម្ពោធជាផ្លូវការនូវអគារចំនួន២ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានឱ្យដឹងថា មិត្តភាពរវាងកម្ពុជា-ចិន បាននិងកំពុងបន្តយ៉ាងស្អិតល្មួតលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល វិស័យអប់រំ រួមជាមួយហេដ្ឋារចនាសម្ពន្ធទូទាំងប្រទេស។
ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា
Read more: ក្រុមសភាជាតិកម្ពុជា APF និងកម្មវិធីនុយមេរិច...
ភ្នំពេញ ៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានធ្វើលិខិតសំណូមពរ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួយចាត់វិធានការជាបន្ទាន់ ចំពោះករណីរំលោភសិទ្ធិកម្មករ និងជួយរកយុត្តិធម៌ ជូនពួកគាត់ទំាង១៤០៨នាក់ ដែលមកពី២៣រោងចក្រ ឲ្យបានឆាប់រហ័ស ។
Read more: ស៊ីខៅឌូ សំណូមពរ សម្តេចតេជោ ជួយរកយុត្តិធម៌ ឲ្យកម្មករជាង១ពាន់នាក់ មកពី២៣រោងចក្រ
(ប៉ៃលិន)៖ គណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ។
Read more: កម្ពុជានឹងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនៅខេត្តប៉ៃលិន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
Read more: សម្ដេច ស ខេង អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារ របស់អគ្គនាយកដ្ឋាន...
ភ្នំពេញ៖ លោក សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងភរិយា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុ។
Read more: លោក សុន គន្ធរ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ
ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ដុល្លារ (ពីរលានដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។
Read more: អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ឧបត្ថម្ភថវិកា...
ភ្នំពេញ: សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមិនទាន់មានជម្រើសក្នុងការទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំទទួលភ្ញៀវទេសចរផងដែរ។
Read more: រដ្ឋមន្ត្រីទេសចរណ៍ និងវិស័យឯកជន បង្ហាញគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព...
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្ដ។
Read more: អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១...
ភ្នំពេញៈ លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
Read more: មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម...
ភ្នំពេញ៖ ក្នុងជំនួបការងាររវាងមន្រ្តីជាន់ខ្ពស់កម្ពុជា និងអង់គ្លេសភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។
Read more: កម្ពុជា-អង់គ្លេស ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយថែមទៀត...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញនូវលទ្ធផល ថ្មីគួរឱ្យភ្ញាក់ផ្អើលអំពីការបាត់បង់ការរៀនសូត្ររបស់សិស្សានុសិស្សកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ។
Read more: ការសិក្សាស្រាវជ្រាវថ្មីរកឃើញថា៖ កុមារកម្ពុជាបានជួបប្រទះនឹង “ការបាត់...
(ភ្នំពេញ)៖ គិតរហូតដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលុបបញ្ជីឈរឈ្មោះគណបក្សនយោបាយចំនួន៣ មិនឱ្យប្រកួតប្រជែងក្នុងឃុំសង្កាត់ចំនួន១៣ ក្នុងចំណោមឃុំ/សង្កាត់១៦៥២ ទូទាំងប្រទេស ខណៈបេក្ខជន៨៦នាក់ ដែលត្រូវបានលុបឈ្មោះ។