Social Network

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឃើញនិស្សិត ជំនាន់ក្រោយ ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាង ប្រទេសជាតិ មាតុភូមិ

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថាៈ លោកចង់ឃើញនិស្សិត ជំនាន់ក្រោយ របស់យើង ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាង ប្រទេសជាតិ មាតុភូមិ ជាពិសេស កសាងវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាវិស័យមួយ ដ៏មាន សារសំខាន់ ឱ្យមានការរីកចម្រើន។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឃើញនិស្សិត ជំនាន់ក្រោយ ចូលរួមជាមួយ...

កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជាឱកាសដ៏ល្អសម្រាប់កម្ពុជា

(ប៉េកាំង)៖ ក្នុងរយៈពេលជាងមួយទសវត្សរ៍ មុនពេលមានការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា មានកំណើនប្រចាំឆ្នាំជាមធ្យមក្នុងអត្រាខ្ពស់ជាង ៧% ដែលនេះគឺជាកំណើនមួយដ៏ខ្ពស់ បើធៀបទៅនឹងកំណើនរបស់ប្រទេសនានា នៅក្នុងតំបន់អាស៊ាន។

Read more: កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជាឱកាសដ៏ល្អសម្រាប់កម្ពុជា

ឌីជីថលូបនីយកម្ម មានសារៈសំខាន់ សម្រាប់ការបន្តសកម្មភាពអាជីវកម្ម នៅកម្ពុជា អំឡុងវិបត្ដិកូវីដ-១៩

ភ្នំពេញៈ របាយការណ៍ថ្មីមួយ ដែលចេញផ្សាយ ដោយក្រុមហ៊ុន Meta បានឱ្យដឹងថាៈ សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់ កណ្ដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់មុខងារឌីជីថល សម្រាប់សកម្ម ភាព អាជីវកម្ម របស់ពួកគេ ខណៈក្រុមហ៊ុន មានសកម្មភាពអាជីវកម្ម តាមអនឡាញ របស់កម្ពុជា ភាគច្រើន មើលឃើញមុខងារទាំងនេះថា មានគុណតម្លៃដ៏សំខាន់ ក្នុងដំណើរការអាជីវកម្មរបស់ពួកគេ ក្នុងអំឡុងវិបត្ដិកូវីដ-១៩។

Read more: ឌីជីថលូបនីយកម្ម មានសារៈសំខាន់ សម្រាប់ការបន្តសកម្មភាពអាជីវកម្ម នៅកម្ពុជា...

TOP NEWS: កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយ

(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយ។

Read more: TOP NEWS: កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ...

ម្រេច​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ជាច្រើន ប៉ុន្តែ​បរិមាណ​នៅ​តិច​នៅឡើយ​ទេ

ភ្នំពេញៈ ផលិតផលម្រេចរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើននៅលើពិភពលោកនាពេលសព្វថ្ងៃនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បរិមាណនៃការនាំចេញគឺនៅតិចនៅឡើយ ។

Read more: ម្រេច​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ជាច្រើន ប៉ុន្តែ​បរិមាណ​នៅ​តិច​នៅឡើយ​ទេ

មេដឹកនាំកម្ពុជា-វៀតណាមបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានថែរក្សាសេរីភាពនាវាចរណ៍ និងហោះ ហើរលើសមុទ្រចិនខាងត្បូង

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ជាថ្មីនូវជំហររួមរបនេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជា ចំនួន២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ។

Read more: មេដឹកនាំកម្ពុជា-វៀតណាមបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានថែរក្សាសេរីភាពនាវាចរណ៍...

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា និងស្នើឲ្យភាគីឥណ្ឌា ជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់កម្ពុជា

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

Read more: ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា និងស្នើឲ្យភាគីឥណ្ឌា...

សម្តេចតេជោ ហ៊ុន សែន រៀបចំអាហារការងារពេលព្រឹកការងារជូនលោក ង្វៀន សួនហ៊្វុក

ភ្នំពេញៈសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសំណេះ សំណាលនិងរៀបចំអាហារពេលព្រឹកការ

Read more: សម្តេចតេជោ ហ៊ុន សែន រៀបចំអាហារការងារពេលព្រឹកការងារជូនលោក ង្វៀន សួនហ៊្វុក

រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រើនរំលឹកអភិបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

រាជធានីភ្នំពេញ ៖ ដើម្បីឲ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមទៀតនូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

Read more: រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រើនរំលឹកអភិបាលរាជធានី-ខេត្ត...

កម្ពុជា-ថៃ ពិភាក្សាពីការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

(សៀមរាប)៖ កម្ពុជា-ថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើទម្រង់ និងឧបសម្ព័ន្ធ ស្តីពីការដំណើការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

Read more: កម្ពុជា-ថៃ ពិភាក្សាពីការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍...

ជនពិការក្រីក្រនៅតាមសហគមន៍ចំនួន៦២៤នាក់ ក្នុងខណ្ឌព្រែកព្នៅ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ជនពិការក្រីក្រចំនួន៦២៤នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល។ នេះបង្ហាញឲ្យឃើញថា ជាការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់បងប្អូនជនមានពិការភាព។

Read more: ជនពិការក្រីក្រនៅតាមសហគមន៍ចំនួន៦២៤នាក់ ក្នុងខណ្ឌព្រែកព្នៅ...

សម្តេចតេជោ ហ៊ុន សែននិងលោក ង្វៀន សួនហ៊្វុក អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន​៧ រវាងកម្ពុជានិងវៀតណាម

ភ្នំពេញ៖ឯកសារចំនួន ០៧ ត្រូវចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក ប្រធានក្រុមប្រឹក្សារដ្ឋវៀតណាមនារសៀលថ្ងៃទី ២១ ខែ ធ្នូ ២០២១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

Read more: សម្តេចតេជោ ហ៊ុន សែននិងលោក ង្វៀន សួនហ៊្វុក...

លោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលគាល់ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង

ភ្នំពេញ៖លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី

Read more: លោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលគាល់ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវ...

ឯកសារសំខាន់ៗចំនួន៧ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម ចែករំលែក

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២១ ខែធ្នួ ឆ្នាំ២០២១នេះ គឺជាថ្ងៃទី ១ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃនៅកម្ពុជារបស់ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម និងមានឯកសារយ៉ាងហោចណាស់ចំនួន៧ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលកម្ពុជា-វៀតណាម ។

Read more: ឯកសារសំខាន់ៗចំនួន៧ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម...

គណបក្សយុវជនកម្ពុជា ប្រកាសឱ្យប្រើប្រាស់គោលនយោបាយ៧ចំណុច ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២

(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឱ្យប្រើប្រាស់គោលនយោបាយ ៧ចំណុច ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។

Read more: គណបក្សយុវជនកម្ពុជា ប្រកាសឱ្យប្រើប្រាស់គោលនយោបាយ៧ចំណុច...

ពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយលោក ង្វៀន សួនហ៊្វុក ប្រធានក្រុមប្រឹក្សារដ្ឋវៀតណាម

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក ប្រធានក្រុមប្រឹក្សារដ្ឋវៀតណាម នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ២០២១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ,

Read more: ពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយលោក ង្វៀន សួនហ៊្វុក...

លោកស្រី ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី បានបំពេញភារកិច្ចដែលរដ្ឋាភិបាលប្រគល់ជូន តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ជារដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ។

Read more: លោកស្រី ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី...

ព្រះចៅ អធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ចេញញត្តិគាំទ្រសង្ឃដីការសម្រេច ស្តីពីដំណោះស្រាយលើករណីអធិករណ៍ ក្នុងវត្តបារមីគិរីខេមរាភ្នំបិតាធំ វត្តខ្មែរនៅ ប្រទេសជប៉ុន

(ភ្នំពេញ)៖ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម (ហៅវត្តក្រឡាញ់ចាស់) បានចេញញត្តិ គាំទ្រសង្ឃដីការសម្រេច ស្តីពីដំណោះស្រាយលើករណីអធិករណ៍ ក្នុងវត្តបារមីគិរីខេមរាភ្នំបិតាធំ វត្តខ្មែរ នៅប្រទេសជប៉ុន។

Read more: ព្រះចៅ អធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម...

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ពេញលេញ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បើក​ប្រទេស​ឡើងវិញ

សៀមរាប: នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងឱ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយនឹងគណៈប្រតិភូកុងស៊ុលនៃបណ្តាប្រទេសជាមិត្តមួយចំនួនប្រចាំខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា

Read more: អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ពេញលេញ​បន្ទា...

ព្រះចៅអធិការវត្ដសិរីចំប៉ា ចេញញត្តិគាំទ្រសង្ឃដីការសម្រេច ស្តីពីដំណោះស្រាយលើករណីអធិករណ៍ ក្នុងវត្តបារមីគិរីខេមរាភ្នំបិតាធំ វត្តខ្មែរនៅប្រទេសជប៉ុន

(ភ្នំពេញ)៖ ព្រះចៅអធិការវត្ដសិរីចំប៉ា បានចេញគាំទ្រសង្ឃដីការសម្រេច ស្តីពីដំណោះស្រាយ លើករណីអធិករណ៍ ក្នុងវត្តបារមីគិរីខេមរាភ្នំបិតាធំ វត្តខ្មែរ នៅប្រទេសជប៉ុន។

Read more: ព្រះចៅអធិការវត្ដសិរីចំប៉ា ចេញញត្តិគាំទ្រសង្ឃដីការសម្រេច...

ព្រះចៅអធិការវត្ដសីហរតនារាម ចេញញត្តិគាំទ្រសង្ឃដីការសម្រេច ស្តីពីដំណោះស្រាយលើករណីអធិករណ៍ ក្នុងវត្តបារមីគិរីខេមរាភ្នំបិតាធំ វត្តខ្មែរនៅប្រទេសជប៉ុន

(ភ្នំពេញ)៖ ព្រះចៅអធិការវត្ដសីហរតនារាម បានចេញគាំទ្រសង្ឃដីការសម្រេច ស្តីពីដំណោះស្រាយ លើករណីអធិករណ៍ ក្នុងវត្តបារមីគិរីខេមរាភ្នំបិតាធំ វត្តខ្មែរ នៅប្រទេសជប៉ុន។

Read more: ព្រះចៅអធិការវត្ដសីហរតនារាម ចេញញត្តិគាំទ្រសង្ឃដីការសម្រេច...