Social Network

លោក ឃឹម ប៊ុនសុង អញ្ជើញសម្ពោធទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា នៅស្រុកអង្គរធំ​

(សៀមរាប)៖ ដើម្បីចូលរួមអបសាទរព្រះ រាជពិធីចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា, នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ។

Read more: លោក ឃឹម ប៊ុនសុង អញ្ជើញសម្ពោធទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា នៅស្រុកអង្គរធំ​

ក្រសួងការបរទេស ធ្វើសន្និសីទកាសែត ស្តីពីការជាប់ជាអនុប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៣ របស់កម្ពុជា

(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និសីទកាសែតមួយ ពាក់ព័ន្ធនឹងករណីកម្ពុជា បានជាប់ជាអនុប្រធាន នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៣។ តាមការជូនដំណឹង សន្និសីទនេះ នឹងធ្វើឡើងនៅស្តីការ ក្រសួងការបរទេស ដោយមាន លោក អ៊ុច បូររឹទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអ្នកផ្តល់បទសម្ភាស។

Read more: ក្រសួងការបរទេស ធ្វើសន្និសីទកាសែត ស្តីពីការជាប់ជាអនុប្រធានមហាសន្និបាត...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស!

(ក្រុងសិរីសោភ័ណ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ជាថ្មីម្តងទៀត បានអំពាវនាវទៅកាន់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យជួយគាំទ្រផលិតផលខ្មែរ កាត់បន្ថយការប្រើប្រាស់ផលិតផលនាំ ចូលពីបរទេស ដើម្បីទ្រទ្រង់និរន្តរភាព របស់ផលិតកម្មក្នុងស្រុក សំដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើត ឱកាសការងារ និងប្រាក់ចំណូលកាន់ តែច្រើនជូនប្រជាជន និងប្រទេសជាតិ។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស!

កម្ពុជា-ស៊ុយអែត រួមគ្នាពង្រីកព័ត៌មានការងារ ឱ្យដល់អ្នកស្វែងរកការងារកាន់តែធំជាងមុន ក្រោយឃើញថា ព័ត៌មានការងារនៅកម្ពុជា ហាក់មិនទាន់ទូលំទូលាយ

(ភ្នំពេញ)៖ បន្ទាប់ពីលទ្ធផលអង្កេត ការណ៍ស្ដីពីកង្វះ និងគម្លាតជំនាញក្នុង ទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧ បង្ហាញថា ព័ត៌មានអំពីទីផ្សារ ការងារដែលផ្សព្វផ្សាយ ទៅកាន់អ្នកស្វែងរកការងារធ្វើ ហាក់នៅមិនទាន់ ទូលំទូលាយរួចមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ នឹងសហការជាមួយ ប្រទេសស៊ុយអែត ដើម្បីអនុវត្តយន្តការពង្រីកព័ត៌មានការងារ ឱ្យដល់អ្នកស្វែងរកការងារ ពិសេសយុវជនកាន់ តែធំជាងមុន។

Read more: កម្ពុជា-ស៊ុយអែត រួមគ្នាពង្រីកព័ត៌មានការងារ...

លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី

(សិង្ហបុរី)៖ នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទសន្សកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ», លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជា មួយលោកបណ្ឌិត អ៊ឹង អេង ហេន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី ។

Read more: លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារ...

អាជ្ញាធរខណ្ឌសែនសុខ ឃាត់រថយន្ត១៩០គ្រឿង និងហៅអ្នកបើកបរមកអប់រំ ឲ្យបញ្ឈប់យកកំណាត់ផ្លូវសហពន្ធ័រុស្សីចាំចាប់ម៉ូយតទៅទៀត

(ភ្នំពេញ)៖ អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា អាជ្ញាធរខណ្ឌសែនសុខ បានឃាត់រថយន្តតាក់ស៊ី ដែលសំចតឈប់ដាក់ភ្ញៀវតាម បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បង្កនូវភាពអនាធិបតេយ្យ នាំយកមកធ្វើកិច្ចសន្យាអបរំ និងបានប្រគល់ជូន ពួកគាត់វិញជាបន្តបន្ទាប់ ដែលមានសរុបរថយន្តចំនួន១៩០គ្រឿង ក្នុងនោះមានជាន់ស្លាកលេខ (ឃាត់លើទី២) ចំនួន៤គ្រឿង។

Read more: អាជ្ញាធរខណ្ឌសែនសុខ ឃាត់រថយន្ត១៩០គ្រឿង និងហៅអ្នកបើកបរមកអប់រំ...

​មិនជឿតាមការញុះញង់! ​ប្រជាពលរដ្ឋនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ​ប្ដេជ្ញាចិត្តទៅចូលរួមបោះឆ្នោត ​នៅខែកក្កដាខាងមុខនេះ ព្រោះតែស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ នៅតែបន្ដប្ដេជ្ញាចិត្តថា ពួកគាត់នឹងទៅចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខាងមុខនេះគ្រប់ៗគ្នា ព្រោះពួកគាត់ស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍន៍ ហើយពួកគាត់ថា ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ មានតែបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជាតែប៉ុណ្ណោះ។

Read more: ​មិនជឿតាមការញុះញង់! ​ប្រជាពលរដ្ឋនៅខណ្ឌដង្កោ រាជធានីភ្នំពេញ...

ទេសរដ្ឋមន្ត្រី ឆាយ ថន៖ ការកាត់បន្ថយភាពក្រីក្រមិនមែនជាការងារ ដែលយើងអាចសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ

(កែប)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រ មិនមែនជាការងារដែល យើងអាចសម្រេចបានក្នុង រយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ ហើយកិច្ចការនេះ គឺជាកាតព្វកិច្ចរបស់យើងទាំង អស់គ្នាចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។

Read more: ទេសរដ្ឋមន្ត្រី ឆាយ ថន៖ ការកាត់បន្ថយភាពក្រីក្រមិនមែនជាការងារ...

​ទេសរដ្ឋមន្រ្តី អៀង មូលី ​ដឹកនាំ​​កិច្ចប្រជុំពេញអង្គ នៃ​អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំ និងរៀបចំកិច្ចប្រជុំពេញអង្គ នៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨ នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

Read more: ​ទេសរដ្ឋមន្រ្តី អៀង មូលី ​ដឹកនាំ​​កិច្ចប្រជុំពេញអង្គ នៃ​អាជ្ញាធរជាតិប្រយុទ្ធ...

អភិបាលខេត្តកំពង់ធំ ស្នើឲ្យគ្រប់អាជ្ញាធរ សមត្ថកិច្ច និងមន្ទីរអង្គភាពទាំងអស់ យកចិត្តទុកដាក់ការថែរក្សាសន្តិសុខ សុវត្ថិភាព និងមានវិធានការទប់ស្កាត់បទល្មើសនានា

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា គ្រប់មន្ទីរអង្គភាពទាំង អស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ ចំពោះការងារក្នុងអង្គភាពរបស់ខ្លួន ជាពិសេសត្រូវមានវិធានការ ចំពោះបទល្មើសនានា ក្នុងវិស័យរបស់ខ្លួននៅក្នុងខេត្ត។

Read more: អភិបាលខេត្តកំពង់ធំ ស្នើឲ្យគ្រប់អាជ្ញាធរ សមត្ថកិច្ច និងមន្ទីរអង្គភាពទាំងអស់...

លោក គន់ គីម ប្រជុំដាក់ផែនការដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ដើម្បីឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត

(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈកម្មការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ ពង្រឹងការងារខេត្តឧត្តរមានជ័យ បានប្រជុំដាក់ចេញ ផែនការយុទ្ធសាស្ត្រមួយចំនួនដល់ថ្នាក់ ដឹកនាំបក្សក្នុងខេត្ត ដើម្បីឈានទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមក ដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាង មុខដ៏ខ្លីនេះ។

Read more: លោក គន់ គីម ប្រជុំដាក់ផែនការដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ...

ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងច្បាប់ប្រកួតប្រជែងកម្ពុជា»

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការសង្គមកិច្ច សម្រាប់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងច្បាប់ ប្រកួតប្រជែងកម្ពុជា» ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

Read more: ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី...

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា! ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្នើឲ្យមជ្ឈដ្ឋានទាំងអស់ រួមគ្នាបំបាត់ការបំពុលដោយកាកសំណល់ សំរាម និងប្លាស្ទិក

(មណ្ឌលគិរី)៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរួមគ្នាធ្វើយុទ្ធនាការ បំបាត់ការបំពុលសំរាម ប្លាស្ទិក ដើម្បីសុខមាលភាព ពលរដ្ឋទាំងអស់គ្នា ដែលសកម្មភាពនេះ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីសាលាក្រុងរួមទាំង ប្រជាពលរដ្ឋប្រមាណ៧០នាក់ ធ្វើការបោសសំអាត ក្នុងក្រុងសែនមនោរម្យ និងតាមទីសាធារណៈ ផ្សេងៗទៀត។

Read more: ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា!...

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ធានាអះអាងចំពោះមុខសហគមន៍កសិកម្ម ក្នុងវិស័យស្រូវអង្ករ ខេត្តកំពង់ចាមថា នឹងទំលាក់ឥណទានក្នុងអត្រាការប្រាក់ទាប ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គមជនបទ

(កំពង់ចាម)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) និង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមជា អធិបតីក្នុងកម្មវិធី ចុះហត្តលេខារវាងក្រុមហ៊ុន អេមរុយ៍រ៉ាយរបស់លោកឱកញ៉ា សុង សារ៉ន និងសហគមន៍កសិកម្មចំនួន៤ ដែលមានសមាជិក  សរុបចំនួន៦៧២នាក់ ហើយមានផ្ទៃដីដាំដុះមានចំនួន ១៣៧៧ហិកតា និងទិន្នផលស្រូវទទួលបាន៦៣០០តោន។

Read more: អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ធានាអះអាងចំពោះមុខសហគមន៍កសិកម្ម...

សម្ដេចតេជោ ហ៊ុន សែន ជំរុញកម្មករ កម្មការិនី ​ចូលរួមថែរក្សាសន្ដិភាព ដើម្បីបន្ដការអភិវឌ្ឍ​ និងរក្សាការងារដែលកំពុងធ្វើ

(កំពង់ចាម)៖ ថ្លែងចេញពីស្រុកជើងព្រៃ ដីនៃខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដអំពាវនាវ និងជំរុញឲ្យកម្មករ កម្មការិនីទាំងអស់ ត្រូវធ្វើយ៉ាងណារួម គ្នាការពារសុខសន្ដិភាព ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍជាតិ ហើយត្រូវរួមគ្នាបង្កើត នូវសហគមការងារមួយ ល្អប្រសើរនៅតាមរោងចក្រ។

Read more: សម្ដេចតេជោ ហ៊ុន សែន ជំរុញកម្មករ កម្មការិនី ​ចូលរួមថែរក្សាសន្ដិភាព...

អាជ្ញាធរខេត្តកំពង់ធំ ជំរុញឲ្យសេវាករផ្គត់ផ្គង់អគ្គិសនី ផ្តល់សេវាឲ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ដែលជាសេវាតំរូវការក្នុងការ ប្រើប្រាស់ថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ និង លោក ទូច វុទ្ធី ប្រធាននាយកដ្ឋាន កិច្ចការអ្នកប្រើប្រាស់ នៃអាជ្ញាធរអគ្គីសនីកម្ពុជា ដោយមានការចូលរួម ពីតំណាងមន្ទីរ៉ែ និងថាមពល ខេត្តកំពង់ធំ តំណាងសេវាករអគ្គិសនី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំវេទិកាសាធារណៈ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ក្នុងការប្រើប្រាស់អគ្គិសនី ដែលបានរៀបចំឡើង នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។

Read more: អាជ្ញាធរខេត្តកំពង់ធំ ជំរុញឲ្យសេវាករផ្គត់ផ្គង់អគ្គិសនី...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅខេត្តកំពង់ចាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង...

ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាព​កម្ពស់ទឹក​ជំនន់ នៅតាមបណ្តាស្ថានីយ​​ជលសាស្ត្រ ​ប្រចាំថ្ងៃទី៦ ខែមិថុនានេះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ

Read more: ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាព​កម្ពស់ទឹក​ជំនន់ នៅតាមបណ្តាស្ថានីយ​​ជលសាស្ត្រ...

ក្រសួងអប់រំ ប្រកាសឲ្យមន្ទីរអប់រំរាជធានីខេត្ត មកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ទៅចែកជូនបេក្ខជនដែលប្រឡងជាប់ដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសប្រាប់ឲ្យប្រធានមន្ទីរអប់រំ គ្រប់រាជធានីខេត្ត ទាំងអស់មកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៤ សីហា និង ១៣ តុលា ឆ្នាំ២០១៤ ដើម្បីយកទៅចែកជូនបេក្ខជន ដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ៕

ដកស្រង់ពី៖FRESH NEWS

 

ទេសរដ្ឋមន្រ្តី ឆាយ ថន៖ ការស្រាវជ្រាវ និងអភិវឌ្ឍ ត្រូវចាត់ទុកជាគ្រឹះ នៃការអភិវឌ្ឍលើគ្រប់វិស័យ និងជាឆ្អឹងខ្នងនៃការប្រកួតប្រជែងសេដ្ឋកិច្ច ប្រកបដោយមោទនភាពជាតិ

(កំពត)៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «ផែនការមេជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ២០១៤-២០២០ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងទិសដៅការងារជំរុញ និងសម្របសម្រួលការ អភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា» ដោយមានការចូលរួមពី លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត, ថ្នាក់ដឹកនាំក្រសួងផែនការ និងលោក លោកស្រី តំណាងមន្ទីរអង្គភាព ជុំវិញខេត្តចូលរួមផងដែរ។

Read more: ទេសរដ្ឋមន្រ្តី ឆាយ ថន៖ ការស្រាវជ្រាវ និងអភិវឌ្ឍ ត្រូវចាត់ទុកជាគ្រឹះ...

ស្ថានទូតឥណ្ឌា៖ ព្រឹត្តិការណ៍យោគៈអន្តរជាតិ ២០១៨ នឹងធ្វើឡើងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង នាពាក់កណ្ដាលខែមិថុនានេះ

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ថា ទិវាយោគៈអន្តរ ជាតិលើកទី៤ (4th International Day of YOGA) នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។

Read more: ស្ថានទូតឥណ្ឌា៖ ព្រឹត្តិការណ៍យោគៈអន្តរជាតិ ២០១៨ នឹងធ្វើឡើងនៅភ្នំពេញ សៀមរាប...