Social Network

ប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី៖ ជនពិការនៅតែមានការរើសអើងពីមហាជន

(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ប្រធានក្រុមការងារការងារពិការភាព ក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងថា ជនពិការនៅតែមាន ការរើសអើង ពីមហាជននានា ជាពិសេស ពីវិស័យសុខាភិបាល។

Read more: ប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី៖ ជនពិការនៅតែមានការរើសអើងពីមហាជន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

Read more: ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ...

លោក ប៉ាន សូរស័ក្តិ ស្នើប្រធានមន្ទីរពាណិជ្ជកម្មថ្មីនៅខេត្តព្រៃវែង ពង្រឹងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ឆ្លើយតបនឹងអភិបាលកិច្ចល្អ

(ក្រុងព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានស្នើទៅកាន់ប្រធាន មន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តព្រៃវែង បង្កើនការផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីឆ្លើយតបសំណូម ពររបស់ប្រជាពលរដ្ឋ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

Read more: លោក ប៉ាន សូរស័ក្តិ ស្នើប្រធានមន្ទីរពាណិជ្ជកម្មថ្មីនៅខេត្តព្រៃវែង...

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវាត់រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ)៖ ដោយគិតពីបញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេស កម្ពុជាកំពុងតែបន្ដការអភិវឌ្ឍនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នឹងមានការចុះហត្ថលេខា ជាមួយសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីសាងសង់ផ្លូវក្រវាត់ រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ។

Read more: សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នឹងមានការចុះហត្ថលេខាជាមួយចិន...

កិច្ចសម្ភាសន៍ពិសេស៖ ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន អតីតប្រមុខដឹកនាំការបរទេសកម្ពុជាថ្លែងថា «ទំនាក់ទំនងកម្ពុជា-ចិន មានលក្ខណៈជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅខ្លាំងណាស់»

(ភ្នំពេញ)៖ នៅក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ បានផ្តល់កិច្ច សម្ភាសន៍ពិសេសមួយ ជាមួយក្រុមសារព័ត៌មានជាតិ និងអន្តរជាតិ នៅទីស្តីការគណៈ រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។

Read more: កិច្ចសម្ភាសន៍ពិសេស៖ ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន...

រដ្ឋមន្រ្តីការពារជាតិ ជុំរញឱ្យកងទ័ពទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅខែក្រោយនេះ ហើយត្រូវប្រឆាំងបដិវត្តន៍ពណ៌

(បាត់ដំបង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញដល់កងទ័ពទាំងអស់ ឱ្យទៅចូលរួម បោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយកងទ័ពត្រូវប្រឆាំង ដាច់ខាតរាល់បដិវវត្តន៍ពណ៌ណា មួយ ដែលមានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

Read more: រដ្ឋមន្រ្តីការពារជាតិ ជុំរញឱ្យកងទ័ពទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា...

អគ្គនាយកដ្ឋានគយ​ ​បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់វិស័យឯកជន ស្ដីពីយន្ដការសវនកម្ម ក្រោយពេលបញ្ចេញទំនិញពីគយ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសិក្ខាសាលាលើក កម្ពស់ការយល់ដឹង ស្តីពីយន្តការសវនកម្ម ក្រោយពេលបញ្ចេញពីគយ (PCA) នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី តំណាងវិស័យឯកជននានា ដូចជាសភាពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរ សមាគមដឹកជញ្ជូន ធុរជនជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីសវនករ គយសរុបប្រមាណ២០០នាក់។

Read more: អគ្គនាយកដ្ឋានគយ​ ​បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់វិស័យឯកជន...

លោក ឃួង ស្រេង៖ សាលារាជធានីភ្នំពេញ កំពុងសាងសង់ចំណតរថយន្តក្រោមដី នៅសួនច្បារមិត្តភាពកម្ពុជា-ថៃ នៅខាងលិចវត្តភ្នំ

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការ គួរសមជាមួយ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសថៃ ប្រចាំនៅកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បាននិងកំពុងសាងសង់ ចំណតរថយន្តក្រោមដី នៅសួនច្បារមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅខាងលិចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

Read more: លោក ឃួង ស្រេង៖ សាលារាជធានីភ្នំពេញ កំពុងសាងសង់ចំណតរថយន្តក្រោមដី...

អង្គភាពគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហម បញ្ចាំងភាពយន្ត «មុនដំបូងគេសម្លាប់ប៉ាខ្ញុំ» ជូនប្រជាពលរដ្ឋខេត្តកោះកុងទស្សនា រយៈពេល២ថ្ងៃ

(កោះកុង)៖ អង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានរៀបចំការតាំងពិព័រណ៍ចល័ត លើកទី៣ ស្តីពីអាពាហ៍ពិពាហ៍ដោយបង្ខំ ក្នុងរបបខ្មែរក្រហម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាមហោស្រប ខេត្តកោះកុង ក្រោមវត្តមានលោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃ អ.វ.ត.ក, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មន្ត្រីរាជការគ្រប់ស្ថាប័ន លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

Read more: អង្គភាពគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហម បញ្ចាំងភាពយន្ត...

សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ

(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យ កម្មករ-កម្មការិនីទទួលបាន ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះ នៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ...

សហជីពកម្ពុជា និងសហជីពឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) គណៈប្រតិភូសហព័ន្ឋសហជីពឡាវ (LFTU) ចំនួន៥រូប ដឹកនាំដោយលោក Vanhna Doungphachanh បានជួបពិភាក្សា  ការងារទ្វេរភាគីជាមួយ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៏ នៃសហជីពប្រទេសទាំង២។

Read more: សហជីពកម្ពុជា និងសហជីពឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងតំបន់...

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ពន្យល់ពីស្ថានភាពជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃនេះ

(ភ្នំពេញ)៖ បន្ទាប់ពីមានភ្ញៀងធ្លាក់យ៉ាងគំហុក រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៦ ខែមិថុនាឆ្នាំ២០១៨នេះ ធ្វើឲ្យតំបន់ និងផ្លូវសាធារណៈមួយចំនួន នៅក្នុងរាជធានីភ្នំពេញ មានការលិចលង់ ធ្វើឱ្យមានមតិមួយចំនួន បានលើកឡើងអំពីបញ្ហានេះ ប៉ុន្តែយ៉ាងណាក៏ដោយនោះ គេមើលឃើញថា ស្ថានភាពជំនន់ទឹកភ្លៀងឆ្នាំនេះ អាចប្រសើរជាងឆ្នាំកន្លងមុនៗ។

Read more: ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ...

ឧកញ៉ា ស្រី ចាន់ថន៖ ប្រាសាទអង្គរដ៏ចំណាស់មួយ ដែលជាស្នាដៃតស៊ូរបស់ដូនតាយើង អស់រយៈពេលរាប់រយឆ្នាំ អាចស្រូបទាញថវិកាពីភ្ញៀវទេសចរ រាប់លានដុល្លារ

(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Goup នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានចូលរួមសិក្ខាសាលា ស្តីពី «ការពង្រឹងគុណភាពផលិតផលខ្មែរ ក្នុងបរិបទទីផ្សារប្រកួតប្រជែង នៅទីស្តីការគណៈរដ្ឋមន្រ្តី»។

Read more: ឧកញ៉ា ស្រី ចាន់ថន៖ ប្រាសាទអង្គរដ៏ចំណាស់មួយ ដែលជាស្នាដៃតស៊ូរបស់ដូនតាយើង...

រដ្ឋបាលរាជធានីភ្នំពេញ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក ក្រោមជំនួយឥតសំណងអង្គការជប៉ុន JICA

(ភ្នំពេញ)៖ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នឹងត្រូវសាសង់ក្រោមជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុន នៅលើផ្ទៃដីប្រមាណ ៣ហិកតាកន្លះ នៅតំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់ ឲ្យមកជាទឹកស្អាតមុននឹងបង្ហូរ ចូលទៅក្នុងទន្លេ ដើម្បីកាត់បន្ថយផលប៉ះពាល់ ផ្នែកបរិស្ថាន។

Read more: រដ្ឋបាលរាជធានីភ្នំពេញ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធ ផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

Read more: ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

កម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំអស់គ្នា ដើម្បីជីវិត និងសហគមន៍យើង គ្មានគ្រឿងញៀន»។

Read more: កម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ...

កម្ពុជា គ្រោងសាងសង់ផែទឹកជ្រៅមួយទៀតនៅចុងឆ្នាំ២០១៩ តម្លៃជាង ២០០លានដុល្លារអាមេរិក

(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា នៅចុងឆ្នាំ២០១៩ខាងមុខ កម្ពុជាគ្រោងនឹងសាងសង់ ផែទឹកជ្រៅមួយទៀត ដើម្បីបំពេញឆ្លើយតបកំណើន នៃការដោះដូរទំនិញដែល កំពុងមានសភាពរស់រវើក និងកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងពិធីសម្ពោធដាក់ឲ្យ ដំណើរការចំណតផែ ពហុបំណងនៃកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ចំណតផែកុងតឺន័រថ្មីនេះមានជម្រៅទឹក ១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ។

Read more: កម្ពុជា គ្រោងសាងសង់ផែទឹកជ្រៅមួយទៀតនៅចុងឆ្នាំ២០១៩ តម្លៃជាង ២០០លានដុល្លារអាមេរិក

បណ្ណាល័យសាលាបឋមសិក្សាបឹងទីង ជាអំណោយរបស់លោក ហ៊ុន ម៉ាណែត នៅឃុំទងត្រឡាច ខេត្តកំពង់ចាម ត្រូវដាក់សម្ពោធជាផ្លូវការ ជាការចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

(កំពង់ចាម)៖ តំណាងអនុប្រធានក្រុមការងារ ចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឡូវ សុខសាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណាល័យ មួយខ្នង នៅក្នុងសាលាបឋមសិក្សាបឹងទីង ភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយបានចំណាយថវិកាប្រមាណ ១៤៥០០ដុល្លារ។

Read more: បណ្ណាល័យសាលាបឋមសិក្សាបឹងទីង ជាអំណោយរបស់លោក ហ៊ុន ម៉ាណែត នៅឃុំទងត្រឡាច...

លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្សប្រជាជន​ នៅសង្កាត់ឫស្សីកែវ ជាង​១,០០០នាក់​

(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៤ មិថុនា ២០១៨ បានជួបសំណេះសំណាល ប្រជុំដាក់ចេញផែនការនានា ជាមួយក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយសង្កាត់ឫស្សីកែវ និងសមាជិកបក្ស គ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ចំនួន១,១៦៧នាក់។

Read more: លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្សប្រជាជន​...

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ជួបសំណេះសំណាលសមាជិកបក្សប្រជាជន នៃ​ក្រសួងធម្មការ និងសាសនា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សមាជិកគណៈកម្មាការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីជួបសំណេះ សំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រសួងធម្មការនិងសាសនា។

Read more: ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ជួបសំណេះសំណាលសមាជិកបក្សប្រជាជន នៃ​ក្រសួងធម្មការ...

ព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញសម្ពោធអគារដាក់ឱ្យប្រើប្រាស់អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន ចំនួន៣៩ខ្នង នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជាអធិបតីភាពពិធីសម្ពោធអគារសិក្សា និងផ្ទះសំណាក់របស់គ្រូបង្រៀន ចំនួន៣៩ខ្នង នៅវិទ្យាល័យបឹងប្រិយ៍ ឃុំពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

Read more: ព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង...