Social Network

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាត ជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ ផែនការយុទ្ធសាស្ត្រ ជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើង នៅវិមានសន្តិភាព។

Read more: រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន...

គ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះពិនិត្យព្យាបាលអ្នកជំងឺ៨០០នាក់ នៅស្រុកអូយ៉ាដា ខេត្តរតនគិរី

(រតនគិរី)៖ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធ យុវជនមុស្លិមកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់គណៈ កម្មការសុខាភិបាល នៃសមាគមនសម្ព័ន្ធ យុវជនមុស្លិមកម្ពុជាចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅ ភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដា ខេត្តរតនគិរី។

Read more: គ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា...

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់ទុកក្តីបារម្ភរបស់អ្នក​ជំនាញ​កសិកម្ម និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ករណីក្រុមហ៊ុនវៀតណាមចង់វិនិយោគដាំបន្លែនៅកម្ពុជា ជាការទទួលព័ត៌មានមិនទាន់ស៊ីជម្រៅ!

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមអ្នកជំនាញកសិកម្ម និងអ្នកឃ្លាំមើលបញ្ហា សង្គមមួយចំនួន បានបង្ហាញក្តីបារម្ភរបស់គេ តាមរយៈព័ត៌មាន ក្នុងស្រុកមួយ អំពីករណីដែល ក្រុមហ៊ុនរបស់វៀតណាម ចង់បោះទុន វិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកថា អាចនឹងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះផលិត កម្ពុជានោះ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតប និងចាត់ទុកក្តីបារម្ភ របស់ពួកគេថា ជាការដឹងរឿងនៃ បំណងវិនិយោគនេះ មិនទាន់បានស៊ីជម្រៅ ហើយយកទៅបក ស្រាយខុសការពិត។

Read more: រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់ទុកក្តីបារម្ភរបស់អ្នក​ជំនាញ​កសិកម្ម...

ថ្ងៃនេះខួបទី៧៣ នៃបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា ដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាខួប ៧៣ឆ្នាំ ដែលកងកម្លាំងនគរបាល ត្រូវបានបង្កើតឡើង ដោយស្នាព្រះហស្ថព្រះ វររាជបិតាជាតិខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្រោយពេលដែលសង្គ្រាម លោកបានរលត់ទៅ។

Read more: ថ្ងៃនេះខួបទី៧៣ នៃបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា...

លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំ ដែលនិយាយពិត ធ្វើពិត និងទទួលខុសត្រូវពិតប្រាកដ

(កំពត)៖ ថ្លែងចេញពីខេត្តកំពតលោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ លោកយាយ-លោកតា សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ អញ្ជើញទៅចូល រួមបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា ដើម្បីកាត្វកិច្ចប្រជាពលរដ្ឋ ជ្រើសរើសអ្នកដឹកនាំ ដែលនិយាយពិត ធ្វើពិត និងមានទទួល ខុសត្រូវពិតប្រាកដ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពល រដ្ឋសម្បូរសប្បាយ និងប្រទេសជាតិរីកចម្រើន។

Read more: លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា...

ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី ទប់ស្កាត់បដិវត្តន៍ពណ៌របស់លោកខាងលិច

(កណ្ដាល)៖ នៅចំពោះមុខនាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធា រណរដ្ឋប្រជាមានិតចិន បានប្រកាសបន្តគាំទ្រយ៉ាង ពេញទំហឹងដល់ភាគីកម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គ រក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់បដិវត្តន៍ ពណ៌របស់ពួកលោកខាងលិច។

Read more: ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា...

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងទីប្រឹក្សាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចូលថ្វាយព្រះពរនៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងទីប្រឹក្សានៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន១៨រូប ដឹកនាំដោយលោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយស នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានទទួលព្រះបរមរាជា អនុញ្ញាតចូលថ្វាយព្រះពរ  ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធី បុណ្យចម្រើនព្រះជន្មាយុ៦៥ យាងចូល៦៦ព្រះវស្សា និងចូលបង្គំគាល់សម្តេចម៉ែ ព្រះវររាជជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

Read more: ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជអនុញ្ញាតឲ្យថ្នាក់ដឹកនាំ...

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ទាំង៣

(ភ្នំពេញ)៖ បន្ទាប់ពីបានបើកកិច្ច ប្រជុំពេញមួយព្រឹកព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុម័តទាំងស្រុង ហើយទៅលើសេចក្តី ព្រាងច្បាប់ចំនួន៣ និងសំណើសុំការ យល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តី ពីការបង្កើតអង្គការសហប្រតិបត្តិ ការព្រៃឈើអាស៊ី ( AFoCO)»។

Read more: កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ បានអនុម័តទាំងស្រុងហើយ...

​ប្រតិភូធុរជនទីក្រុងឆុងជីង ប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនឧស្សាហកម្មថ្មី នៅកម្ពុជា ​

(ភ្នំពេញ)៖ ប្រតិភូធុរជនមកពី ទីក្រុងឆុងជីង នៃសាធារណរដ្ឋ ប្រជាមានិតចិន បានបង្ហាញចេតនា បង្កើតសួនសហគ្រាស ឆុងជីង នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួម អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើត នូវឱកាសការងារ និងប្រាក់ចំណូល ជូនប្រជាជន សំដៅកាត់ បន្ថយភាពក្រីក្រ។

Read more: ​ប្រតិភូធុរជនទីក្រុងឆុងជីង ប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនឧស្សាហកម្មថ្មី...

សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ខេត្តព្រះវិហារ ចុះកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មទីក្រុងលីជាំងខេត្តគង័ទុង របស់ចិន លើកកម្ពស់វិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ

(លីជាំង-ចិន)៖ ចាត់ទុកជាដំណឹងរីករាយ មួយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាដៃគូក្រុមហ៊ុននានា ដែលបានបណ្តាក់ ទុនរកស៊ីនៅ លើទឹកដីខេត្តកំពង់ធំ និងខេត្តព្រះវិហារដោយនៅពេលនេះសភាពាណិជ្ជ កម្មខេត្តកំពង់ធំ-ខេត្តព្រះវិហាររបស់កម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមិត្ត ភាពជាមួយសភាពាណិជ្ជ កម្មទីក្រុងលីជាំង ខេត្តគ័ងទុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដំណើរ ទស្សនកិច្ចជាផ្លូវការ របស់ប្រតិភូខេត្តព្រះវិហារ ទៅកាន់ទីក្រុងលីជាំង ខេត្តយូណាន ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។

Read more: សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ខេត្តព្រះវិហារ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលក្នុង ការពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិ ប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាព ព្រមទាំងការរីក ចម្រើនប្រកប ដោយចីរភាព និងសមធម៌ នៅក្នុងប្រទេសកម្ពុជា។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងនីតិរដ្ឋ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅ វិមានសន្តិភាព រាជធានីភ្នំពេញ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

មេអ.ហខេត្តព្រះវិហារ ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ ដល់នាយនិងពលអាវុធហត្ថ២៥នាក់ដែលត្រូវទៅបំពេញភារកិច្ចនៅកន្លែងថ្មី

(ព្រះវិហារ)៖ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារ រួមជាមួយលោក មេបញ្ជាការរង លោកមេបញ្ជាការ តាមបណ្តាក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ មួយចំនួនជូនដល់ នាយនិងពលអាវុធហត្ថ ក្នុងកងអនុ សេនាធំលេខ១៣ ចំនួន២៥នាក់ ដែលត្រូវផ្លាស់ប្តូរ ទៅបំពេញភារកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ។

Read more: មេអ.ហខេត្តព្រះវិហារ ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ...

សមិទ្ធផល​​​វត្តពាមមង្គល ស្រុកមុខកំពូល ដែលចំណាយថវិកាជាង១លានដុល្លារ ត្រូវ​សម្ពោធដាក់ឲ្យប្រើប្រាស់, លោក វង្សី វិស្សុត អំពាវនាវ​ពលរដ្ឋទៅបោះឆ្នោត កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំង

(កណ្ដាល)៖ សមិទ្ធផលនានាក្នុង វត្តពាមមង្គល ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលចំណាយថវិកា សាងសង់អស់ជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមុខកំពូល និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

Read more: សមិទ្ធផល​​​វត្តពាមមង្គល ស្រុកមុខកំពូល ដែលចំណាយថវិកាជាង១លានដុល្លារ...

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យកម្មករធ្វើការខុសច្បាប់ នៅថៃ អាចមករកធ្វើការក្នុងប្រទេសវិញ ព្រោះកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម

(បាវិត-ស្វាយរៀង)៖ ថ្លែងចេញពីខេត្តស្វាយរៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអំពាវនាវឱ្យកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ អាចត្រឡប់មកធ្វើការនៅក្នុងប្រទេស ព្រោះនៅក្នុងស្រុកកំពុងត្រូវការកម្លាំងពលកម្ម។

Read more: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យកម្មករធ្វើការខុសច្បាប់ នៅថៃ...

ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក៖ វិនិយោគទិញភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធានាថាចំណេញលើសអត្រាការប្រាក់ដាក់នៅធនាគារ

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំមហាសន្និបាត ភាគហ៊ុនិកលើកទី ០៦របស់ខ្លួន ដោយមានការចូលរួម ពីសំណាក់សមាជិក ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិក ជាច្រើននាក់។

Read more: ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក៖...

ក្រសួងឧស្សាហកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាត់ចែងផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ នៅតំបន់ដែលកំពុងរងគ្រោះ ដោយសារសារធាតុគីមីក្នុងទឹកព្រែកទេ

(ក្រចេះ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានចាត់បញ្ជូន មន្ត្រីជំនាញជាបន្តបន្ទាប់ ទៅកាន់តំបន់ដែលកំពុងរងគ្រោះ ដោយសារសារធាតុគីមី នៅក្នុងទឹកព្រែកទេ ដោយសហការជាមួយ អាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ បន្តរកមូលហេតុ ដែលបង្កអោយមាន សារធាតុគីមីនៅ ក្នុងទឹកព្រែកទេរ។

Read more: ក្រសួងឧស្សាហកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាត់ចែងផ្គត់ផ្គង់ទឹកស្អាត...

កម្ពុជា​បង្ហាញ​ពី​សក្តានុពល ​នៃពហុកីឡាដ្ឋាន​​មរតក​តេជោ និងកីឡានៃសុបិន្ត ជូនដល់​​តំណាង​​ក្រុមប្រឹក្សា​​កីឡា​​ថ្នាក់​តំបន់

(ភ្នំពេញ)៖ មហិច្ឆតា និងកីឡាក្នុងក្តីសុបិន្ត ទាំងឡាយរបស់កម្ពុជា ត្រូវបានយកទៅចាក់ បញ្ចាំងជូនតំណាង ចូលរួមនានា នៅក្នុងក្រុមប្រឹក្សាកីឡាអូឡាំពិក/ សាមគ្គីអូឡាំពិក របស់វេទិកាថ្នាក់ តំបន់អាស៊ី កាលពីរសៀល ថ្ងៃចន្ទសប្តាហ៍នេះ។

Read more: កម្ពុជា​បង្ហាញ​ពី​សក្តានុពល ​នៃពហុកីឡាដ្ឋាន​​មរតក​តេជោ និងកីឡានៃសុបិន្ត...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

(បាវិត, ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

Read more: នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត...

ពលរដ្ឋលើដៃស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយកសាងស្ពានឈើព្រែកតាកំ នៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន១១ភូមិ និងអាជ្ញាធរ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំណូមពរ ឲ្យអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ជួយកសាងស្ពាន ឆ្លងព្រែកតាកំ នៅក្នុងភូមិខ្លា គ្រហឹមឡើងវិញ ដោយស្ពានឈើនេះ បានបាក់កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ។

Read more: ពលរដ្ឋលើដៃស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយកសាងស្ពានឈើព្រែកតាកំ...

នាយឧត្តមសេនីយ៍ គន់ គីម៖ សម្ដេចតេជោ ហ៊ុន សែន បាន​ប្រឹងប្រែង​ពង្រឹងពង្រីក​តួនាទី និងកែលំអជីវភាពរបស់អតីតយុទ្ធជនគ្រប់រូប

(បាត់ដំបង)៖ នៅចំពោះមុខបង ប្អូនអតីតយុទ្ធជន ដែលត្រូវទទួលបាន មេដាយការពារជាតិ ចំនួន៨៧៩នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីត យុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងបំ ពេញការងារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងពង្រីក តួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើន ស្មារតីជួយគ្នាទៅវិញទៅមក។

Read more: នាយឧត្តមសេនីយ៍ គន់ គីម៖ សម្ដេចតេជោ ហ៊ុន សែន...