Social Network

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លុបឈ្មោះ ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ ចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការរង នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ បញ្ចប់ក្របខណ្ឌ ជាមន្ដ្រីកងយោធពល ខេមរភូមិន្ទហើយ ។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លុបឈ្មោះ ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ...

រដ្ឋសភាជាតិ បើកកិច្ចប្រជុំ នៅថ្ងៃទី១ខែតុលា បន្ទាប់ពីវិស្សមកាល រយៈពេល៣ខែ

ភ្នំពេញ៖ សម័យប្រជុំ រដ្ឋសភា លើកទី២ នីតិកាលទី៥ នឹងប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៨:០០ព្រឹក ដែលមានរបៀបវារៈធំៗ ចំនួន៦ ។

Read more: រដ្ឋសភាជាតិ បើកកិច្ចប្រជុំ នៅថ្ងៃទី១ខែតុលា បន្ទាប់ពីវិស្សមកាល រយៈពេល៣ខែ

កម្ពុជា-អូស្រ្តាលី ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីការតាំងទីលំនៅ ជនភៀសខ្លួន នៅកម្ពុជា

ភ្នំពេញ៖ យោងតាមគេហទំព័រ សារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាល អូស្រ្តាលី បានចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នា ជាលក្ខណៈទ្វេភាគី ដែលផ្តល់ការគាំទ្រ និងអនុញ្ញាតឲ្យ ជនភៀសខ្លួន មកតាំងទីលំនៅក្នុង ប្រទេសកម្ពុជា ។

Read more: កម្ពុជា-អូស្រ្តាលី ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីការតាំងទីលំនៅ...

ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំ២០១៤នេះ ឲ្យខានតែបាន

ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា ផ្អាកប្រារព្ធ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អស់រយៈពេល ៣ឆ្នាំ ជាប់ៗគ្នាមក នៅក្នុងថ្ងៃនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាថា ត្រូវតែប្រារព្ធពិធីនេះ ឲ្យខានតែបាន។

Read more: ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក...

សមេ្តចតេជោ នាយករដ្ឋមន្រ្តី ប្រកាស​ដំឡើង​ប្រាក់ខែ ដល់​គ្រូបង្រៀន និងពេទ្យរដ្ឋ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល កម្ពុជា បានសម្រេច ដំឡើងប្រាក់បៀវត្សរ៍ ជូនគ្រូបង្រៀន និងគ្រូពេទ្យរដ្ឋ ដែលមានចំនួន ៧០ភាគរយ នៃមន្រ្តីរាជការស៊ីវិល ចាប់ពីខែតុលា ឆ្នាំ២០១៤ នេះតទៅហើយ។ ការថ្លែងបែបនេះ គឺក្នុងគ្រាដែលសម្តេច អញ្ជើញចូលរួម ចែកសញ្ញាបត្រ ដល់និសិ្សត នៅសាកលវិទ្យាល័យមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៤។

Read more: សមេ្តចតេជោ នាយករដ្ឋមន្រ្តី ប្រកាស​ដំឡើង​ប្រាក់ខែ ដល់​គ្រូបង្រៀន និងពេទ្យរដ្ឋ

ថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ ភាគច្រើន បានមកទស្សនា តំបន់ សៀមរាប-អង្គរ

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីទីជិតទីឆ្ងាយ ស្ទើរគ្រប់ទិសទី បានមកទស្សនា តំបន់រមណីដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ ក្នុងរយៈពេល ៣ថ្ងៃ នៃឱកាស បុណ្យភ្ជុំបិណ្ឌ នាឆ្នាំនេះ គឺមានប្រមាណជិត ១២ម៉ឺននាក់ ក្នុងនោះ គឺមានភ្ញៀវជាតិ ប្រមាណជាង ១០ម៉ឺននាក់នោះ ។

Read more: ថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ ភាគច្រើន បានមកទស្សនា តំបន់ សៀមរាប-អង្គរ

ប្រធានមន្ទីរព័ត៌មាន ខេត្តចំនួន៣ អញ្ជើញទស្សនៈកិច្ច ដកស្រង់បទពិសោធន៍ ការងារបច្ចេកទេសវិទ្យុ និងទូរទស្សន៍ នៅខេត្តតៃនិញ ប្រទេសវៀតណាម

ត្បូងឃ្មុំ-តៃនិញ៖ គណៈប្រតិភូកម្ពុជា ដែលក្នុងនោះមាន លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម លោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង បានអញ្ជើញទៅ បំពេញទស្សនកិច្ច ដកស្រង់បទពិសោធន៏ ការងារបច្ចេកទេស វិទ្យុ និងទូរទស្សន៏ នៅខេត្តតៃនិញ នៃសាធារណះរដ្ឋ សង្គមនិយម វៀតណាម។

Read more: ប្រធានមន្ទីរព័ត៌មាន ខេត្តចំនួន៣ អញ្ជើញទស្សនៈកិច្ច ដកស្រង់បទពិសោធន៍...

ឯកឧត្តម សម រង្ស៊ី ប្រកាសគាំទ្រ ការទាមទារប្រាក់ខែ ១៧៧ដុល្លារ របស់កម្មករ

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានថ្លែងថា គណបក្សរបស់ ឯកឧត្តម គាំទ្រការទាមទារ ប្រាក់ខែទាបបំផុត ១៧៧ដុល្លារ របស់កម្មករ និយោជិត ក៏ដូចជារបស់ សហជីពនានា។

Read more: ឯកឧត្តម សម រង្ស៊ី ប្រកាសគាំទ្រ ការទាមទារប្រាក់ខែ ១៧៧ដុល្លារ របស់កម្មករ

នគរបាលរាជធានីភ្នំពេញ៖ តែងតាំង ស្នងការរង ២នាក់ និងផ្ទេរភារកិច្ច អធិការនគរបាល ខណ្ឌចំនួន ៣នាក់

ភ្នំពេញ៖ មន្ត្រីនគរបាល ២រូប ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសតែងតាំង ជាស្នងការរង នគរបាល រាជធានីភ្នំពេញ រួមមាន លោក អ៊ុច សុខុន អតីតអធិការនគរបាល ខណ្ឌដូនពេញ និងលោក គៀង ចាន់គារ កូនប្រុសលោក គៀង សាវុធ ព្រមទាំងប្រកាស ផ្ទេរភារកិច្ចអធិការ នគរបាលខណ្ឌ ចំនួន៣ រួមមានខណ្ឌ៧មករា ខណ្ឌច្បារអំពៅ និងខណ្ឌដូនពេញ ។

Read more: នគរបាលរាជធានីភ្នំពេញ៖ តែងតាំង ស្នងការរង ២នាក់ និងផ្ទេរភារកិច្ច អធិការនគរបាល...

អាជ្ញាធរភ្នំពេញ ដាក់ឱ្យដំណើរការ សាកល្បង ស្ពានជ្រោយចង្វារថ្មី នៅអំឡុងពេល បុណ្យភ្ជុំបិណ្ឌ ថ្ងៃ២១-២៥ កញ្ញា

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ស្ពានជ្រោយ ចង្វារថ្មី ដែលនៅ ក្បែរ នឹងស្ពាន ជ្រោយចង្វារចាស់ នឹងត្រូវ សាលរាជធានី ភ្នំពេញ ដាក់ឱ្យដំណើរការ ប្រើប្រាស់ សាកល្បង ជូនប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២១ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ក្នុងអំឡុងពេល ភ្ជុំបិណ្ឌ ។

Read more: អាជ្ញាធរភ្នំពេញ ដាក់ឱ្យដំណើរការ សាកល្បង ស្ពានជ្រោយចង្វារថ្មី នៅអំឡុងពេល...

ក្រសួងអប់រំ ប្រកាសផ្តល់និន្ទេស A ដល់ E ចំពោះការប្រឡង បាក់ឌុបលើកទី២ ដូចបាក់ឌុបលើកទី១

ភ្នំពេញ៖ បន្ទាប់ពី មានការ ពិចារណា ក្នុងការផ្តល់ និន្ទេស ដល់បេក្ខជន ប្រឡងបាក់ឌុប លើកទី២ ដោយរបៀបណានោះ ក្រសួងអប់រំ បានប្រកាសថា ក្រសួង នឹងផ្តល់ និន្ទេស A ដល់ E ចំពោះ ការប្រលងលើក ទី២ ដែល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៣ ខែតុលា ខាងមុខនេះ ដូចការប្រលង បាក់ឌុប លើកទី១ដែរ ។

Read more: ក្រសួងអប់រំ ប្រកាសផ្តល់និន្ទេស A ដល់ E ចំពោះការប្រឡង បាក់ឌុបលើកទី២...

រយៈពេល៨ខែ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ៨៩១.២៦៤នាក់

ព្រះសីហនុ៖ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល ៨ខែ ដើមឆ្នាំ២០១៤នេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ៨៩១.២៦៤នាក់ មានការកើន ឡើង ២៤.២៤ភាគរយ ធៀបរយៈពេល ៨ខែដូចគ្នា នឹងឆ្នាំ២០១៣ ។

Read more: រយៈពេល៨ខែ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ៨៩១.២៦៤នាក់

ឯកឧត្តម កឹម សុខា ប្រើឋានៈជា «ប្រធានស្តីទីរដ្ឋសភា» លើកដំបូង ក្នុងជីវិតនយោបាយ ទៅកាន់បិណ្ឌ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ដែលពីមុនធ្លាប់តែ ប្រើតួនាទីថា ជាប្រធានស្តីទី នៃគណបក្សសង្រ្គោះជាតិ ក្រោយពេល អវត្តមាន ឯកឧត្តម សម រង្ស៊ី នៅក្នុងស្រុកនោះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម មិនបានប្រើពាក្យថា «ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ» ទៀតទេ គឺឯកឧត្តម ជំនួសមកប្រើពាក្យ «ប្រធានស្តីទីរដ្ឋសភា» វិញម្តង។ ពាក្យ «ប្រធានស្តីទីរដ្ឋសភា» នេះ គឺជាពាក្យលើកដំបូងហើយ ដែលឯកឧត្តម បានប្រើ នៅក្នុងជីវិតនយោបាយ របស់ឯកឧត្តម បន្ទាប់ពីការតស៊ូលើ សមរភូមិនយោបាយ អស់ជាច្រើនឆ្នាំ កន្លងមក។

Read more: ឯកឧត្តម កឹម សុខា ប្រើឋានៈជា «ប្រធានស្តីទីរដ្ឋសភា» លើកដំបូង ក្នុងជីវិតនយោបាយ...

ក្រសួងព័ត៌មាន បើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១ ស្តីពី ការឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា ឆ្នាំ២០១៤

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា មានបើកកិច្ចប្រជុំ ប្រចាំឆ្នាំ លើកទី១ ស្តីពីការឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។

Read more: ក្រសួងព័ត៌មាន បើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១ ស្តីពី ការឆ្លើយឆ្លងព័ត៌មាន...

ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ចូលរូមអបអរ ថ្ងៃខួបកំណើត ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ

ភ្នំពេញ៖ ដើម្បីអបអរសាទរ និងសម្តែងនូវ ការថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់អាយុ ៦៣ឆ្នាំ របស់ឯកឧត្តម ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ក្រោមឱវាទ ក្រសួងព័ត៌មាន បានមកកាន់ភូមិគ្រឹះ របស់ឯកឧត្តម ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយនាំយកមកនូវ បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ឧត្តមភរិយា។

Read more: ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ចូលរូមអបអរ ថ្ងៃខួបកំណើត ឯកឧត្តមរដ្ឋមន្រ្តី ខៀវ...

បញ្ហាជាច្រើន ត្រូវបានលើកឡើង ក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរ រ៉ែ និងថាមពលថ្មី ខេត្តកំពង់ធំ

កំពង់ធំ៖ ការប្រកាស ប្រគល់ភារកិច្ច ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ធំ បានធ្វើឡើង កាលពីប៉ុន្មាន ថ្ងៃមុននេះ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ ក្រសួង រ៉ែ និងថាមពល ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត និងជាតំណាង អភិបាលខេត្ត ឯកឧត្តម ដៀប ពិរី តំណាងប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងភ្ញៀវ កិត្តិយស អ្នកមុខអ្នកការ មន្រ្តីរាជការ ក្នុងខេត្ត ជាច្រើនទៀត ។

Read more: បញ្ហាជាច្រើន ត្រូវបានលើកឡើង ក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរ រ៉ែ...

ក្រសួងមហាផ្ទៃ សម្រេចតែងតាំង និងផ្លាស់ប្តូរភារកិច្ច អធិការខណ្ឌចំនួន ៣ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង បានសម្រេចតែងតាំង និងផ្លាស់ប្តូរភារកិច្ច អធិការនគរបាល ខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ។

Read more: ក្រសួងមហាផ្ទៃ សម្រេចតែងតាំង និងផ្លាស់ប្តូរភារកិច្ច អធិការខណ្ឌចំនួន ៣...

ខេត្តព្រះវិហារ ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករខេត្ត

ព្រះវិហារ៖ លោក អែម យិនវរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងឯកឧត្តម ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអញ្ជើញជាអធិបតី ពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករ ខេត្តព្រះវិហារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ។

Read more: ខេត្តព្រះវិហារ ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករខេត្ត

ព្រះមហាក្សត្រ បង្គាប់ឲ្យ លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ឧត្តមមន្រ្តី ថ្នាក់លេខ១ ចូលនិវត្តន៍

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ បង្គាប់ឲ្យលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឧត្តមមន្រ្តីថ្នាក់ លេខ១ ចូលនិវត្តន៍ និងមន្រ្តី២រូបផ្សេងទៀត នៅក្រសួងសាធារណការ ។

Read more: ព្រះមហាក្សត្រ បង្គាប់ឲ្យ លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ឧត្តមមន្រ្តី...

ព្រះមហាក្សត្រ តែងតាំង ទីប្រឹក្សា និងជំនួយការ ២១នាក់ សម្រាប់ ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភាជាតិ

ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ តែងតាំងរបស់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលចុះហត្ថលេខា ដោយប្រមុខរដ្ឋស្ដីទី សម្ដេច ជា ស៊ីម កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ បានឲ្យដឹងថា ទីប្រឹក្សាផ្ទាល់ របស់ ឯកឧត្តម កឹម សុខា មាន ១៤នាក់ ដោយអ្នកខ្លះមានឋានៈ ស្មើរដ្ឋមន្រ្តី និងរដ្ឋលេខាធិការ ចំណែក ជំនួយការផ្ទាល់វិញ ៧នាក់ ដោយមានឋានៈ ស្មើអគ្គនាយក ។

Read more: ព្រះមហាក្សត្រ តែងតាំង ទីប្រឹក្សា និងជំនួយការ ២១នាក់ សម្រាប់ ឯកឧត្តម កឹម សុខា...

សម្តេចនាយករដ្ឋមន្ដ្រី ព្រមានបោះឆ្នោត ទម្លាក់ ឯកឧត្តម កឹម សុខា បើចង់បោះឆ្នោត ទម្លាក់ រដ្ឋមន្ដ្រីណាមួយនោះ

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានថា ការបោះឆ្នោតទម្លាក់ អនុប្រធានទី១ រដ្ឋសភា មកពីគណបក្សប្រឆាំង គឺឯកឧត្តម កឹម សុខា និងកើតឡើងភ្លាម បើសិន ឯកឧត្តម កឹម សុខា នៅតែចង់ឱ្យមាន ការបោះឆ្នោត ទម្លាក់រដ្ឋមន្ដ្រី ដូចអ្វីដែល ឯកឧត្តម បានប្រកាសនៅចំពោះមុខ សកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ពេលចុះទៅ ពង្រឹងមូលដ្ឋាននៅ ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដសៀមរាបនោះ ។

Read more: សម្តេចនាយករដ្ឋមន្ដ្រី ព្រមានបោះឆ្នោត ទម្លាក់ ឯកឧត្តម កឹម សុខា បើចង់បោះឆ្នោត...