Social Network

ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​​​​(Video inside)

(ព្រុចសែល)៖ បេសកកម្មចិនប្រចាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្ដែងការជំទាស់ទៅនឹងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយចាត់ទុកវាលើសពីបទដ្ឋាននៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Read more: ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​​​​(Video...

ឥណ្ឌារាយការណ៍ ករណីឆ្លងកូវីដ-១៩ថ្មីៗចំនួន ៦២,២២៤នាក់ និងស្លាប់២,៥៤២នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦២,២២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់ ២៩,៦៣៣,១០៥ករណី។

Read more: ឥណ្ឌារាយការណ៍ ករណីឆ្លងកូវីដ-១៩ថ្មីៗចំនួន ៦២,២២៤នាក់ និងស្លាប់២,៥៤២នាក់...

ប្រទេសឡាវចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជំហានទី២ ដោយប្រើវ៉ាក់សាំង Pfizer និង Sinopharm

 (វៀងចន្ទ)៖ អាជ្ញាធរឡាវបានចាប់ផ្តើមឡើយ នូវយុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទី ២ នៅទូទាំងប្រទេស ដោយស្ថិតក្នុងគោលដៅបង្កើតភាពសុំា សម្រាប់ប្រជាជនរាប់សែននាក់ទៀត ទប់ទល់នឹងជំងឺ COVID-19 និងសម្រេចឲ្យបាននូវការចាក់ ៥០% នៃចំនួនប្រជាជនសរុបទាំង ៧.៣៧លាននាក់។

Read more: ប្រទេសឡាវចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជំហានទី២ ដោយប្រើវ៉ាក់សាំង Pfizer...

ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះបានប្រកាសថា ចិនមិនអត់ឱនដាច់ខាត ចំពោះកម្លាំងបរទេសណា ដែលជ្រៀតជ្រែកទៅក្នុងបញ្ហាកោះតៃវ៉ាន់ ហើយចិនចាំបាច់ត្រូវតែធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើបែបគប់គិតគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

Read more: ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២,៣៣១នាក់, ស្លាប់ ៤០នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣៣១ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

Read more: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២,៣៣១នាក់, ស្លាប់ ៤០នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

ប្រធានាធិបតីលោក ម៉ាក្រុង ប្រកាសពីផែនការកាត់បន្ថយកងទ័ពបារាំងក្នុងតំបន់អាហ្វ្រិក ​(Video inside)

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសពីផែនការកាត់បន្ថយវត្តមានយោធាបារាំងដែលកំពុងចូលរួមក្នុង ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិក។

Read more: ប្រធានាធិបតីលោក ម៉ាក្រុង...

ថៃបញ្ជាទិញវ៉ាក់សាំងអាមេរិក Pfizer ២០លានដូស និងគ្រោងបញ្ជាទិញ Johnson & Johnson ៥លានដូស

 (បាងកក)៖ ក្រោយការចរចាអស់មួយរយៈ នៅទីបំផុតប្រទេសថៃបានសម្រេច ចុះហត្ថលេខាដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុនអាមេរិក Pfizer ជាផ្លូវការហើយ ដោយវ៉ាក់សាំងសរុបចំនួន ២០លានដូស នឹងមកដល់នៅក្នុងឆ្នាំនេះតែម្តង។

Read more: ថៃបញ្ជាទិញវ៉ាក់សាំងអាមេរិក Pfizer ២០លានដូស និងគ្រោងបញ្ជាទិញ Johnson & Johnson...

ទណ្ឌកម្មពីអាមេរិកធ្វើឲ្យវេណេស៊ុយអេឡា មិនអាចបង់ប្រាក់ទៅ COVAX ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ ​(Video inside)

(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានអះអាងថា ខ្លួនមិនបំពេញតាមលក្ខខណ្ឌបង់ប្រាក់ ទៅកាន់កម្មវិធី COVAX ដើម្បីទទួលបានវ៉ាក់សាំងបង្ការ COVID-19 ទៅតាមការកំណត់ឡើយ ព្រោះដំណើរការទាំងមូលត្រូវបានរាំងស្ទះ ដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិក។

Read more: ទណ្ឌកម្មពីអាមេរិកធ្វើឲ្យវេណេស៊ុយអេឡា មិនអាចបង់ប្រាក់ទៅ COVAX...

ក្រុមប្រទេស G7 នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ សរុប១ពាន់លានដូស ទៅកាន់ពិភពលោក

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន រំពឹងថា ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នឹងព្រមព្រៀងគ្នាបរិច្ចាគវ៉ាក់សាំង COVID-19 សរុប១ពាន់លានដូស ទៅកាន់ប្រទេសអន់ខ្សោយ កំលុងកិច្ចប្រជុំកំពូល G7 ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយជួយពន្លឿនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើពិភពលោក។

Read more: ក្រុមប្រទេស G7 នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ សរុប១ពាន់លានដូស ទៅកាន់ពិភពលោក

ថៃចង់យកវ៉ាក់សាំង Sinovac ចាក់ឲ្យកូនក្មេងអាយុ «៣ឆ្នាំឡើងទៅ» តែត្រូវរង់ចាំចិន និង WHO អនុម័តសិន

 (បាងកក)៖ ក្រសួងសុខាភិបាលថៃបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនកំពុងរង់ចាំការបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដោយភាគីចិន និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចាក់លើកុមារមានអាយុចាប់ ៣ឆ្នាំ ឡើងទៅជាមុនសិន មុននឹងអនុញ្ញាតឱ្យប្រើប្រាស់លើកុមារ នៅក្នុងប្រទេសថៃ។

Read more: ថៃចង់យកវ៉ាក់សាំង Sinovac ចាក់ឲ្យកូនក្មេងអាយុ «៣ឆ្នាំឡើងទៅ» តែត្រូវរង់ចាំចិន...

ថៃអនុញ្ញាតឲ្យវិស័យឯកជនធ្វើការបញ្ជាទិញ វ៉ាក់សាំងបង្ការកូវីដ-១៩ ពីទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការចាក់

(បាងកក)៖ នៅទីបំផុតរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យអាជ្ញាធរថ្នាក់តំបន់ និងវិស័យឯកជន អាចធ្វើការបញ្ជាទិញ ឬស្នើសុំវ៉ាក់សាំងបង្ការ COVID-19 ពីទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ហើយការធ្វើបែបនេះត្រូវបានគេមើលឃើញថា ជាការជំរុញល្បឿននៃចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនប្រជាជនថៃឲ្យបានយ៉ាងហោចណាស់ ៧០% ឬស្មើនឹង ៥០លាននាក់ ដើម្បីកសាងជញ្ជាំងភាពសុំាក្នុងសហគមន៍។

Read more: ថៃអនុញ្ញាតឲ្យវិស័យឯកជនធ្វើការបញ្ជាទិញ វ៉ាក់សាំងបង្ការកូវីដ-១៩...

ចិនចាត់ទុកដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ តាមយន្ដហោះយោធាគឺជា «ទង្វើបង្កហេតុនយោបាយដែលគ្មានទំនួលខុសត្រូវ និងគ្រោះថ្នាក់បំផុត»

  (ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានប្រកាសថ្កោលទោស ចំពោះដំណើរទស្សនកិច្ចរយៈពេលខ្លី របស់សមាជិកព្រឹទ្ធសភាអាមេរិក ៣រូបទៅកាន់កោះតៃវ៉ាន់ តាមរយៈយន្តហោះយោធាអាមេរិកមួយកាលពីចុងសប្តាហ៍នេះថា ជាការបង្កហេតុនយោបាយ ដែលមិនមានទំនួលខុសត្រូវ និងគ្រោះថ្នាក់បំផុត។

Read more: ចិនចាត់ទុកដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកទៅកាន់កោះតៃវ៉ាន់...

ប្រធានាធិបតីបារាំង ត្រូវបានបុរសម្នាក់ទះកំផ្លៀងមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ក្នុងកំឡុងពេលទស្សនកិច្ចនៅភាគអាគ្នេយ៍ប្រទេស (Video inside)

(បារីស)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេទះកំផ្លៀងមួយទំហឹង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។

Read more: ប្រធានាធិបតីបារាំង ត្រូវបានបុរសម្នាក់ទះកំផ្លៀងមួយទំហឹង...

ប្រេស៊ីលប្រឈមមុខការផ្ទុះ «រលកទី៣កូវីដ-១៩» ព្រោះតែការចាក់វ៉ាក់សាំងយឺតយ៉ាវ និងវិធានទប់ស្កាត់គ្មានប្រសិទ្ធភាព

  (ប្រេស៊ីល)៖ ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹង លទ្ធភាពនៃការផ្ទុះរលកទី៣ COVID-19 ដែលបង្កឡើងដោយភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង និងកង្វះខាតវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។

Read more: ប្រេស៊ីលប្រឈមមុខការផ្ទុះ «រលកទី៣កូវីដ-១៩» ព្រោះតែការចាក់វ៉ាក់សាំងយឺតយ៉ាវ...

ព្រះមហាក្សត្រថៃនិងព្រះអគ្គមហេសី បន្តប្រទានឧបករណ៍ធ្វើតេស្តចល័តកូវីដ-១៩ ដល់រដ្ឋាភិបាលថៃ

 (បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន និងព្រះអគ្គមហេសី ស៊ូធីតា កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានព្រះរាជប្រទានឧបករណ៍ធ្វើតេស្តចល័ត COVID-19 ចំនួនប្រមាណ២០គ្រឿង ដល់ក្រសួងសុខាភិបាលថៃ ដើម្បីប្រើប្រាស់ធ្វើតេស្តរកជំងឺនេះ នៅតាមតំបន់ដែលមានហានិភ័យខ្ពស់។

Read more: ព្រះមហាក្សត្រថៃនិងព្រះអគ្គមហេសី បន្តប្រទានឧបករណ៍ធ្វើតេស្តចល័តកូវីដ-១៩...

ចិនមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន «២១» ដែលឈានចូលការធ្វើតេស្តលើមនុស្ស

 (ប៉េកាំង)៖ ប្រទេសចិនបានមើលឃើញវ៉ាក់សាំងបង្ការ COVID-19 ចំនួន ២១ ដែលបាននិងកំពុងស្ថិតក្នុងការធ្វើតេស្តលើមនុស្ស ខណៈកន្លងមកនេះវ៉ាក់សាំងចំនួន ០៣ រួចទៅហើយ ត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់។

Read more: ចិនមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន «២១» ដែលឈានចូលការធ្វើតេស្តលើមនុស្ស

ឥណ្ឌា គ្រោងបន្ធូរបន្ថយវិធាននៃការបិទខ្ទប់ ខណះចំនួនករណីឆ្លង COVID-១៩ ធ្លាក់ចុះ

ប្រទេសឥណ្ឌា បានរាយការណ៍ពីការឆ្លង COVID-19 ថ្មីចំនួន ១១៤,៤៦០ ករណី កាលពីថ្ងៃអាទិត្យ -ជាចំនួនទាបបំផុតក្នុងរយៈពេលពីរខែ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២.៦៧៧ នាក់ ដោយផ្នែកខ្លះនៃប្រទេស បានត្រៀមបន្ធូរបន្ថយការបិទខ្ទប់ចលនា។

Read more: ឥណ្ឌា គ្រោងបន្ធូរបន្ថយវិធាននៃការបិទខ្ទប់ ខណះចំនួនករណីឆ្លង COVID-១៩ ធ្លាក់ចុះ

ចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់ និងបំណាក់ដីប្រទេសស្រីលង្កា កើនឡើងដល់ ១៤ នាក់

ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅស្រីលង្កា បានកើនឡើងដល់ ១៤ នាក់ និង ២ នាក់ទៀត បានបាត់ខ្លួន។

Read more: ចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់ និងបំណាក់ដីប្រទេសស្រីលង្កា កើនឡើងដល់ ១៤ នាក់

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu ចោទថារដ្ឋាភិបាលចម្រុះថ្មីកើតចេញពីការលួចបន្លំសន្លឹកឆ្នោត

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថារដ្ឋាភិបាលចម្រុះថ្មីមួយដែលទើបតែបង្កើតឡើងដើម្បីបណ្ដេញរូបលោក ចេញពីអំណាច គឺកើតចេញពីការបោះឆ្នោតមួយពោរពេញដោយការលួចបន្លំនៅក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យ។

Read more: នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៤លាននាក់ ស្លាប់ជាង ៣លាន ៧៤ម៉ឺននាក់ និងជាសះស្បើយជាង ១៥៧លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៤,០៤៦,២០៧នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៤លាននាក់ ស្លាប់ជាង ៣លាន ៧៤ម៉ឺននាក់...

ចិនសម្រេចបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៧៦៣លានដូស» ជូនប្រជាជនទូទាំ ងប្រទេស

 (ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៧៦៣លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។

Read more: ចិនសម្រេចបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៧៦៣លានដូស» ជូនប្រជាជនទូទាំ...